សំភារៈសិក្សា

មេរៀនបើកចំហចំពោះអាស៊ីអគ្នេយ៍នៃសកលវិទ្យាល័យ

  • 點閱:254
មេរៀនបើកចំហចំពោះអាស៊ីអគ្នេយ៍នៃសកលវិទ្យាល័យ

ដើម្បីបំពេញតម្រូវការអភិវឌ្ឍន៍បណ្តាប្រទេសអាស៊ីអាគ្នេយ៍

ក្រោមការជំនួយនៃការិយាល័យប្រចាំថៃនៃតៃវ៉ាន់ មជ្ឈមណ្ឌលអភិវឌ្ឍន៍សិក្សានៃសកលវិទ្យាល័យតៃវ៉ាន់ជាតិបានផ្សំខ្លឹមសារសំខាន់ៗក្នុងមេរៀនបើកចំហ MOOCs និងវេបសាយសុន្ទរកថា

នៃសកលវិទ្យាល័យតៃវ៉ាន់ បែងចែកជាមេរៀនល្អទាំងបួនប្រភេទគឺព័ត៌មានវិជ្ជា ការគ្រប់គ្រងពាណិជ្ជកម្មនិងសេដ្ឋកិច្ច ការស្គាល់អាស៊ីនិងមហាសមុទ្រប៉ាស៊ីហ្វិក វប្បធម៌មនុស្សជាតិប្រវត្តិសាស្ត្រនិងភូមិសាស្ត្រ ហើយប្រើប្រាស់វិធីឌីជីថល ដើម្បីឆ្លងកាត់ចម្ងាយប្រទេសនិងកំរិតពេលវេលា ចែករំលែកចំណេះដឹងឲ្យប្រជាជនក្នុងប្រទេសអាស៊ីអាគ្នេយ៍និងពិភពលោក។

វេបសាយចូលក្នុងនៃ「មេរៀនបើកចំហចំពោះអាស៊ីអគ្នេយ៍នៃសកលវិទ្យាល័យតៃវ៉ាន់ជាតិ 」(https://asean.dlc.ntu.edu.tw/) បានប្រមូលខ្លឹមសារឌីជីថលឥតគិតថ្លៃនិងបើកចំហទាំងស្រុង ដូចខាងក្រោមនេះ ៖

មួយ.មេរៀនបើកចំហនៃសកលវិទ្យាល័យតៃវ៉ាន់

បានថតមេរៀនដែលគ្រូបង្រៀនជាវីដេអូ ហើយបើកចំហ ធ្វើឲ្យអ្នកសិក្សាអាចរៀនខ្លឹមសារមេរៀនដូជានិស្សិតក្នុងសកលវិទ្យាល័យតៃវ៉ាន់បាន។ អ្នកណាចង់រៀន ឲ្យតែចុចតំណភ្ជាប់មេរៀន ក៏អាចមើលវីដេអូភ្លាមៗ ហើយអាចទាញយកមេរៀននោះបាន។

ពីរ. MOOCsនៃសកលវិទ្យាល័យតៃវ៉ាន់(កម្មវិធីសិក្សាបើកចំហទំហំធំអនឡាញ)

គឺកម្មវិធីសិក្សាឌីជីថលដែលគ្រូថតវីដេអូបង្រៀនក្នុងរោងជាង ហើយដាក់លើវេទិកាអន្តរជាតិ Coursera ។ អ្នកណាចង់រៀន ឲ្យតែអស់រយៈពេល1នាទី ចុះបញ្ជីគណនី Coursera មួយ

ក៏អាចមើលកម្មវិធីសិក្សាតាមបណ្តាញនៃសកលវិទ្យាល័យល្បីឈ្មោះលើពិភពលោករាប់រយ រួមទាំងសកលវិទ្យាល័យតៃវ៉ាន់។

បី. វេបសាយសុន្ទរកថានៃសកលវិទ្យាល័យតៃវ៉ាន់

គឺថតសុន្ទរកថារបស់អ្នកជំនាញការនិងឥស្សជនល្បីឈ្មោះក្នុងស្រុកនិងក្រៅស្រុកនៅសកលវិទ្យាល័យតៃវ៉ាន់ជាវីដេអូ ហើយបើកចំហ។



  • 編修日期:2020/08/20
  • 上稿單位:National Taiwan University
更新日期: 2024年5月19日