វគ្គបណ្តុះបណ្តាល

មហាវិទ្យាល័យរៀនតាមប្រព័ន្ធអ៊ិនធឺណែតសំរាប់សហគ្រាសខ្នាតតូចនិងខ្នាតមធ្យម សូមឆ្លៀតឳកាសរៀនចាប់ពីពេលនេះទៅ! GO!

點閱:301

មានគេនិយាយថាចំពោះចំណេះដឹងដែលពួកយើងរៀនពីសាលារៀន
គឺគ្រប់គ្រាន់សំរាប់តែពួកយើងប្រើប្រាស់ពេលចេញប្រឡូកក្នុងសង្គមបានតែប៉ុន្មានឆ្នាំដំបូងប៉ុណ្ណោះ។
ដោយសារការផ្លាស់ប្តូរយ៉ាងរហ័សផ្នែកព័តមានក្នុងសង្គមការងារ
គឺតម្រូវអោយយើងទាំងអស់គ្នាធ្វើការសិក្សាដោយឥតស្រាកស្រានដើម្បីបង្កើនចំណេះដឹងផ្ទាល់ខ្លួន ទើបអាចមិនបាត់បង់ថាមពលប្រកួតប្រជែងនាសម័យបច្ចុប្បន្នបាន!
ហេតុនេះហើយទើបយើងមានបង្កើតនូវមហាវិទ្យាល័យរៀនតាមប្រព័ន្ធអ៊ិនធឺណែតសំរាប់សហគ្រាសខ្នាតតូចនិងខ្នាតមធ្យមនេះឡើង។

ក្រៅពីនេះមហាវិទ្យាល័យរៀនតាមប្រព័ន្ធអ៊ិនធឺណែតសំរាប់សហគ្រាសខ្នាតតូចនិងខ្នាតមធ្យមបានផ្តល់នូវមហាវិទ្យាល័យចំនួន៦ ដូចជាមហាវិទ្យាល័យហិរញ្ញវត្ថុ មហាវិទ្យាល័យចំណេះដឹងទូទៅ មហាវិទ្យាល័យបច្ចេកវិទ្យាព័ត៌មាន មហាវិទ្យាល័យទីផ្សារ មហាវិទ្យាល័យធនធានមនុស្ស ហើយនិងការបង្កើតការអប់រំជាដើម ដែលរួមមានថ្នាក់សិក្សាជិតដល់ទៅ៧០០ថ្នាក់ ដើម្បីផ្តល់អោយអ្នកសិក្សាជ្រើសរើស!
ហេតុនេះសូមឆ្លៀតឳកាសរៀនចាប់ពីពេលនេះទៅ! GO!

  • 編修日期:2020/08/20
  • 上稿單位:Ministry of Economic Affairs
更新日期: 2024年5月19日