ចុច Enter ដើម្បីទៅកាន់តំបន់មាតិកាសំខាន់
:::

វេបសាយខ្លឹមសារសេវាកម្មនិងពត៌មានដែលទាក់ទងការលើកកំពស់បណ្តុះបណ្តាលប្រជាជនចំនូលថ្មី

ពត៌មានថ្មីៗ
:::

ចូលរួមចំណែកក្នុងការផ្តល់សេវាកម្មវេជ្ជសាស្រ្តនៅតំបន់កោះតៃវ៉ាន់ដែលមានគុណភាព ខ្ពស់ អនុញ្ញាតិឲ្យពលរដ្ឋដែលមិនមែនជាសញ្ជាតិតំបន់កោះតៃវ៉ាន់ចូលតំបន់កោះតៃវ៉ាន់ ឡើងវិញដោយមានលក្ខខ័ណ្ឌដើម្បីទទួលការព្យាបាលជម្ងឺចាប់ពីថ្ងៃទី១ខែមីនាតទៅ

ការកំណត់កម្រិតពាក្យ:
  • ទីកន្លែង:Taiwan
  • កាលបរិច្ឆេទនៃការដោះលែង:
  • កាលបរិច្ឆេទនៃការបន្ត:2021/03/15
  • ពេលវេលានៃការចុច:385

មជ្ឈមណ្ឌលគ្រប់គ្រង់ជំងឺរាតត្បាតថ្នាក់កណ្តាលបានបញ្ជាក់ថា ដោយសារតែគិតថាជម្ងឺ រាតត្បាតក្នុងស្រុកនៅពេលនេះមានស្ថេរភាពហើយនៅតែអាចព្យាបាលជម្ងឺសម្រាប់ជន បរទេស ចាប់ពីថ្ងៃទី១ខែមីនាតទៅក្រៅពីតម្រូវការខាងវេជ្ជសាស្រ្តដែលមិនមែនជាជម្ងឺ បន្ទាន់ ដូចជាការពិនិត្យសុខភាពនិងកែសម្ផស្សជាដើម អ្នកជំងឺអន្តរជាតិអាចស្នើសុំទៅ កាន់ក្រសួង សុខាភិបាល ដោយភ្ជាប់ជាមួយនឹងឯកសារពាក់ព័ន្ធដែលចេញដោយ អង្គភាពសុខាភិបាល។ ក្រសួងនឹងពិនិត្យ អនុញ្ញាតិនិងជួយប្រជាជននៅឯបរទេសមក តៃវ៉ាន់ដើម្បីទទួលសេវា វេជ្ជសាស្រ្តចាំបាច់អនុលោមតាមគោលការណ៍នៃភាពចាំបាច់ ផ្នែកវេជ្ជសាស្ត្រ និរន្តរភាពនៃ ការព្យាបាលនិងហានិភ័យជាដើម។


មជ្ឈមណ្ឌលគ្រប់គ្រង់បានចង្អុលបង្ហាញថា តំបន់កោះតៃវ៉ាន់របស់យើងខ្ញុំបានជំរុញឲ្យ ផ្តល់ សេវាកម្មវេជ្ជសាស្ដ្រអន្ដរជាតិជាយូរមកហើយនិងជួយអ្នកជម្ងឺមកពីប្រទេសផ្សេង ៗនៅកោះ តៃវ៉ាន់ដើម្បីទទួលការព្យាបាល ហើយត្រូវបានផ្សព្វផ្សាយនៅទំព័រសារ ព័ត៌មានអន្តរជាតិ និងបង្កើនមិត្តភាពអន្តរជាតិឲ្យកាន់តែស៊ីជម្រៅថែមទៀត។ ដោយ សារតែការរីករាលដាលនៃ ជំងឺកូវីដ-១៩ មជ្ឈមណ្ឌលគ្រប់គ្រង់រោគរាតត្បាតថ្នាក់ កណ្តាលបានដាក់កម្រិតជាថ្មីម្តងទៀត ចំពោះការចូលដែនរបស់ជនបរទេសចាប់ពីថ្ងៃ ទី១ខែមករា(២០២១)បណ្តាលឲ្យរារាំងអ្នកជំងឺ បរទេសមួយចំនួនមកតៃវ៉ាន់និងរំខាន់ ការ ព្យាបាលផងដែរ។ដោយពិចារណាថាឥឡូវនេះ ការរីករាលដាលនៃជំងឺក្នុងស្រុក មាន ស្ថេរភាពហើយដើម្បីបន្តស្មារតី"តៃវ៉ាន់អាចជួយបានហើយ កោះតៃវ៉ាន់កំពុងជួយ!" ដោយចាប់ផ្តើមពីថ្ងៃទី១ខែមីនាប្រជាជនដែលមិនមែនជាសញ្ជាតិតំបន់កោះតៃវ៉ាន់នឹង ចាប់ផ្តើមមកតៃវ៉ាន់ដោយមានលក្ខខ័ណ្ឌដើម្បីទទួលការព្យាបាលជម្ងឺ។


