ច្បាប់ និងបទបញ្ញាត្តិ

ការប្រើប្រាស់កាតព្វកិច្ចឬទំនួលខុសត្រូវនៃសិទ្ធិរបស់ក្មេងមិនទាន់ពេញ វ័យ

點閱:349

ក្រោយពីលែងលះគ្នារួចរាល់ ពាក់ព័ន្ធនឹងការចុះបញ្ជីពីការប្រើប្រាស់កាតព្វកិច្ចឬទំនួលខុសត្រូវនៃសិទ្ធិរបស់ក្មេងមិនទាន់ពេញវ័យ ដោយ អោយភាគីតែម្ខាងឬភាគីទាំងសងខាងដែលប្រើប្រាស់ឬទទួលខុសត្រូវជាអ្នកធ្វើការស្នើសុំ ដោយសំអាងលើលិខិតកិច្ចព្រមព្រៀងទំនួលខុសត្រូវការប្រើប្រាស់កាតព្វកិច្ចសិទ្ធ និងសេចក្តីសំរេចរបស់តុលាការនិងវិញ្ញាបនបត្រយល់ព្រម (ឯកសារសម្របសម្រួល ឬឯកសារការផ្សះផ្សាពីតុលាការ) អ្នកស្នើសុំអាចយកអត្តសញ្ញាណប័ណ្ណ ត្រា (ឬ ហត្ថលេខាក៏បាន) សៀវភៅគ្រួសារដែលមានចុះឈ្មោះកូន ដោយយកទៅស្នើសុំចាត់ចែងនៅការិយាល័យចុះឈ្មោះគ្រួសារទូរទាំងប្រទេស។ បើសិនជាពឹងអោយគេអោយចាត់ចែងអោយត្រូវត្រៀមអោយបានគ្រប់នូវលិខិតពឹងពាក់ អត្តសញ្ញាណប័ណ្ណអ្នកដែលយើងពឹងគេ ត្រា(ឬហត្ថលេខាក៏បាន) ចំពោះការពឹងពាក់អោយធ្វើពីក្រៅប្រទេសគឺត្រូវមានលិខិតប្រគល់សិទ្ធិឬលិខិតពឹងពាក់ដែលចេញសេចក្តីផ្ទៀងផ្ទាត់ដោយស្ថានទូតរបស់ប្រទេសយើងខ្ញុំប្រចាំនៅបរទេស។
ស្ថាប័នសាកសួរព័ត៌មានលំអិត៖ ការិយាល័យចុះឈ្មោះគ្រួសារទួរទាំង ប្រទេស។

  • 編修日期:2016/12/22
  • 上稿單位:Ministry of the Interior
更新日期: 2024年5月5日