លទ្ធផលប្រតិ្តការណ៍កម្មវិធីតាមអ៊ីនធើណែតរបស់ IFI Network -កម្មវិធីសមិទ្ធិផលការចោទសួរសំនួរដែលឧស្សាហ៍សួរអំពីច្បាប់សមភាពយេនឌ័
I. ឈ្មោះកម្មវិធី ការចោទសួរសំនួរដែលឧស្សាហ៍សួរអំពីច្បាប់សមភាពយេនឌ័រទាំង៣ II.កាលវិភាគកម្មវិធី 1. កាលបរិច្ឆេទកម្មវិធី៖ ថ្ងៃទី១៤ខែវិច្ឆិកាឆ្នាំ២០២៣រហូតដល់ថ្ងៃទី៣ខែធ្នូឆ្នាំ២០២៣ 2.ថ្ងៃចាប់ផ្តើមនៅលើអ៊ីនធើណែតរបស់កម្មវិធី៖ថ្ងៃទី១៤ខែវិច្ឆិកាឆ្នាំ២០២៣ 3. ថ្ងៃប្រកាសទទួលរង្វាន់៖ថ្ងៃទី៦ខែធ្នូឆ្នាំ២០២៣ III. សេចក្តីពន្យល់ពីកម្មវិធី តាមរយៈហ្គេមសួរសំនួរឆ្លើយឆ្លង មិនត្រឺមតែលើកកម្ពស់ការដឹងយល់អំពីខ្លឹមសារពាក់ព័ន្ធនឹងការធ្វើវិសោធនកម្មរួចនៃច្បាប់សមភាពយេនឌ័រទាំង៣របស់សាធារណជន និងស្វែងយល់អំពីការយកចិត្តទុកដាក់ក្នុងការជំរុញគោលនយោបាយសមភាពយេនឌ័ររបស់រដ្ឋាភិបាលក៏ដូចជាសមិទ្ធិផលឡើយ ថែមទាំងបង្កប់ជាមួយព័ត៌មានសង្ខេបខ្លីអំពី IFI Network ជួយអោយសាធារណជនយល់ដឹងថា IFI Network ល្អប្រើនិងផ្តល់ភាពងាយស្រួល។ IV. ការរៀបប្រធានបទ សរុបមាន៤សំនួរដែលមានប្រធានបទនិងចម្លើយដូចបង្ហាញខាងក្រោម៖ សំនួរទី១៖<<ច្បាប់ស្តីអំពីសមភាពយេនឌ័រក្នុងការងារ>>មានឈ្មោះដើមថា<<ច្បាប់ស្តីអំពីសមភាពការងារយេនឌ័រ>> មានអាជ្ញាធរមានសមត្ថកិច្ចជាក្រសួងការងារ សាកសមប្រើនៅទីកន្លែងធ្វើការ(មិនថាម៉ោងទៅធ្វើការឬចេញពីធ្វើការឡើយ) បុគ្គលដែលសាកសមប្រើគឺនិយោជក និយោជិត(រួមទាំងបុគ្គលិកចុះកម្មសិក្សា)។ ចម្លើយ៖ ត្រឹមត្រូវ។ សំនួរទី២៖<<ច្បាប់ស្តីអំពីសមភាពយេនឌ័រសំរាប់ការអប់រំ>> មានអាជ្ញាធរមានសមត្ថកិច្ចជាក្រសួងអប់រំ សាកសមប្រើក្នុងបរិវេណសាលា បុគ្គលដែលសាកសមប្រើគឺភាគីម្ខាងជានាយកសាលា បុគ្គលិកបង្រៀន សិស្សហើយភាគីម្ខាងទៀតគឺបុគ្គលដែលជាសិស្ស។ ចម្លើយ៖ ត្រឹមត្រូវ។ សំនួរទី៣៖<<ច្បាប់ទប់ស្កាត់ការបៀតបៀនផ្លូវភេទ>>មានអាជ្ញាធរមានសមត្ថកិច្ចជាក្រសួងសុខាភិបាល សាកសមប្រើនៅទីសាធារណៈឬទីតាំងនានា បុគ្គលដែលសាកសមប្រើគឺភាគីទាំងសងខាងជាបុគ្គលដែលពុំមានទំនាក់ទំនងជាពិសេសណាមួយឡើយ។ ចម្លើយ៖ ត្រឹមត្រូវ។ សំនួរទី៤៖តើក្រោយពីការធ្វើវិសោធនកម្មច្បាប់សមភាពយេនឌ័រ៣ប្រភេទថ្មីរួច គោលដៅ៣ធំៗគឺ៖ • ពង្រឹងការចាត់ចែងពិន័យសំរាប់វាយប្រហារឧក្រិដ្ឋជនអោយ<<មានប្រសិទ្ធភាព>> • បំពេញការធានាសិទ្ធិនិងសេវាកម្មសំរាប់ជនរងគ្រោះ<<បែបមនុស្សធម៌>> • បង្កើតបែបបទប់ស្កាត់ការបៀតបៀនផ្លូវភេទដែល<<អាចជឿទុកចិត្តបាន>>និងមានជំនាញ ចម្លើយ៖ ត្រឹមត្រូវ។ V. សមិទ្ធិផលកម្មវិធី 1. ចំនួនអ្នកចូលរួម៖ សរុប៤២៤នាក់ចូលរួមក្នុងកម្មវិធី។ 2. ចំនួនអ្នកឆ្លើយត្រឹមត្រូវ អ្នកឆ្លើយត្រូវទាំង៤សំនួរសរុបមាន៤០៨នាក់ស្មើនឹង៩៦%។ អ្នកឆ្លើយត្រូវទាំង៣សំនួរសរុបមាន១៣នាក់ស្មើនឹង៣%។ អ្នកឆ្លើយត្រូវទាំង២សំនួរសរុបមាន៣នាក់ស្មើនឹង១%។ អ្នកឆ្លើយត្រូវទាំង១សំនួរសរុបមាន០នាក់ស្មើនឹង០%។ បង្ហាញថាអ្នកដែលឆ្លើយសំនួរទាំង៤សំនួរត្រឹមត្រូវមានអត្រាខ្ពស់បំផុត។ 3. ល្បឿននៃការឆ្លើយសំនួរ ១ដល់៣០វិនាទីសរុបមាន៣៣៥នាក់ស្មើនឹង៧៩%។ ៣១ដល់៦០វិនាទីសរុបមាន៥៨នាក់ស្មើនឹង១៤%។ លើស៦០វិនាទីសរុបមាន៣១នាក់ស្មើនឹង៧%។ បង្ហាញថាអ្នកឆ្លើយសំនួរដោយប្រើប្រាស់១ដល់៣០វិនាទីមានអត្រាខ្ពស់បំផុត។ 4. ចំនួនដងនៃការឆ្លើយខ្ពស់ ឆ្លើយខុស០ដងសរុបមាន៤០៨នាក់ស្មើនឹង៩៦%។ ឆ្លើយខុស១ដងសរុបមាន១៣នាក់ស្មើនឹង៣%។ ឆ្លើយខុស២ដងសរុបមាន៣នាក់ស្មើនឹង១%។ បង្ហាញថាអ្នកឆ្លើយខុស០ដងមានអត្រាខ្ពស់បំផុត។ 6. សេចក្តីបញ្ចប់សង្ខេបរបស់កម្មវិធី យោងតាមលទ្ធផលសង្កេតបង្ហាញថា អ្នកទទួលបទសម្ភាសន៍ភាគច្រើនមានការស្វែងយល់ស៊ីជម្រៅទៅលើប្រធានបទច្បាប់សមភាពយេនឌ័រទាំង៣ដែលបង្ហាញតាមរយៈអត្រាឆ្លើយត្រឹមត្រូវខ្ពស់ ឆ្លើយបានយ៉ាងលឿននិងមានចំនួនឆ្លើយខុសទាបដង។ នេះឆ្លុះបញ្ចាំងថាអ្នកទទួលបទសម្ភាសន៍មានការដឹងយល់ទូលំទូលាយ រហ័សនិងមានសមត្ថភាពក្នុងការស្វែងយល់អំពីប្រធានបទនេះ។ ក្នុងនោះនៅជាមានអ្នកឆ្លើយខុសភាគតិច ដែលអាចធ្វើការឃោសនានៅលើ IFI Network នាពេលអនាគតដើម្បីលើកកម្ពស់ការធ្វើអោយដឹងលឺជាសាធារណៈ ឈានទៅពង្រឹងការដឹងយល់អំពីច្បាប់សមភាពយេនឌ័រទាំង៣របស់សាធារណជនមួយកំរិតទៀតដើម្បីធានាអំពីការស្វែងយល់និងគាំទ្រយ៉ាងទូលំទូលាយ។ សរុបសេចក្តីមក ការអង្កេតនេះបង្ហាញអំពីការស្គាល់ជាសាធារណៈរបស់សាធារណជនចំពោះច្បាប់សមភាពយេនឌ័រទាំង៣រមានលក្ខណៈល្អទូទៅ ស្របជាមួយគ្នានោះដែរក៏ផ្តល់នូវទិសដៅអប់រំនិងជំរុញបន្តផងដែរ។
更新日期:
2024年5月18日
|