ចុច Enter ដើម្បីទៅកាន់តំបន់មាតិកាសំខាន់
:::

វេបសាយខ្លឹមសារសេវាកម្មនិងពត៌មានដែលទាក់ទងការលើកកំពស់បណ្តុះបណ្តាលប្រជាជនចំនូលថ្មី

ការ​ថែទាំ​សុខភាព
:::

មាត្រដ្ឋាននៃការអភិវឌ្ឍរបស់កុមារដែលនិយាយពហុភាសា អាចជួយឪពុកម្តាយដែលជាប្រជាជនចំណូលថ្មីត្រួតពិនិត្យមើលការអភិវឌ្ឍកូនៗរបស់ពួកគេ

ការកំណត់កម្រិតពាក្យ:
  • ទីកន្លែង:臺灣
  • កាលបរិច្ឆេទនៃការដោះលែង:
  • កាលបរិច្ឆេទនៃការបន្ត:2020/08/07
  • ពេលវេលានៃការចុច:562

មុនអាយុ 3 ឆ្នាំ, វាគឺជាដំណាក់កាលដ៏លឿន និងសំខាន់បំផុតសម្រាប់ការអភិវឌ្ឍខួរក្បាលរបស់ទារក និងកុមារតូច។ មជ្ឈមណ្ឌលសេវាកម្មសុខុមាលភាពកុមារនៃការិយាល័យកិច្ចការសង្គមនៃរដ្ឋាភិបាលទីក្រុងកៃស៊ីង(Kaohsiung City), បានកែសម្រួលជាពិសេសលើការអភិវឌ្ឍកុមារនិយាយពហុភាសា ហើយបានបោះពុម្ភផ្សាយនៅលើគេហទំព័រដើម្បីងាយស្រួលដល់ឪពុកម្តាយក្នុងការប្រើប្រាស់ ដោយពិចារណាកត្តាភាសា និងបរិស្ថានវប្បធម៌របស់ប្រជាជនចំណូលស្រុកថ្មី។ ដូច្នេះ វាជួយដល់ឪពុកម្តាយឱ្យយល់ច្បាស់ពីស្ថានភាពនៃការលូតលាស់របស់កូនៗ ដូច្នេះឪពុកម្តាយដែលជាប្រជាជនចំណូលថ្មីអាចអមដំណើរជាមួយលូតលាស់ធំធាត់កូនៗរបស់ពួកគេប្រកបដោយភាពរីករាយ ដោយការអាចមើលឃើញ "ការរកឃើញបញ្ហាសម្រាប់ការព្យាបាលទាន់ពេលវេលា" ។ក្មេងប្រុសឈ្មោះ XiaoSing (រហស្សនាម) ជាក្មេងអាយុ 1 ឆ្នាំ និង 8 ខែ, មិនចូលចិត្តរៀននិយាយទេ ដែលក្លាយជាការឈឺក្បាលចំពោះម្តាយរបស់នាងដែលជាប្រជាជនចំណូលថ្មីជនជាតិវៀតណាម។ ជាចៃដន្យ, ម្តាយរបស់គាត់បានយក XiaoSing ទៅចូលរួមវគ្គសិក្សាក្រុមឪពុកម្តាយ-កូន ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលព្យាបាលកុមារ សានមីន (Sanmin Early Treatment Center) ។ នៅពេលចាប់ផ្តើមចូលរៀន, Xiao Sing មិននៅស្ងៀមទេ ហើយបានក្រោកឡើង ហើយដើរជុំវិញថ្នាក់, ហើយគាត់មិនបានឆ្លើយតប សូម្បីតែពេលគេហៅឈ្មោះគាត់ក៏ដោយ។ អ្នកព្យាបាលអាជីពបានណែនាំម្តាយរបស់គាត់ឱ្យលើកដៃរួមគ្នាជាមួយ Xiao Sing, ច្រៀងបទចម្រៀងម្រាមដៃ និងលេងល្បែងជាមួយក្មេងៗដទៃទៀត ខណៈពេលដែលគេហៅឈ្មោះរបស់គាត់។ បន្ទាប់ពីរៀនបាន 