សេវាកម្មប្រឹក្សា និងបកប្រែផ្នែកច្បាប់

សេវាកម្មផ្តល់អ្នកបកប្រែផ្នែកថែទាំសុខភាពម្តាយនិងទារកនៃរដ្ឋាភិបាលក្រុងស៊ីនប៉ី

  • 點閱:414

រដ្ឋាភិបាលក្រុងតៃវ៉ាន់កំពុងជ្រើសរើសអ្នកធ្វើការស្ម័គ្រចិត្តដែលចេះស្ទាត់ជំនាញនូវភាសាបរទេស ដើម្បីទទួលបន្ទុកធ្វើស្ពានបកប្រែសម្រួលដល់ការងាររបស់គិលានុប្បដ្ឋយិការសុខភាពសាធារណៈ។
ខ្លឹមសារនៃសេវាកម្មរួមមាន៖ជំនួយក្នុងការងារបកប្រែដល់ការងារពិនិត្យពិគ្រោះជម្ងឺ ថែទាំទារកនិងចាក់វ៉ាក់សាំងការពារនៅមណ្ឌលសុខភាពខណ្ឌនិងមន្ទីពេទ្យ ក្នុងក្រុង គ្រប់គ្រងឯកសារគ្រួសារ រៀបចំធ្វើកម្មវិធីទាក់ទងផ្សេងៗជាដើម។ពេលភរិយាបរទេសនិងទារកកើតមានបញ្ហាមិនប្រក្រតីនោះធ្វើការជួយបញ្ជូនទៅកាន់មន្ទីរពេទ្យនិងជួយបកប្រែជូនភរិយាបរទេសនិងមន្ទីរពេទ្យ។ជួយបកប្រែឯកសារទាក់ទងនឹងការថែទាំងសុខភាពភរិយាបរទេសក្រោយពេលសម្រាល ចុះបញ្ជីទាក់ទងនឹងការចាក់វ៉ាក់សាំង កត់ត្រាឯកសារអ្នកជម្ងឺនិងជួយបំពេញការសាកសួរពីសុខភាពរបស់ស្រ្តីភរិយាបរទេសផងដែរ។
អាសយដ្ឋានបម្រើសេវាកម្មរបស់អ្នកបកប្រែក្នុងក្រុងនេះគឺ៖
១.នៅការិយាល័យសុខាភិបាលខណ្ឌទាំង២៩ក្នុងក្រុងស៊ីនប៉ី
២.មន្ទីរពេទ្យទូទៅនៃក្រុងស៊ីនប៉ី(មន្ទីរពេទ្យនៅខណ្ឌសានចុង និងខណ្ឌប៉ានឈែវ)



  • 編修日期:2016/05/16
  • 上稿單位:New Taipei City Government
更新日期: 2024年5月18日