ចុច Enter ដើម្បីទៅកាន់តំបន់មាតិកាសំខាន់
:::

វេបសាយខ្លឹមសារសេវាកម្មនិងពត៌មានដែលទាក់ទងការលើកកំពស់បណ្តុះបណ្តាលប្រជាជនចំនូលថ្មី

ផ្នែកពិសេសនៃការបង្ការការរីករាលដាល
:::

ចាប់ពីថ្ងៃទី ១ ខែមីនាតទៅ ធុរៈជនដែលអាចចូលតៃវ៉ាន់ពីប្រទេស / តំបន់ដែល មានហានិភ័យទាប / មធ្យមហើយមកតៃវ៉ាន់បំពេញបេសកកម្មពាណិជ្ជកម្មក្នុង រយៈពេលខ្លីអាចស្នើសុំកាត់បន្ថយរយៈពេលដាក់ឱ្យនៅដាច់ដោយឡែកពីផ្ទះ

ការកំណត់កម្រិតពាក្យ:
  • ទីកន្លែង:Taiwan
  • កាលបរិច្ឆេទនៃការដោះលែង:
  • កាលបរិច្ឆេទនៃការបន្ត:2021/03/15
  • ពេលវេលានៃការចុច:395

មជ្ឈមណ្ឌលគ្រប់គ្រងជំងឺរាតត្បាតថ្នាក់កណ្តាលបានបញ្ជាក់ថាចាប់ពីថ្ងៃទី១ខែមីនា តទៅ ធុរៈជនដែលអាចចូលតៃវ៉ាន់ពីប្រទេស / តំបន់ដែលមានហានិភ័យទាប / មធ្យមហើយមកតៃវ៉ាន់បំពេញបេសកកម្មពាណិជ្ជកម្មក្នុងរយៈពេលខ្លីអាចស្នើសុំកាត់ បន្ថយរយៈពេលដាក់ឱ្យនៅដាច់ដោយឡែកពីផ្ទះប៉ុន្តែអ្នកស្នើសុំត្រូវតែបំពេញតាម លក្ខខ័ណ្ឌនៃពាក្យសុំចូលដែនរបស់ធុរៈជនដែលបានបំពេញបេសកកម្មពាណិជ្ជកម្ម រយៈពេលខ្លីហើយស្នើសុំកាត់បន្ថយរយៈពេលដាក់នៅឲ្យដាច់ដោយឡែកនៅផ្ទះ(១) មនុស្សដែលត្រូវបានប្រកាសដោយមជ្ឈមណ្ឌលគ្រប់គ្រង់ឱ្យចូលប្រទេស (២) រយៈ ពេលសុំស្នាក់នៅតៃវ៉ាន់តិចជាង ៣ ខែ (៣) ធុរៈជនដែលមកតៃវ៉ាន់ធ្វើសកម្មភាព ពាណិជ្ជកម្មហើយមានលិខិតបញ្ជាក់ពាក់ព័ន្ធដែលផ្តល់ដោយដោយក្រុមហ៊ុនដែលបានចុះបញ្ជីស្របច្បាប់នៅតៃវ៉ាន់។(៤) ទីកន្លែងចេញដំណើរគឺជាប្រទេស / តំបន់ដែលមាន ហានិភ័យឆ្លងទាបឬហានិភ័យឆ្លងទាបនិងមធ្យមដែលត្រូវប្រកាសដោយមជ្ឈមណ្ឌលគ្រប់គ្រងជំងឺរាតត្បាតថ្នាក់កណ្តាលហើយមិនមានប្រវត្តិធ្វើដំណើរនៅក្នុងប្រទេស / តំបន់ផ្សេងទៀត១៤ថ្ងៃមុនពេលឡើងជិះ។ ធុរៈជនដែលបំពេញតាមលក្ខខ័ណ្ឌ បួនចំណុច ដែលបានរៀបរាប់ខាងលើត្រូវរៀបចំឯកសារនិងទិន្នន័យពាក់ព័ន្ធរបស់ ក្រុមហ៊ុនផលិតដែលបានអញ្ជើញមកតៃវ៉ាន់ កម្មវិធីធ្វើដំណើរនៅតៃវ៉ាន់និងផែនការ បង្ការជម្ងឺរាតត្បាតហើយព្រមជាមួយគ្នា ត្រូវត្រៀមរបាយការណ៍អំពីភាពអវិជ្ជមាន នៃជម្ងឺកូវីដ-19 ក្នុងកំឡុងពេល ៣ ថ្ងៃមុនពេលឡើងជិះដើម្បីត្រៀមពិនិត្យ។


