ផ្នែកពិសេសនៃការបង្ការការរីករាលដាលចាប់ពីម៉ោង០០:០០ថ្ងៃទី19ឧសភាឡើងទៅ នឹងផ្អាកមិនឱ្យមនុស្សដែលមិនមែនជាសញ្ជាតិរបស់ប្រទេសខ្ញុំដែលមិនមានប័ណ្ណស្នាក់នៅក្នុងប្រទេសចេញចូលនិងផ្អាកអ្នកដំណើរធ្វើដំណើរឆ្លងកាត់ផ្ទេរជើងយន្តហោះនៅតៃវ៉ាន់
មជ្ឈមណ្ឌលបញ្ជាការជំងឺរាតត្បាតកណ្តាលបានបញ្ជាក់នៅថ្ងៃនេះ (១៧) ថានៅក្នុងទិដ្ឋភាពនៃការរីករាលដាលនៃជំងឺCOVID-19ទាំងអន្តរជាតិនិងក្នុងស្រុកកំពុងកើនឡើង ដើម្បីរក្សាសុវត្ថិភាពបង្ការការរាតត្បាតក្នុងស្រុកនិងធានាដល់សុខភាពប្រជាជនប្រទេសខ្ញុំ ចាប់ពីម៉ោង០០:០០ថ្ងៃទី ១៩ឧសភា (ម៉ោងហោះហើរក្នុងស្រុក)នឹងចាត់វិធានការណ៍ត្រួតពិនិត្យតាមព្រំដែនយ៉ាងតឹងរឹងដូចខាង ក្រោម៖ (មួយ) ពន្យាពេលចេញចូលចំពោះជនដែលមិនមែនជាសញ្ជាតិរបស់ប្រទេសខ្ញុំ មិនមានប័ណ្ណស្នាក់នៅមានសុពលភាព។ (ពីរ)ផ្អាកអ្នកដំណើរធ្វើដំណើរឆ្លងកាត់ផ្ទេរជើងយន្តហោះនៅតៃវ៉ាន់។ វិធានការណ៍ដែលបានរៀបរាប់ខាងលើនឹងបញ្ចប់នៅថ្ងៃទី ១៨ ខែមិថុនា នឹងត្រូវកែតម្រូវទៅតាមស្ថានភាពរាតត្បាតជំងឺនិងស្ថានភាពអនុវត្តន៍។
更新日期:
2024年5月6日
|