ពត៌មានបើកថ្នាក់បង្រៀន

ថ្នាក់រៀនអានអក្សរសម្រាប់ប្រជាជនអន្តោប្រវេស្តន៍ថ្មីក្រុងចាអ៊ិ

點閱:210

ដើម្បីធ្វើអោយប្រជាជនអន្តោប្រវេស្តន៍ថ្មីរៀនចេះអានអក្សរនិងរៀនពីវប្បធម៌ក្នុងតំបន់ ដើម្បីឆាប់សម្របខ្លួននិងចុះសម្រុងនឹងសង្គមតៃវ៉ាន់ រដ្ឋាភិបាលក្រុងចាអ៊ិ បានបើកថ្នាក់រៀនអានអក្សរនៅតាមបឋមសិក្សាចំនួន៦ គឺបឋមសិក្សារប៉អាយ តាថុង ហ្ស័នយាន មីនហ្ស៊ូ យូអាននិងប៉ីយាន់។ក្រៅពីនេះទៀត ដើម្បីអោយប្រជាជនអន្តោប្រវេស្តន៍ថ្មីអាចផ្តោតអារម្មណ៍រៀនសូត្របានពេញលេញ តាមសាលាទាំងនោះនៅមានបើកថ្នាក់បង្រៀនក្មេងៗទៀតផង។

រដ្ឋាភិបាលក្រុងក៏បានកសាងគេហទំព័រអប់រំសម្រាប់មនុស្សពេញវ័យ ដែលខ្លឹមសារនៅលើគេហទំព័រនេះ ក្រៅពីពត៍មានទាក់ទងនឹងថ្នាក់រៀនអានអក្សរសម្រាប់ប្រជាជនអន្តោប្រវេស្តន៍ថ្មីចេញទៅ នៅមានខ្លឹមសារពត៍មានទាក់ទងនឹងបឋមសិក្សានិងអនុវិទ្យាល័យបំពេញវិជ្ជានិងការបញ្ជាក់កម្រិតវប្បធម៌បឋមសិក្សានិងមធ្យមសិក្សាបឋមភូមិ ដែលក្រៅពីអាចធ្វើអោយប្រជាជនអន្តោប្រវេស្តន៍ថ្មីរៀនអានអក្សរទៅ គឺអាចបោះជំហានទៅធ្វើការរៀនសូត្រផ្លូវការបាន ធ្វើអោយពួកគេកាន់តែឆាប់ចុះសម្រុងក្នុងសង្គម និងឆាប់យល់ពីស្រុកកំណើតរបស់ពួកយើង។

  • 編修日期:2020/08/20
  • 上稿單位:Chiayi City Government
更新日期: 2024年5月19日