ចុច Enter ដើម្បីទៅកាន់តំបន់មាតិកាសំខាន់
:::

វេបសាយខ្លឹមសារសេវាកម្មនិងពត៌មានដែលទាក់ទងការលើកកំពស់បណ្តុះបណ្តាលប្រជាជនចំនូលថ្មី

ផ្នែកពិសេសនៃការបង្ការការរីករាលដាល
:::

ជនបរទេសបានស្នាក់នៅស្របច្បាប់ហួសពេល១៨០ថ្ងៃ រយៈពេលស្នាក់នៅត្រូវ បានពន្យាពេលអស់៣០ថ្ងៃជាលើកទី៩

ការកំណត់កម្រិតពាក្យ:
  • ទីកន្លែង:Taiwan
  • កាលបរិច្ឆេទនៃការដោះលែង:
  • កាលបរិច្ឆេទនៃការបន្ត:2021/05/12
  • ពេលវេលានៃការចុច:118

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃបានប្រកាសថា ជនបរទេសដែលបាន ចូលតៃវ៉ាន់មុនថ្ងៃទី២១ ខែមីនាឆ្នាំ ២០២០ (រាប់បញ្ចូល)ហើយឥឡូវនេះស្នាក់នៅតៃវ៉ាន់ មិនហួសពេលកំណត់ទេត្រូវពន្យាពេលស្នាក់នៅតៃវ៉ាន់ដោយស្វ័យប្រវត្តិជាលើកទី៩។


អគ្គនាយកដ្ឋានជនអន្តោប្រវេសន៍បានសង្កត់ធ្ងន់ថា ដើម្បីចៀសវាងរំខាន់ដល់ការបង្ការ ជម្ងឺរាតត្បាតដែលបណ្តាលមកពីចលនារបស់ពលរដ្ឋអន្តរជាតិនិងកាត់បន្ថយបន្ទុក បង្ការជម្ងឺរាតត្បាតនៃសហគមន៍ជនបរទេសដែលបានស្នាក់នៅស្របច្បាប់រយៈពេល ជាង ១៨០ត្រូវបានពន្យាពេលស្នាក់នៅចំនួន៨លើកដែលមានរយៈពេលចាប់ពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ ២០២០ ដល់ថ្ងៃទី ៥ ខែកុម្ភៈឆ្នាំ ២០២១នេះជាលើកទី៩ ហើយដែលបាន ប្រកាសពន្យាពេលស្នាក់នៅដោយស្វ័យប្រវត្តិអស់រយៈពេល៣០ថ្ងៃ។


អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបញ្ជាក់បន្ថែមទៀតថា វិធានការនេះត្រូវពិនិត្យនិង កែសម្រួលឡើងវិញ ជាមួយការវាយតំលៃរបស់មជ្ឈមណ្ឌលគ្រប់គ្រងជម្ងឺរាតត្បាតថ្នាក់ កណ្តាលចំពោះការវិវត្តនៃជម្ងឺរាតត្បាតហើយនឹងធ្វើការ ។ សម្រាប់ព័ត៌មានបន្ថែម ទាក់ទងនិងប្រការត្រូវប្រុងប្រយ័ត្នសូមយោងទៅ "សំណួរនិងចម្លើយ" ខាងក្រោម៖


សំនួរQ1៖តើខ្ញុំអាចអនុវត្តវិធានការអំពីការពន្យាពេលដោយស្វ័យប្រវត្តិលើកទី៩ សម្រាប់ជនបរទេសដែលប្រកាសដោយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ចុះនៅថ្ងៃទី២១ ខែមីនាឆ្នាំ២០២០ដែរឬទេ?

ចម្លើយ A1៖ ជនបរទេសដែលស្នាក់នៅតៃវ៉ាន់ស្របច្បាប់និងមិនហួសពេលកំណត់ ស្នាក់នៅទេហើយ បានចូលមកតៃវ៉ាន់មុនថ្ងៃទី២១ខែមីនាឆ្នាំ២០២០អាចពន្យាពេល នៅតៃវ់ាន់អស់៣០ថ្ងៃជាលើកទី៩ដោយមិនបាច់ស្នើសុំបន្ថែមទេ ប៉ុន្តែនៅតែត្រូវពិនិត្យ សភាពជាក់ស្តែង ចំពោះពលរដ្ឋដែលបាន រំលោភច្បាប់(បទប្បញ្ញត្តិ)នៅតៃវ៉ាន់ឬត្រូវ បណ្តេញចេញពីតៃវ៉ាន់ដោយសារតែមានការ រំលោភ(ខុសពីធម្មតា)មិនអាចពន្យាពេល ដោយស្វ័យប្រវត្តិទេ សូមពលរដ្ឋដូចខាងលើ ចាកចេញពីតៃវ៉ាន់តាមពេលកំណត់។


