按 Enter 到主內容區
:::

培力新住民資訊首頁LOGO

ផ្នែកពិសេសនៃការបង្ការការរីករាលដាល
:::

បន្ធូរបន្ថយតាមលក្ខខណ្ឌសម្រាប់អ្នក ដែលបានបញ្ចប់ការចាក់វ៉ាក់សាំង ដែលដាក់ឱ្យនៅ ដាច់ដោយឡែកពីគេ នៅផ្ទះសំរាប់អ្នកដាក់អោយនៅដាក់ដោយលែក ដាក់ពាក្យទៅពិធីបុណ្យសព ឬពេលវេលាសួរសុខទុក្ខ

စကားလုံးအဆင့်၏ စက်တင်:
  • နေရာ:Taiwan
  • ရကျစှဲ:
  • အာဏာပိုင်:
  • နောကျဆုံးအခွအေနေ:2021/12/01
  • hit:87
បន្ធូរបន្ថយតាមលក្ខខណ្ឌសម្រាប់អ្នក ដែលបានបញ្ចប់ការចាក់វ៉ាក់សាំង ដែលដាក់ឱ្យនៅ ដាច់ដោយឡែកពីគេ នៅផ្ទះសំរាប់អ្នកដាក់អោយនៅដាក់ដោយលែក ដាក់ពាក្យទៅពិធីបុណ្យសព ឬពេលវេលាសួរសុខទុក្ខ

មជ្ឈមណ្ឌលបញ្ជាការជំងឺរាតត្បាតកណ្តាលបាននិយាយនៅថ្ងៃនេះ (២៤) ជាការឆ្លើយតបទៅនឹងការដាក់ ដោយឡែកពីគេនៅផ្ទះ អ្នកដាក់ឱ្យនៅដាច់ពីគេរបស់សាច់ញាតិដោយមានការស្លាប់ ឬជំងឺធ្ងន់ធ្ងរ និងតម្រូវការសង្គ្រោះបន្ទាន់  ត្រូវចេញទៅធ្វើបុណ្យ ឬទៅសួរសុខទុក្ខ។ល។  ត្រូវបានគេដាក់ឲ្យនៅ ដាច់ដោយឡែកពីគេនៅផ្ទះពីមុនមក ថ្ងៃទី១នៃការដាក់ឱ្យនៅដាច់ពីគេ (រួមបញ្ចូល)ក្រោយមកនិងគ្មានរោគសញ្ញា។ អ្នកអាចស្នើសុំទៅអង្គភាពសុខភាពក្នុងតំបន់ ដើម្បីធ្វើតេស្តរកជំងឺកូវីដ-១៩ ដោយចំណាយផ្ទាល់ខ្លួនរបស់អ្នក។ ហើយក្នុងរយៈពេល២ ថ្ងៃបន្ទាប់ពីទទួលបានរបាយការណ៍ការធ្វើតេស្តអាស៊ីត nucleic អវិជ្ជមាន   ដោយអង្គភាពសុខភាពមូលដ្ឋានរៀបចំអោយចេញក្រៅ។ ឥឡូវនេះ ជំងឺរាតត្បាតក្នុងស្រុកបានថយចុះបន្តិចម្តង   ដើម្បីរក្សាតម្រូវការរបស់ប្រជាពលរដ្ឋ និងការបង្ការជំងឺរាតត្បាត ហើយពិចារណាថាការបញ្ចប់ការចាក់វ៉ាក់សាំង អាចកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគ ចាប់ពីពេលនេះតទៅការបន្ធូរបន្ថយ តាមលក្ខខណ្ឌនៃការដាក់ឱ្យនៅដាច់ពីគេនៅផ្ទះ អ្នកដាក់ដោយឡែកទៅពិធីបុណ្យសពឬពេលវេលាសួរសុខទុក្ខ  បទបញ្ជាពាក់ព័ន្ធត្រូវបានពន្យល់ដូចខាងក្រោម:

១.អ្នកដែលបានបញ្ចប់វ៉ាក់សាំងជំងឺកូវីដ-១៩ហើយទទួលចាក់វ៉ាក់សាំងលើសពី ១៤ថ្ងៃ ទទួលបានរបាយការណ៍ ការធ្វើតេស្តអាស៊ីត nucleic អវិជ្ជមាន និងក្នុងរយៈពេល២ថ្ងៃនៃការប្រមូល  ក្នុងមួយថ្ងៃចេញម្តង   ៤ម៉ោងរាល់ពេលជាគោលការណ៍(មិនរាប់បញ្ចូលការបើកបរ) ហើយមិនត្រូវស្នាក់នៅមួយយប់ទេ។

