Q&A

ឮថា ម្តាយជាប្រជាជនចំនូលថ្មីដែលមិនទាន់ចូលរួមការធានារ៉ាប់រងសុខភាព មិនអាចទទួលជំនួយត្រួតពិនិត្យមុនប្រសូតកូន?

  • 點閱:479

ក្រោយពេលប្រជាជនចំនូលថ្មីមកដល់តៃវ៉ាន់ បើសិនមាននិយោជកជួលធ្វើការ អាចចូលរួមការធានារ៉ាប់រងសុខភាពសំរាប់ប្រជាជនទាំងមូល ចាប់ពីថ្ងៃចូលធ្វើការ អ្នកផ្សេងទៀតត្រូវយកលិខិតបញ្ជាក់ស្នាក់នៅដែលពេញរយៈពេល6ខែ ទើបអាចចូលរួមការធានារ៉ាប់រងសុខភាពសំរាប់ប្រជាជនទាំងមូលបាន។ ប៉ុន្តែដើម្បីធានាសុខភាពរបស់ស្ត្រីមានផ្ទៃពោះជាប្រជាជនចំនូលថ្មីនិងទារកក្នុងស្បូន ចំពោះស្ត្រីមានផ្ទៃពោះជាប្រជាជនចំនូលថ្មីដែលមិនទាន់ចូលរួមការធានារ៉ាប់រងសុខភាពសំរាប់ប្រជាជនទាំងមូល បើសិនសហព័ទ្ធរបស់គេមានសញ្ជាតិតៃវ៉ាន់ នាយកដ្ឋានសុខាភិបាលពលរដ្ឋនឹងផ្តល់ជំនួយ ផ្តល់ការត្រួតពិនិត្យមុនប្រសូតកូន10ដង ពិនិត្យតាមultrasonic1ដង ពិនិត្យមេរោគstreptococcusប្រភេទបេ1ដង នឹងសេវាណែនាំចំណេះដឹងសុខាភិបាល2ដង។


ចំពោះស្ត្រីមានផ្ទៃពោះជាប្រជាជនចំនូលថ្មីដែលមិនទាន់ចូលរួមការធានារ៉ាប់រងសុខភាព តែចង់ស្នើសុំជំនួយសំរាប់ត្រួតពិនិត្យសុខភាពមុនប្រសូតកូន សូមរៀបចំឯកសារដូចខាងក្រោមនេះ ទៅការិយាល័យសុខាភិបាលនៅតំបន់ស្នើសុំ៖
1.ច្បាប់ដើមនៃសៀវភៅអត្រានុកូលដ្ឋាន
2.ច្បាប់ដើមនៃប័ណ្ណស្នាក់នៅឬប័ណ្ណធ្វើទេសចរណ៍ និងលិខិតបញ្ជាក់ផ្សេងទៀត



  • 編修日期:2020/08/20
  • 上稿單位:Health Promotion Administration,Ministry of Health and Welfare
更新日期: 2024年5月5日