រង្វាន់​និង​អត្ថប្រយោជន៍

វិធានការផ្តល់រង្វាន់ជំនួយដល់ការជួលបុគ្គលិកនៃក្រសួងការងារ

點閱:212

ដើម្បីជួយសម្រួលក្នុងការរកការងារដល់អ្នកដែលបាត់បង់ការងារ ក្រសួងការងារបានប្រើប្រាស់វិធានការផ្តល់រង្វាន់ជំនួយដល់ការជួលបុគ្គលិកនៃក្រសួងការងារលើកទឹកចិត្តអោយនិយោជកដែលផ្តល់ការងារ។ប្រសិនបើលោកអ្នកជាពលករដែលមិនមានការងារធ្វើអស់រយៈពេលលើសពី៣ខែ ឬជាជនដែលមានបញ្ហារាងកាយឬសុខភាពផ្លូវចិត្តដែលមិនមានការងារធ្វើអស់រយៈពេលលើសពី៣០ថ្ងៃ អាចស្នើរសុំចុះឈ្មោះរកការងារធ្វើនៅស្ថាប័នបម្រើសេវាការងារសាធារណៈបាន។
ក្រោយឆ្លងកាត់តាមការណែនាំរបស់ស្ថាប័នបម្រើសេវាការងារសាធារណៈរកបានការងារធ្វើនោះ ពេលដែលនិយោជកជួលអ្នកលើសពី៣០ថ្ងៃទៅ នឹងបើកជូននិយោជកនូវរង្វាន់ជំនួយដល់ការជួលបុគ្កលិកដោយគិតតាមចំនួនបុគ្គលិកដែលគេបានជួលក្នុងម្នាក់ក្នុងមួយខែបើកជូននិយោជកដែលជួលនោះចំនួនពី៨ពាន់ទៅ១ម៉ឺន២ពាន់ដុល្លារតៃវ៉ាន់(ចំពោះអ្នកគិតបា្រក់តាមខែ)ឬក្នុងមួយម៉ោង៤៥ទៅ៦៥ដុល្លារតៃវ៉ាន់(ចំពោះអ្នកមិនគិតបា្រក់តាមខែ) ហើយយូរបំផុតទទួលបានរយៈពេល១២ខែ។ចំពោះពត៍មានដែលទាក់ទងផ្សេងទៀត ស្វាគមន៍ទូរស័ព្ទទៅកាន់ស្ថាប័នបម្រើសេវារកការងារសាធារណៈនៅទូទាំងប្រទេសដែលនៅជិតលោកអ្នក ឬចូលឆែកមើលនៅក្នុង គេហទំព័របម្រើសេវារកការងារនៅតៃវ៉ាន់ ឬអាចទូរស័ព្ទដោយឥតគិតថ្លៃទៅសាកសួរខ្សែបម្រើសេវារកការងារ២៤ម៉ោងដែលមានលេខ 0800-777-888។

  • 編修日期:2020/08/20
  • 上稿單位:Ministry of Labor
更新日期: 2024年5月19日