២.អ្នកដែលមិនទាន់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឬបានចាក់វ៉ាក់សាំងតាមតម្រូវការ ប៉ុន្តែមិនទាន់បានដល់ ១៤ថ្ងៃ ទទួលបានរបាយការណ៍ការធ្វើតេស្តអាស៊ីត nucleic អវិជ្ជមាន និងក្នុងរយៈពេល២ថ្ងៃនៃការប្រមូល ក្នុងមួយថ្ងៃចេញម្តង  ២ម៉ោងរាល់ពេលជាគោលការណ៍(មិនរាប់បញ្ចូលការបើកបរ) ហើយមិនត្រូវស្នាក់នៅមួយយប់ទេ។

 ៣.ប្រសិនបើមានការចាំបាច់ចេញក្រៅ អ្នកអាចដាក់ពាក្យម្តងទៀតតាមរយៈនីតិវិធីមុនពេលបើក  ចំនួនដងមិនកំណត់ត្រឹម ១ដងទេ។

៤.ទាក់ទងនឹងវិសាលភាពនៃការអនុម័តវ៉ាក់សាំងគោលដៅដែលបានរៀបរាប់ខាងលើ ដោយមិនគិត ពីវ៉ាក់សាំង ក្នុងស្រុកឬបរទេស ប្រភេទនៃវ៉ាក់សាំងត្រូវតែមាននៅក្នុងបញ្ជី ប្រើប្រាស់ជាបន្ទាន់របស់អង្គការ សុខភាពពិភពលោក(WHO EUL)ឬការផ្តល់សិទ្ធិសង្គ្រោះបន្ទាន់ របស់ប្រទេសខ្ញុំសម្រាប់ការប្រើប្រាស់ ឬគម្រោងការផលិត សាធារណៈជនបង្ហាញកំណត់ត្រាចាក់វ៉ាក់សាំងឬបានបញ្ជាក់។

មជ្ឈមណ្ឌលបញ្ជាបានរំលឹក  ពិចារណាថាមន្ទីរពេទ្យឬកន្លែងបុណ្យសពមានភាពងាយស្រួលក្នុងការប្រមូលផ្តុំ និងមានហានិភ័យនៃការឆ្លង  ដើម្បីពង្រឹងវិធានការការពារនៅពេលចេញទៅក្រៅ  ធានាសុវត្ថិភាពសាធារណៈ អ្នកដាក់ពាក្យសុំត្រូវបានជំរុញឱ្យសហការ ក្នុងការបំពេញបញ្ជីត្រួតពិនិត្យការដាក់ឱ្យនៅដាច់ពីគេ អ្នកទៅមើលអ្នកជំងឺ  វទទួលបានការអនុញ្ញាតពីមន្ទីរពេទ្យមុនទើបអាចទៅលេងបាន ហើយគួរធ្វើតាមការដាក់ឲ្យនៅដាច់ដោយឡែកពី គេហដ្ឋាន ការមកលេងកំឡុងពេលដាក់ឱ្យនៅដាច់ពីគេ  ទៅពិធីបុណ្យសពឬរៀបចំពិធីបុណ្យសពចំនួននិងពេល វេលាកំណត់  ហើយនៅពេលចេញទៅក្រៅត្រូវធ្វើដំណើរសាធារណៈ អនុវត្តដំណើរការទាំងមូលនៃការពាក់ម៉ាស  រក្សាគម្លាតសង្គមប្រកបដោយសុវត្ថិភាព និងអនុវត្តបទបញ្ជាដូចជាអនាម័យដៃ។ សម្រាប់ព័ត៌មានបន្ថែម សូមមើលបណ្តាញព័ត៌មានសកលនៃនាយកដ្ឋានគ្រប់គ្រងជំងឺ ជំងឺរលាកសួតឆ្លងពិសេសធ្ងន់ធ្ងរ នៅក្រោមគោលការណ៍ណែនាំពាក់ព័ន្ធលើការគ្រប់គ្រងការឆ្លងមេរោគនៅក្នុងស្ថាប័នថែទាំវេជ្ជសាស្រ្ត អនុញ្ញាតឱ្យពលរដ្ឋត្រួតពិនិត្យជំងឺកូវីដ-១៩ ដោយចំណាយផ្ទាល់ខ្លួនហើយស្នើរសុំតាមច្បាប់។

top