ច្បាប់ និងបទបញ្ញាត្តិ

ក្បួនខ្នាតស្តីពីឳពុកម្តាយនិងបងប្អូនប្រុសស្រីរបស់សហព័ទ្ធមានសញ្ជាតិកម្ពុជារបស់ប្រជាពលរដ្ឋតៃវ៉ាន់មកតៃវ៉ាន់សាកសួរញាតិសន្តានតាមរបៀបវីហ្សាអេឡិចត្រូនិក

  • 點閱:533

ក្បួនខ្នាតស្តីពីឳពុកម្តាយនិងបងប្អូនប្រុសស្រីរបស់សហព័ទ្ធជាជនជាតិខ្មែររបស់ប្រជាពលរដ្ឋតៃវ៉ាន់ស្នើសុំវីហ្សាអេឡិចត្រូនិកដើម្បីមកតៃវ៉ាន់សាកសួរញាតិសន្តាន។

ពីរ. ឯកសារត្រូវរៀបចំនៅពេលស្នើសុំ

(មួយ) ច្បាប់ចម្លងនៃទំព័រដើមនៃលិខិតឆ្លងដែនមានប្រសិទ្ធភាពដែលមានសុពលភាពលើសពី6ខែរបស់អ្នកស្នើសុំ


(ពីរ) ច្បាប់ដើមនៃលិខិតបញ្ជាក់ទំនាក់ទំនងញាតិសន្តានរវាងអ្នកស្នើសុំនិងសហព័ទ្ធមានសញ្ជាតិកម្ពុជានៅតៃវ៉ាន់(ដូចជាសំបុត្រកំណើត ឬសៀវភៅគ្រួសារ) បើសិនជាឯកសារមកពីប្រទេស កម្ពុជា ត្រូវតែបកប្រែជាភាសាចិនឬភាសាអង់គ្លេស ហើយត្រូវតែទទួលការបញ្ជាក់ពីក្រសួងការបរទេសនៃប្រទេសកម្ពុជា។


(បី) ច្បាប់ដើមនៃច្បាប់កែតម្រូវនៃសៀវភៅគ្រួសារទាំងមូលរបស់ប្រជាពលរដ្ឋតៃវ៉ាន់និងសហព័ទ្ធមានសញ្ជាតិកម្ពុជា ដែលចេញប្រគល់ដោយអង្គការអាត្រានុកូលដ្ឋានតៃវ៉ាន់ក្នុងបីខែ។


(បួន)ច្បាប់ចម្លងនៃអាជ្ញាប័ណ្ណស្នាក់នៅសំរាប់ជនបរទេសតៃវ៉ាន់ឬច្បាប់ចម្លងនៃអត្តសញ្ញាណប័ណ្ណដែលមានប្រសិទ្ធភាពរបស់សហព័ទ្ធមានសញ្ជាតិកម្ពុជា(បើសិនបានចូលសញ្ជាតិហើយ)។


(ប្រាំ) 「សំបុត្រធានាស្នើសុំលិខិតឆ្លងដែនតៃវ៉ាន់」ដែលសរសេរបំពេញដោយប្រជាពលរដ្ឋ បើសិនសហព័ទ្ធមានសញ្ជាតិកម្ពុជាបានទទួលសញ្ជាតិតៃវ៉ាន់ អាចឲ្យសហព័ទ្ធមានសញ្ជាតិកម្ពុជានោះធ្វើជាអ្នកធានា។


(ប្រាំមួយ) សរសេរបំពេញ「ឳពុកម្តាយនិងបងប្អូនប្រុសស្រីរបស់សហព័ទ្ធមានសញ្ជាតិកម្ពុជារបស់ប្រជាពលរដ្ឋតៃវ៉ាន់ទៅមន្ទីរកិច្ចការកុងស៊ុលនៃក្រសួងការបរទេសស្នើសុំបញ្ជីឈ្មោះនៃវីហ្សាអេឡិចត្រូនិច」(ប្រគល់លិខិតជាប្រដាសឬថាសអេឡិចត្រូនិក)។