មជ្ឈមណ្ឌលគ្រប់គ្រងបានពន្យល់ថា ធុរៈជនដែលមកពីប្រទេស / តំបន់ដែលមាន ហានិភ័យទាបហើយបានបំពេញពាក្យសុំអាចដាក់ពាក្យទៅមន្ទីរសុខភាពដើម្បីធ្វើការ ពិនិត្យសុខភាពដោយចំណាយផ្ទាល់ខ្លួននៅថ្ងៃទី៥បន្ទាប់ពីចូលដែន ប្រសិនបើធុរៈជន ដែលមកពីប្រទេសដែលមានហានិភ័យមធ្យមនិងទាបអាចដាក់ពាក្យទៅមន្ទីរសុខភាពដើម្បីធ្វើការពិនិត្យសុខភាពដោយចំណាយផ្ទាល់ខ្លួននៅថ្ងៃទី៧បន្ទាប់ពីចូលដែន

បន្ទាប់ពីទទួលបានលទ្ធផលតេស្តអវិជ្ជមានអ្នកអាចដាក់ពាក្យទៅមន្ទីរសុខភាពក្នុង តំបន់ដើម្បីផ្លាស់ប្តូរការគ្រប់គ្រង់សុខភាពដោយខ្លួនឯងរហូតដល់ថ្ងៃទី១៤បន្ទាប់ពីចូលដែនហើយនិងបន្តគ្រប់គ្រងសុខភាពដោយខ្លួនឯងពីថ្ងៃទី១៥ទៅថ្ងៃទី២១បន្ទាប់ពីចូលដែន។ ក្នុងកំឡុងពេល គ្រប់គ្រងសុខភាពដោយខ្លួនឯងអ្នកអាចចូលរួមក្នុងសកម្មភាព អាជីវកម្មដែលបានកំណត់។ ត្រូវហាមឃាត់មិនឱ្យទៅកន្លែងដែលមានមនុស្សច្រើន ត្រូវមានមនុស្សពិសេសអមដំណើរដើម្បីអនុវត្តវិធានការការពារផ្សេងៗអនុវត្តតាម ប្រព័ន្ធឈ្មោះពិតនិងកត់ត្រាសកម្មភាពនិងទំនាក់ទំនងប្រចាំថ្ងៃ។ មិនអាចទាក់ទង មនុស្សដែលមិនបានកំណត់ទេ រក្សាភាពគម្លាតសង្គមក្នុងដំណើរនិងស្នាក់នៅកន្លែង ការពារជម្ងឺរាតត្បាតក្នុងរយៈពេល១៤ថ្ងៃបន្ទាប់ពីចូលដែន។


មជ្ឈមណ្ឌលគ្រប់គ្រង់បានបញ្ជាក់ថាគម្រោងបង្ការជម្ងឺរីករាលដាលនៃរដូវស្លឹកឈើជ្រុះនិងរដូវរងារត្រូវបានផ្អាកការដាក់ពាក្យសុំដាក់ឱ្យនៅដាច់ដោយឡែកពីផ្ទះរយៈពេលខ្លីរបស់ធុរៈជនអស់រយៈពេលជិត ២ ខែ។ បន្ទាប់ពីការវាយតម្លៃយ៉ាងប្រុងប្រយ័ត្ន ទោះបី ជម្ងឺរាតត្បាតនៃអន្ដរជាតិនៅតែធ្ងន់ធ្ងរ  ប៉ុន្តែដោយគិតថា តំបន់កោះតៃវ៉ាន់មានទំនាក់ ទំនងជិតស្និទ្ធជាមួយគ្រប់ទិសទីលើពិភពលោកដើម្បីស្តារឡើងវិញនូវប្រតិបត្តិការ ធម្មតានៃសកម្មភាពជំនួញអន្តរជាតិ និងស្តារសេដ្ឋកិច្ចក្នុងស្រុកឡើងវិញ និងពិនិត្យ មើលការអនុវត្តវិធានាការដាក់ឱ្យនៅដាច់ដោយឡែកពីផ្ទះកាលពីឆ្នាំមុនសម្រាប់ ធុរៈជនដែលមកតៃវ៉ាន់បំពេញបេសកកម្មពាណិជ្ជកម្មក្នុងរយៈពេលខ្លី  អាចស្នើសុំ កាត់បន្ថយរយៈពេលដាក់ឱ្យនៅដាច់ដោយឡែកពីផ្ទះដោយសហការនិងអនុវត្តវិធាន ការការពារនានាដោយផ្ទាល់ខ្លួនដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងសហគមន៍។ លើសពីនេះទៀតដោយពិចារណាថាជម្ងឺរាតត្បាតសកលលើពិភពលោកបានថយចុះ ចាប់តាំងពីកម្រិតខ្ពស់បំផុតនៅពាក់កណ្តាលខែមករាឆ្នាំនេះ ដូច្នេះចាប់តាំងពីថ្ងៃទី១ ខែមីនាតទៅ ធុរៈជនដែលអាចចូលតៃវ៉ាន់ពីប្រទេស / តំបន់ដែលមានហានិភ័យទាប / មធ្យមហើយមកតៃវ៉ាន់បំពេញបេសកកម្មពាណិជ្ជកម្មក្នុងរយៈពេលខ្លីអាចស្នើសុំ

កាត់បន្ថយរយៈពេលដាក់ឱ្យនៅដាច់ដោយឡែកពីផ្ទះ។

top