ក្រសួងសង្គមកិច្ច

គំរោងជំនួយដល់គ្រួសារដែលយកគូស្រករជាជនបរទេសសំរាប់ស្ថានភាពពិសេសរបស់រដ្ឋាភិបាលក្រុងកាវសុង

點閱:275

ដើម្បីជំរុញដល់ការថែរក្សាអ្នកចំណូលថ្មីដ៊េលមិនទាន់ចូលសញ្ចាតិ ចំពោះអ្នកដែលជួបផលពិបាកដូចជា ប្តីឬប្រពន្ធទទួលមរណភាព បាត់ខ្លួន ជាប់ពន្ធនាគារ អ្នកដែលកែខ្លួនបោះបង់ចោលគំនិតអាក្រក់ ការរំលោភបំពាន អ្នកដែលទទួលរងរបួសធ្ងន់ ឬអ្នកដែលគ្មានការងារធ្វើហើយត្រូវថែទាំក្មេងដែលមានអាយុក្រោម 6ឆ្នាំ រដ្ឋាភិបាលក្រុង កាវសុង បានសំរេចផ្តល់ជំនួយជីវភាព (ចំពោះអ្នកដែលមានចំណូលទាប ដោយផ្អែកតាមស្តង់ដារប្រាក់ចំណូលដែលទាបបំផុត ធ្វើការផ្តល់ជំនួយស្មើមួយដងនៃស្តង់ដារប្រាក់ចំណូលដែលទាបបំផុតនោះមួយដង ដោយផ្តល់ជូនយ៉ាងច្រើន 3ខែ) ជំនួយសំរាប់ថ្លៃជីវភាពកូនៗ (ជំនួយ 10% នៃស្តង់ដារប្រាក់ចំណូលទាបបំផុតក្នុងឆ្នាំនោះជារៀងរាល់ខែ) ជំនួយតំហែរក្សាទារក (1500ក្នុងមួយខែ) ជំនួយសំរាប់ការព្យាបាលជំងឺឬរបួស (ជួយចេញថ្លៃព្យាបាលផ្នែកដែលលើស 30000 ក្នុងអំឡុងពេល 3ខែចុងក្រោយ ដែលទឹកប្រាក់អតិបរមាគឺ 70%) និងជំនួយថ្លៃសំបុត្រត្រលប់ទៅស្រុកកំណើត (ត្រូវឆ្លងកាត់ការវាយតំលៃពីបុគ្គលិកសង្គមកិច្ច) និងជំនួយថែរក្សាគ្រួសារ ។

  • 編修日期:2016/05/16
  • 上稿單位:Kaohsiung City Government
更新日期: 2024年5月19日