មជ្ឈមណ្ឌលគ្រប់គ្រង់បានបញ្ជាក់ថា  អ្នកដែលត្រូវការមកតៃវ៉ាន់ដើម្បីទទួល ការព្យាបាលអាច ដាក់ពាក្យសុំសហព័ទ្ធឬសាច់ញាតិខ្សែផ្ទាល់ចំនួន២នាក់អមដំណើរ។ នៅពេលចាំបាច់ អាច បន្ថែមបុគ្គលិកពេទ្យ ឬអ្នកថែទាំផ្សេងទៀតមកពីប្រទេសសាម៉ី ខ្លួនអមដំណើរ។ឯកសារ ចាំបាច់និងរបាយការណ៍ទិន្នន័យរួមមាន៖វិញ្ញាបនប័ត្រ ធានារ៉ាប់រងសុខភាព លិខិតពិនិត្យសុខភាព  លិខិតបញ្ជាក់សុខភាពចូលដែន (របាយការណ៍ត្រួតពិនិត្យជម្ងឺកូវីដ-១៩ក្នុងរយៈ ពេល៣ថ្ងៃមុនពេលវេលាហោះហើរ ដែលបានគ្រោងទុក)និងផែនការបង្ការការចូលដែននិងផែនការវេជ្ជសាស្ត្រដែលរៀបចំ ដោយស្ថាប័នសុខាភិបាលដែលទទួលការព្យាបាល។ស្ថាប័នសុខាភិបាលនឹងជំនួស ដាក់ពាក្យចូលដែនព្យាបាលជម្ងឺទៅកាន់ក្រសួងសុខាភិបាល បន្ទាប់ពីទទួលបានលិខិត យល់ព្រមពីក្រសួងសុខាភិបាល  ស្ថាប័នសុខាភិបាលបានទៅទីភ្នាក់ងារដែលពាក់ព័ន្ធ (ស្ថាប័ន)ដោយផ្ទាល់ដើម្បីដាក់ពាក្យសុំលិខិតអនុញ្ញាតចូលដែនពិសេស(ចំពោះ នីតិវិធីសូមមើលឧបសម្ព័ន្ធ) ។


