ច្បាប់ និងបទបញ្ញាត្តិ

បើកបរទាំងស្រវឹងហើយបដិសេធវាស់កំរិតជាតិអាល់កុលនឹងទទួលរងការផាកពិន័យធ្ងន់ជាងមុន

  • 點閱:81

ប៉ូលីស៖ ទីតាំងឆែកឆេរការបើកបរទាំងស្រវឹង សូមឈប់ចតហើយសហការណ៍ធ្វើការវាស់ពិនិត្យ…

A:ជិះកង់អគ្គិសនីក៏ត្រូវការពិនិត្យដែរ? ប្រសិនបើបដិសេធសហការណ៍មានលទ្ធផលបែបណា?

ប៉ូលីស៖ មិនថាជិះយាន្តជំនះបែបណាឡើយសុទ្ធតែមិនអាចបើកបរទាំងស្រវឹងឡើយ! ប្រសិនបើបដិសេធការវាស់កំរិតជាតិអាល់កុល សំរាប់អ្នកជិះកង់អគ្គិសនីនឹងទទួលរងការផាកពិន័យជាសាច់ប្រាក់ចំនួន4,800ដុល្លារតៃវ៉ាន់

យោងតាម《បទបញ្ជាលើការផាកពិន័យចំពោះការគ្រប់គ្រងចរាចរណ៍ផ្លូវគោក》មាត្រាទី73 បដិសេធការវាស់កំរិតជាតិអាល់កុលនឹងទទួលរងការផាកពិន័យជាសាច់ប្រាក់ចំនួន4,800ដុល្លារតៃវ៉ាន់។ ក្រៅពីនេះ សំរាប់អ្នកបើកបរទាំងស្រវឹងនឹងត្រូវបញ្ឈប់លិខិតអនុញ្ញាតការងារព្រមទាំងដាក់កំហិតអោយចាកចេញពីប្រទេសក្នុងរយៈកាលកំណត់ និងមិនអាចឆ្លងដែនចូលមកធ្វើការសារជាថ្មីឡើយដោយយោងតាមបទបញ្ជាកំណត់សេវាកម្មប្រកបការងារដោយសារការល្មើសការសន្យានៃច្បាប់របស់ប្រទេសតៃវ៉ាន់ធ្ងន់ធ្ងរ។




  • 編修日期:2023/12/11
  • 上稿單位:內政部移民署
更新日期: 2024年5月18日