5 សប្តាហ៍, Xiao Sing បានស្តាប់បង្គាប់តាមការណែនាំសាមញ្ញៗបន្តិចម្តងៗ និងឆ្លើយតបទៅនឹងអន្តរកម្មជាច្រើន។ បន្ទាប់មក XiaoSing ចូលរួមក្នុងវគ្គបណ្តុះបណ្តាលព្យាបាលដែលបានឧបត្ថម្ភដោយមជ្ឍមណ្ឌលព្យាលបាលយ៉ានជិន (Yancheng Early Treatment Center) ដោយមានជំនួយពីបុគ្គលិកសង្គម ដើម្បីឲ្យការបញ្ចេញសមត្ថភាពអន្តរកម្មរបស់ Xiao Sing បានកាន់តែល្អប្រសើរឡើងជាបន្តបន្ទាប់។មជ្ឈមណ្ឌលសេវាកម្មសុខុមាលភាពកុមារនៃការិយាល័យកិច្ចការសង្គមនៃរដ្ឋាភិបាលទីក្រុងកៃស៊ីង (Kaohsiung City) បានបញ្ជាក់ថាបងប្អូនស្រីដែលជាប្រជាជនចំណូលថ្មីជាច្រើន មិនបានដឹងអំពីការអភិវឌ្ឍកុមារទេដោយសារតែបញ្ហាភាសា និងបរិស្ថានវប្បធម៌។ ឥលូវនេះ មានមាត្រដ្ឋាននៃការអភិវឌ្ឍ កុមារដែលនិយាយពហុភាសា, ឧបករណ៍វាស់ស្ទង់ការអភិវឌ្ឍជាក់ស្តែង និងសាមញ្ញ, ហើយវាអនុញ្ញាតឱ្យម្តាយដែលជាអ្នកចំណូលថ្មី យល់ក៏ដូចជាស្វែងយល់ពីរយៈពេលដ៏សំខាន់នៃការអភិវឌ្ឍរបស់កូនៗពួកគេ។ ដើម្បីជួយបន្ថែមទៀតដល់ឪពុកម្តាយដែលជាអ្នកចំណូលថ្មី យល់ និងមានភាពស្ទាត់ជំនាញអំពីស្ថានភាពនៃការអភិវឌ្ឍកូនរបស់ពួកគេ, មាត្រដ្ឋាននៃការអភិវឌ្ឍកុមារត្រូវបានកែសម្រួលជា 7 ភាសា រួមមានភាសាចិន, អង់គ្លេស, វៀតណាម, ឥណ្ឌូនេស៊ី, ថៃ, កម្ពុជា, និងម៉ាឡេស៊ី និងត្រូវបានចេញផ្សាយនៅលើគេហទំព័រផ្លូវការរបស់ការិយាល័យកិច្ចការសង្គមមជ្ឈមណ្ឌលសេវាកម្មសុខុមាលភាពកុមារ, បណ្តាញសេវាកម្មដ៏ទូលំទូលាយសម្រាប់ការព្យាបាលកុមារ, បណ្តាញធនធានថែទាំកុមារ FUN ជាដើម, អាចរកបានសម្រាប់ការទាញយក។មជ្ឈមណ្ឌលសេវាកម្មសុខុមាលភាពកុមារនៃការិយាល័យកិច្ចការសង្គមនៃរដ្ឋាភិបាលទីក្រុងកៃស៊ីង (Kaohsiung City) បានជំរុញឱ្យឪពុកម្តាយដែលមានកុមារអាយុពី 0 ទៅ 6 ឆ្នាំ យកចិត្តទុកដាក់បន្ថែមទៀតលើការអភិវឌ្ឍកូនៗរបស់ពួកគេ និងស្វែងយល់ពីរយៈពេលនៃការព្យាបាល។ ប្រសិនបើឪពុកម្តាយណាម្នាក់ ឃើញថាទារកក្នុងគ្រួសារទំនងជាមានការលូតលាស់យឺតយ៉ាវ ពួកគេអាចទាក់ទងមកលេខទូរស័ព្ទពិគ្រោះយោបល់បន្ទាន់នៃការព្យាបាលកុមារ 07-3985011 ។

附件下載

  • 0-20-2下載次數:102
  • 2-62-6下載次數:97
top