ច្បាប់ និងបទបញ្ញាត្តិការចុះបញ្ជីស្តីពីទំនួលខុសត្រូវលើសិទ្ធិចញ្ចឹមកូនដែលជាអនិតិជនក្រោយពេលលែងលះ
ការចុះបញ្ជីស្តីពីទំនួលខុសត្រូវលើសិទ្ធិចញ្ចឹមកូនដែលជាអនិតិជនក្រោយពេលលែងលះ អាចស្នើរសុំឡើងដោយភាគីដែលត្រូវអនុវត្តឬមានទំនួលខុសត្រូវតែម្ខាងឬទាំងសងជាអ្នកស្នើរសុំ ហើយរៀបចំនូវកិច្ចសន្យាអនុវត្តទំនួលខុសត្រូវទទួលសិទ្ធិចញ្ចឹមកូនឬសាលក្រមសម្រេចរបស់តុលាការនិងលិខិតបញ្ជាក់(ឬលិខិតសម្រុះសម្រួលឬលិខិតបញ្ចប់ក្តីដោយសន្តិវិធីរបស់តុលាការ) អត្តសញ្ញាណប័ណ្ណរបស់អ្នកស្នើរសុំ បោះត្រា(ឬចុះហត្ថលេខា) និងសំបុត្រកំណើតរបស់កូនយកទៅការិយាល័យអត្រានុកូលដ្ឋានណាមួយទូទាំងប្រទេសដើម្បីធ្វើការស្នើរសុំ។
更新日期:
2024年5月5日
|