ឧទាហរណ៍ទី ១៖ (អាចប្រើសម្រាប់ពន្យាពេលដោយស្វ័យប្រវត្តិ)

ជនបរទេសAបានចូលតៃវ៉ាន់នៅថ្ងៃទី១៧ ខែមីនាឆ្នាំ ២០២០ដោយស្នាក់នៅតៃវ៉ាន់ក្នុង រយៈពេល៣០ថ្ងៃដោយមិនបាច់មានទិដ្ឋាការទេ តាមកំណត់ត្រូវចេញពីតៃវ៉ាន់នៅថ្ងៃ ទី១៦ខែមេសាឆ្នាំ២០២០ តែក្រសួងការបរទេសបានប្រកាសថា ពន្យាពេល៥លើក ដោយស្វ័យប្រវត្តិ(រាល់លើកបានពន្យាពេល៣០ថ្ងៃហើយស្នាក់នៅតៃវ៉ាន់មិនលើស ពី១៨០ថ្ងៃ ពន្យាពេលសរុប១៥០ថ្ងៃ) ព្រមទាំងអគ្គនាយកដ្ឋានអន្តោប្រវេសន៍បាន ប្រកាសនៅថ្ងៃទី១៧ខែកក្កដា ថ្ងៃទី១៤ខែសីហា ថ្ងៃទី១៤ខែកញ្ញា ថ្ងៃទី១៥ខែតុលា ថ្ងៃទី១៣ខែវិច្ឆិកា ថ្ងៃទី១៤ខែធ្នូឆ្នាំ២០២០ និងថ្ងៃទី១៣ខែមករានិងថ្ងៃទី៥ខែកុម្ភៈ ឆ្នាំ២០២១ បានពន្យាពេលចំនួន៨លើក(រាល់លើកបានពន្យាពេល៣០ថ្ងៃ ពន្យាពេល សរុប២៤០ថ្ងៃ) និយាយរួម គាត់អាចស្នាក់នៅតៃវ៉ាន់ចំនួនសរុប៤២០ថ្ងៃ(៣០ថ្ងៃបូក នឹង១៥០ថ្ងៃបូកនឹង២៤០ថ្ងៃ  ថ្ងៃចុងក្រោយនៃការស្នាក់នៅស្របច្បាប់នឹងត្រូវបន្តដល់ ថ្ងៃទី ១១ ខែឧសភាឆ្នាំ ២០២១) ត្រូវបំពេញលក្ខខ័ណ្ឌដែលចូលតៃវ៉ាន់មុនថ្ងៃទី២១ខែ មីនាឆ្នាំ២០២០និងឥឡូវនេះស្នាក់នៅតៃវ៉ាន់ស្របច្បាប់និងមិនហួសពេលកំណត់ហើយ ក៏ស្របតាមវិធានាការរបស់អន្តោប្រវេសន៍យើងខ្ញុំស្តីពីការពន្យាពេល៣០ថ្ងៃដោយ ស្វ័យប្រវត្តិជាលើកទី៩ ដូច្នេះជនបរទេសAត្រូវបានពន្យាពេល៣០ថ្ងៃជាលើកទី៩ និងថ្ងៃចុងក្រោយនៃការស្នាក់នៅតៃវ៉ាន់ស្របច្បាប់គឺចាប់ពីថ្ងៃទី១១ខែឧសភាឆ្នាំ២០២១រហូតដល់ថ្ងៃទី១០ខែមិថុនាឆ្នាំ២០២១ជាកំហិត។


ឧទាហរណ៍ទី ២៖ (អាចប្រើសម្រាប់ពន្យាពេលដោយស្វ័យប្រវត្តិ)

