គោលនយោបាយចុងឆ្នាំហើយ បើច្បាប់សំរាកប្រចាំឆ្នាំមិនទាន់ប្រើប្រាស់អស់តើគួរធ្វើយ៉ាងដូចម្តេច?
គិតជាប្រាក់បៀរវត្តនិងបើកជូន យោងតាមការកំណត់របស់ច្បាប់ការងារ ប្រសិនបើនៅចុងឆ្នាំពុំទាន់ប្រើប្រាស់ច្បាប់សំរាកប្រចាំឆ្នាំអស់ត្រូវគិតជាប្រាក់បៀវវត្តជូនបុគ្គលិក។ ពន្យាសុពុលភាពប្រើប្រាស់ យោងតាមការចរចារជាសមូហភាពក៏អាចជ្រើសរើស<<ពន្យា>>ច្បាប់សំរាកប្រចាំឆ្នាំដែលពុំទាន់ប្រើប្រាស់អស់រយៈពេល១ឆ្នាំ នៅពេលសុំច្បាប់សំរាកប្រចាំឆ្នាំនៅឆ្នាំក្រោយនឹងដកថ្ងៃឈប់សំរាកពីច្បាប់ប្រចាំឆ្នាំដែលត្រូវបានពន្យាអោយប្រើប្រាស់មុន។ ប្រសិនបើអ្នកជាអ្នកមើលថែទាំតាមផ្ទះ ប្រសិនបើមានការកំណត់អំពីការឈប់សំរាកប្រចាំឆ្នាំនៅក្នុងកិច្ចសន្យាការងារហើយពុំបានប្រើប្រាស់ថ្ងៃឈប់សំរាកនោះអស់ក្នុងឆ្នាំនោះ ក៏អាចពិភាក្សាជាមួយនឹងនិយោជកអំពី<<ច្បាប់ប្រចាំឆ្នាំដែលពុំបានប្រើប្រាស់ក្នុងឆ្នាំនោះ>>ថាអាចគិតជាប្រាក់បៀរវត្តឬពន្យាសុពុលភាពប្រើប្រាស់បានណា៎។
更新日期:
2024年5月19日
|