(ប្រាំពីរ) បើសិនជាបងប្អូនប្រុសស្រីរបស់សហព័ទ្ធមានសញ្ជាតិកម្ពុជា ចាំបាច់ប្រគល់ច្បាប់ដើមនៃលិខិតបញ្ជាក់ការងារ(ដូចជាលិខិតបញ្ជាក់មុខងារ កិច្ចសន្យាការងារ វិញ្ញាបនបត្រប្រកបអាជីវកម្ម) ឬលិខិតបញ្ជាក់ទ្រព្យសម្បត្តិ(ប្រាក់បញ្ញើនៅធនាគារ លិខិតបញ្ជាក់ទ្រព្យសម្បត្តិដីធ្លាឬផ្ទះសម្បែងជាដើម) បើសិនជាឯកសារមកពីប្រទេស កម្ពុជា ត្រូវតែបកប្រែជាភាសាចិនឬភាសាអង់គ្លេស ហើយត្រូវតែទទួលការបញ្ជាក់ពីក្រសួងការបរទេសនៃប្រទេសកម្ពុជា។



បី. របៀបស្នើសុំ

(មួយ) អ្នកពាក់ព័ន្ធនៅតៃវ៉ាន់ត្រូវតែប្រគល់ជូនឯកសាររត្រូវរៀបចំដូចខាងលើឲ្យមន្ទីរកិច្ចការកុងស៊ុលនៃក្រសួងការបរទេស ឬ ការិយាល័យនៅកណ្តាល យូនលីន ចាយី តៃណាន ខាងត្បូងនិងខាងកើតនៃក្រសួងការបរទេស(មិនទទួលការស្នើសុំតាមផ្ញើសំបុត្រទេ) ក្រោយពីត្រួតពិនិត្យច្បាប់ដើមរួច នឹងប្រគល់វិញនៅនឹងកន្លែង តាមធម្មតា គ្រាន់តែពិនិត្យថាឯកសារត្រូវរៀបចំគ្រប់គ្រាន់ឬទេ មិនត្រួតពិនិត្យដោយជាក់លាក់ទេ។


(ពីរ) បន្ទាប់មកមន្ទីរកិច្ចការកុងស៊ុលនៃក្រសួងការបរទេសនឹងផ្ញើឯកសារទៅការិយាល័យប្រចាំក្រុងហូជីមិញ ធ្វើជាសេចក្តីយោង សំរាប់ត្រួតពិនិត្យវីហ្សា ជាមួយគ្នាដែរ នឹងផ្តល់វិញ្ញាបនបត្រ(Ecode)វីហ្សាអេឡិចត្រូនិកជូនឲ្យអ្នកពាក់ព័ន្ធនៅតៃវ៉ាន់ ឲ្យគេជូនដំណឹងប្រាប់អ្នកស្នើសុំមានសញ្ជាតិកម្ពុជា ដើម្បីសរសេរបំពេញតារាងស្នើសុំវីហ្សាអេឡិចត្រូនិកតាមអ៊ីនធើណែត បង់ថ្លៃនិងប្រគល់ជូនឯកសារ។ បើសិនត្រូវការ ការិយាល័យប្រចាំក្រុងហូជីមិញអាចទាមទារអ្នកស្នើសុំបន្ថែមឯកសារ ឬអញ្ជើញសាមីខ្លួនទៅការិយាល័យគេសន្ទនា ដើម្បីសម្រេចថា ចេញប្រគល់ វីហ្សាឬទេ។


(បី) អ្នកស្នើសុំដែលទទួលស្គាល់ នឹងទទួលវីហ្សាអេឡិចត្រូនិកដែលមានសុពលភាព3ខែ អាចចូលព្រំដែនតែម្តងអាចឈប់នៅអស់រយៈពេល30ថ្ងៃ មិនអាចពន្យារពេល ហើយត្រូវទាញយកដោយខ្លួនឯងនិងបោះពុម្ភនិងយកវិញ្ញាបនប័ត្រនេះ ឡើងយន្តហោះ និងទទួលការត្រួតពិនិ្យនៅពេលចូលព្រំដែន។ បើសិនអ្នកស្នើសុំចង់ឈប់នៅតៃវ៉ាន់លើសពី30ថ្ងៃ នៅតែត្រូវការទៅការិយាល័យប្រចាំក្រុងហូជីមីញ ដើម្បីស្នើសុំវីហ្សាមកតៃវ៉ាន់។



  • 編修日期:2020/11/23
  • 上稿單位:Ministry of Foreign Affairs
更新日期: 2024年5月8日