ជនបរទេសBបានចូលតៃវ៉ាន់នៅថ្ងៃទី១៧ ខែមីនាឆ្នាំ២០២០ដោយស្នាក់នៅតៃវ៉ាន់ ក្នុងរយៈពេល៩០ថ្ងៃដោយមិនបាច់មានទិដ្ឋាការទេ តាមកំណត់ ត្រូវចេញពីតៃវ៉ាន់នៅ ថ្ងៃទី១៥ខែមិថុនាឆ្នាំ២០២០ តែក្រសួងការបរទេសបានប្រកាសថា ពន្យាពេល៣លើក ដោយស្វ័យប្រវត្តិ(រាល់លើកបានពន្យាពេល៣០ថ្ងៃហើយស្នាក់នៅតៃវ៉ាន់មិនលើសពី ១៨០ថ្ងៃ ពន្យាពេលសរុប៩០ថ្ងៃ) ព្រមទាំងអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានប្រកាស នៅថ្ងៃទី១៧ខែកក្កដា ថ្ងៃទី១៤ខែសីហា ថ្ងៃទី១៤ខែកញ្ញា ថ្ងៃទី១៥ខែតុលា ថ្ងៃទី១៣ ខែវិច្ឆិកា ថ្ងៃទី១៤ខែធ្នូឆ្នាំ២០២០ និងថ្ងៃទី១៣ខែមករានិងថ្ងៃទី៥ខែកុម្ភៈឆ្នាំ២០២១បាន ពន្យាពេលចំនួន៨លើក(រាល់លើកបានពន្យាពេល៣០ថ្ងៃ ពន្យាពេលសរុប២៤០ថ្ងៃ) និយាយរួម គាត់អាចស្នាក់នៅតៃវ៉ាន់ចំនួនសរុប៤២០ថ្ងៃ(៣០ថ្ងៃបូកនឹង១៥០ថ្ងៃ បូកនឹង២៤០ថ្ងៃ  ថ្ងៃចុងក្រោយនៃការស្នាក់នៅស្របច្បាប់នឹងត្រូវបន្តដល់ថ្ងៃទី១១ ខែឧសភាឆ្នាំ ២០២១) ត្រូវបំពេញលក្ខខ័ណ្ឌដែលចូលតៃវ៉ាន់មុនថ្ងៃទី២១ខែមីនា ឆ្នាំ២០២០និងឥឡូវនេះស្នាក់នៅតៃវ៉ាន់ស្របច្បាប់និងមិនហួសពេលកំណត់ហើយក៏ ស្របតាមវិធានាការរបស់អន្តោប្រវេសន៍យើងខ្ញុំស្តីពីការពន្យាពេល៣០ថ្ងៃដោយស្វ័យប្រវត្តិ ជាលើកទី៩ ដូច្នេះជនបរទេសBត្រូវបានពន្យាពេល៣០ថ្ងៃជាលើកទី៩ និងថ្ងៃចុង ក្រោយនៃការស្នាក់នៅតៃវ៉ាន់ស្របច្បាប់គឺចាប់ពីថ្ងៃទី១១ខែឧសភាឆ្នាំ២០២១រហូតដល់ថ្ងៃទី១០ខែមិថុនាឆ្នាំ២០២១ជាកំហិត។


ឧទាហរណ៍ទី ៣៖ (អាចប្រើសម្រាប់ពន្យាពេលដោយស្វ័យប្រវត្តិ)

ជនបរទេសCបានចូលតៃវ៉ាន់នៅថ្ងៃទី៧ ខែមីនាឆ្នាំ២០២០ដោយស្នាក់នៅតៃវ៉ាន់ក្នុង រយៈពេល១៤ថ្ងៃដោយមិនបាច់មានទិដ្ឋាការទេ តាមកំណត់ ត្រូវចេញពីតៃវ៉ាន់នៅថ្ងៃទី ២១ខែមីនាឆ្នាំ២០២០ តែក្រសួងការបរទេសបានប្រកាសថា ពន្យាពេល៥លើកដោយ ស្វ័យប្រវត្តិ(រាល់លើកបានពន្យាពេល៣០ថ្ងៃហើយស្នាក់នៅតៃវ៉ាន់មិនលើសពី១៨០ថ្ងៃ ពន្យាពេលសរុប១៥០ថ្ងៃ) គាត់អាចស្នាក់នៅតៃវ៉ាន់អស់រយៈពេល ១៦៤ថ្ងៃ(១៤ថ្ងៃបូក នឹង១៥០ថ្ងៃ  និងថ្ងៃចុងក្រោយនៃការស្នាក់នៅស្របច្បាប់នឹងត្រូវបន្តដល់ថ្ងៃទី១៨ ខែសីហាឆ្នាំ ២០២០)ប្រសិនបើសាម៉ីខ្លួនបានស្នើសុំនូវទិដ្ឋាការស្នាក់នៅពី អគ្គនាយកដ្ឋានកិច្ចការកុងស៊ុលក្រសួងការបរទេសហើយទទួលបានទិដ្ឋាការស្នាក់នៅអស់រយៈពេល១៨០ថ្ងៃ និងថ្ងៃចុងក្រោយនៃការស្នាក់នៅតៃវ៉ាន់ស្របច្បាប់ត្រូវប្តូរនៅ ថ្ងៃទី៣ខែកញ្ញាឆ្នាំ២០២០។ព្រមទាំងអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានប្រកាសនៅថ្ងៃទី១៤ខែសីហា ថ្ងៃទី១៤ខែកញ្ញា ថ្ងៃទី១៥ខែតុលា ថ្ងៃទី១៣ខែវិច្ឆិកា ថ្ងៃទី១៤ខែធ្នូ ឆ្នាំ២០២០ និងថ្ងៃទី១៣ខែមករានិងថ្ងៃទី៥ខែកុម្ភៈឆ្នាំ២០២១បានពន្យាពេល(រាល់លើក បានពន្យាពេល៣០ថ្ងៃ ពន្យាពេលសរុប២១០ថ្ងៃ) និយាយរួម គាត់អាចស្នាក់នៅតៃវ៉ាន់ ចំនួនសរុប៣៩០ថ្ងៃ(១៨០ថ្ងៃបូកនឹង២១០ថ្ងៃ  ថ្ងៃចុងក្រោយនៃការស្នាក់នៅស្របច្បាប់ នឹងត្រូវបន្តដល់ថ្ងៃទី ០១ ខែមេសាឆ្នាំ ២០២១) ត្រូវបំពេញលក្ខខ័ណ្ឌដែលចូលតៃវ៉ាន់ មុនថ្ងៃទី២១ខែមីនាឆ្នាំ២០២០និងឥឡូវនេះស្នាក់នៅតៃវ៉ាន់ស្របច្បាប់និងមិនហួស ពេលកំណត់ហើយក៏ស្របតាមវិធានាការរបស់អន្តោប្រវេសន៍យើងខ្ញុំស្តីពីការពន្យា ពេល៣០ថ្ងៃដោយស្វ័យប្រវត្តិជាលើកនេះ ដូច្នេះជនបរទេសCត្រូវបានពន្យាពេល៣០ ថ្ងៃជាលើកនេះនិងថ្ងៃចុងក្រោយនៃការស្នាក់នៅតៃវ៉ាន់ស្របច្បាប់គឺ ថ្ងៃទី០១ខែឧសភា ឆ្នាំ២០២១។