មជ្ឈមណ្ឌលគ្រប់គ្រង់បានបញ្ជាក់បន្ថែមទៀតថា អ្នកដែលត្រូវបានអនុញ្ញាតឱ្យចូល ព្យាបាល ជម្ងឺនៅតៃវ៉ាន់និងអ្នកអមដំណើររបស់គេត្រូវបង្ហាញរបាយការណ៍អំពីការ តេស្តជម្ងឺកូវីដ-19 ដោយស្ម័គ្រចិត្តទៅក្រុមហ៊ុនអាកាសចរណ៍នៅពេលត្រួតពិនិត្យ(check in)ឬឡើងយន្តហោះ។ ត្រូវពាក់ម៉ាសជារៀងរហូតនៅពេលហោះហើរ។ បន្ទាប់ពី ចូលដែន ត្រូវដាក់នៅផ្ទះដោយឡែក អស់ រយៈ ពេល១៤ថ្ងៃតាមបទបញ្ជារបស់ ទីបញ្ជាការនិងទទួលការពិនិត្យនៅ ពេលផុតកំណតកាលបរិច្ឆេទដាក់នៅផ្ទះ ដោយឡែក  បើលទ្ធផលតេស្តជាអវិជ្ជមាន អាចទៅស្ថាប័នសុខាភិបាលដើម្បីទទួល ការព្យាបាលបន្ត។ប្រសិនបើមានតំរូវការផ្នែកវេជ្ជសាស្រ្តបន្ទាន់ ស្ថាប័នវេជ្ជសាស្រ្តដែល ទទួលបានអាចរៀបចំដោយផ្ទាល់ទៅទីកន្លែងសុខភាពពិសេសឬកន្លែងដាច់ឆ្ងាយដែលមានសម្ពាធអវិជ្ជមានសំរាប់ការព្យាបាលនៅមន្ទីរពេទ្យ។ បន្ទាប់ពីលទ្ធផលតេស្តលើក ទីមួយមានលក្ខណៈអវិជ្ជមានអាចទទួលការព្យាបាលបាន ប៉ុន្តែនៅក្នុងអំឡុងពេលនៃ ការដាក់ឱ្យនៅដាច់រយៈពេល ១៤ថ្ងៃត្រូវបានគេយកចិត្តទុកដាក់ថែទាំស្ថិតក្រោម ក្របខ័ណ្ឌករណីសង្ស័យកូវីដ- ១៩ ។ ម្យ៉ាងទៀតរាល់ការដាក់ឱ្យនៅដាច់ពីគ្នា ថ្លៃត្រួត ពិនិត្យនិង ការធ្វើរោគវិនិច្ឆ័យនិងចំណាយព្យាបាលសម្រាប់អ្នកដាក់ពាក្យសុំក្នុងអំឡុង ពេលនៃការស្នាក់នៅកោះតៃវ៉ាន់គឺត្រូវចំណាយផ្ទាល់ខ្លួន។ ស្ថាប័នសុខាភិបាលដែល ទទួលការព្យាបាល ក៏ត្រូវទទួលខុសត្រូវផងដែរក្នុងការជួយរៀបចំការពិនិត្យ និងរៀប ចំទីកន្លែងដាក់នៅដោយឡែក។វិធានការរួមទាំងការស្នាក់នៅសណ្ឋាគារបង្ការការរាល ដាលការដឹកជញ្ជូនការការពារការរាតត្បាតនិងមុនពេលការព្យាបាលវេជ្ជសាស្ត្រ វិធានការចាំបាច់ដូចជាការរៀបចំសម្រាប់ការធ្វើតេស្ត កូវីដ- ១៩ជាដើម។


មជ្ឈមណ្ឌលគ្រប់គ្រង់បានសង្កត់ធ្ងន់ថា តំបន់កោះតៃវ់ាន់របស់យើងខ្ញុំនៅតែប្រកាន់ខ្ជាប់ នូវ គោលការណ៍នៃការគ្រប់គ្រងហានិភ័យព្រំដែនយ៉ាងតឹងរឹង នៅពេលដែលផ្តល់ សេវាកម្ម វេជ្ជសាស្រ្តសម្រាប់អន្តរជាតិដែលមានគុណភាពខ្ពស់ ហើយរៀបចំវិធានការ គ្រប់គ្រងការបង្ការ ជម្ងឺរីករាល ដាលដល់អ្នកយ៉ាងល្អឥតខ្ចោះដែលដាក់ពាក្យសុំចូល កោះតៃវ៉ាន់ដើម្បីកាត់បន្ថយ ហានិភ័យនៃការឆ្លងមេរោគនៅតាមសហគមន៍និង មន្ទីរពេទ្យ បន្ទាប់ពីជនបរទេសចូលមកក្នុង តំបន់កោះតៃវ៉ាន់ ដើម្បីធានាសុខភាពនិង សុវត្ថិភាពរបស់ប្រជាជនតំបន់កោះតៃវ៉ាន់។ប្រសិនបើអ្នកឆ្ងល់ចំពោះការដាក់ពាក្យសុំ ចូលតៃវ៉ាន់ ព្យាបាលវេជ្ជសាស្រ្តសម្រាប់អ្នកដែលមិនមែនជា សញ្ជាតិតំបន់កោះតៃវ៉ាន់ របស់អ្នកសូមទាក់ទងក្រុមការងារគ្រប់គ្រង់វេជ្ជសាស្រ្តអន្តរជាតិក្រសួងសុខាភិបាល តាមរយៈទូរស័ព្ទលេខ៖(០២)២៨៨៥-១៥២៨។

top