សំនួរQ2៖ឥឡូវនេះចំពោះជនបរទេសដែលបានស្នាក់នៅតៃវ៉ានហួសពេលកំណត់ តើអាចអនុវត្តស្របតាមវិធានាការពន្យាពេលដោយស្វ័យប្រវត្តិរបស់អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ដែរឬទេ?

ចម្លើយ A2៖វិធានាការនេះត្រូវអនុវត្តសម្រាប់តែជនបរទេសដែលស្នាក់នៅតៃវ៉ាន់ហើយ មិនទាន់ហួសពេលកំណត់ ដូច្នេះជនបរទេសដែលស្នាក់នៅតៃវ៉ានស្របច្បាប់ហើយ ហួសពេលកំណត់ មិនអាចអនុវត្តបានទេសូមចាកចេញពីតៃវ៉ាន់ឲ្យបានលឿន។


សំនួរQ3៖លិខិតឆ្លងដែនរបស់ខ្ញុំមិនបានបោះត្រាសម្រាប់ពន្យាពេលស្នាក់នៅទេ តើធ្វើ ដូច្នេះបានបញ្ជាក់ថា ខ្ញុំត្រូវបានពន្យាពេលអស់រយៈពេល៣០ថ្ងៃដោយស្វ័យប្រវត្តិ ដែរឬទេ?

ចម្លើយ A3៖ប្រព័ន្ធបានពន្យាពេលដោយស្វ័យប្រវត្តិរួចហើយដោយមិនបាច់ស្នើសុំ បន្ថែមទៀត បើអ្នកចង់យកលិខិតបញ្ជាក់ សូមស្នើសុំទៅកាន់ស្ថានីយសេវាកម្មរបស់ អគ្គនាយកដ្ឋានប្រចាំក្រុងនិងស្រុកដោយភ្ជាប់ជាមួយនឹងលិខិតឆ្លងដែននិងប័ណ្ណ ពាក់ព័ន្ធ ហើយនឹងបោះត្រានៅលិខិតឆ្លងដែនសម្រាប់ពន្យាពេល។


សំនួរQ4៖តើខ្ញុំត្រូវដាក់ទណ្ឌកម្មដោយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដោយសារតែគ្មានឯកសារដែលអាចបញ្ជាក់ថា ខ្ញុំបានដាក់ពាក្យសុំបន្តស្នាក់នៅហើយត្រូវចាត់ទុកថាខ្ញុំ ស្នាក់នៅតៃវ៉ាន់ហួសពេលកំណត់នៅពេលចេញពីតៃវ់ាន់នៅអាកាសយានដ្ឋានដែរឬទេ?

ចម្លើយ A4៖បន្ទាប់ពីការពិនិត្យដោយបុគ្គលិករបស់អគ្គនាយកដ្ឋានយើងនៅ អាកាសយានដ្ឋាន ប្រសិនបើអ្នកជាកម្មវត្ថុនៃវិធានការអំពីការពន្យាពេលស្វ័យប្រវត្តិនិង នៅតែជាអ្នកស្នាក់នៅស្របច្បាប់បន្ទាប់ពីពន្យាពេល នោះអ្នកមិនត្រូវបានពិន័យដោយ សារតែស្នាក់នៅហួសពេលកំណត់។

top