ចុច Enter ដើម្បីទៅកាន់តំបន់មាតិកាសំខាន់
:::

វេបសាយខ្លឹមសារសេវាកម្មនិងពត៌មានដែលទាក់ទងការលើកកំពស់បណ្តុះបណ្តាលប្រជាជនចំនូលថ្មី

ប្រតិទិន​ព្រឹត្តិការណ៍
:::

ដំណើរទស្សនាតែ - ដំណើរកម្សាន្តដ៏អស្ចារ្យ

ការកំណត់កម្រិតពាក្យ:
  • ទីកន្លែង:臺灣
  • កាលបរិច្ឆេទនៃការដោះលែង:
  • កាលបរិច្ឆេទនៃការបន្ត:2020/08/06
  • ពេលវេលានៃការចុច:593

ពិព័រណ៍នេះបង្ហាញពីការពង្រីកផលិតផលតែតាមរយៈវត្ថុបុរាណដែលរកឃើញនៅតាមបណ្តោយផ្លូវពាណិជ្ជកម្មជាប្រវត្តិសាស្ត្រ។ ស្វែងយល់ពីរបៀបដែលតែបានក្លាយជាភេសជ្ជៈដែលមានប្រជាប្រិយបំផុតនៅលើពិភពលោក, ពីប្រទេសមួយទៅប្រទេសមួយ និងក្លាយជាផ្នែកមួយនៃវប្បធម៌ក្នុងស្រុកដើម្បីដើរតួយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរទេសភាពភូមិសាស្ត្រនយោបាយ។ សហការរៀបចំដោយសារមន្ទីរ Pinglin ទីក្រុងតៃប៉ិថ្មី និងសារមន្ទីរជាតិប្រវត្តិសាស្ត្រ។


យើងគួរតែនាំយកការប្រមូលប្រទេសតែដែលបានបង្កើតអស់ជាច្រើនជំនាន់មកដាក់តាំងនៅសារមន្ទីរប្រវត្តិសាស្ត្រ នៅពេលដែលវាធ្វើដំណើរទៅកាន់ទីក្រុងដែលដាំស្លឹកតែ ដូច្នេះប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំអាចបង្ហាញយ៉ាងច្បាស់នៅចំពោះមុខយើង ដែលនាំឱ្យយើងទាំងអស់គ្នាអាចឆ្លងកាត់ទៅពេលអតីតកាល និងទីកន្លែង នៅពេលយើងដើរតាមគន្លងផ្លូវចំការដាំតែ ដើម្បីយល់និងឲ្យតម្លៃពីរបៀបដែលការរីករាលដាលការប្រើតែទៅកាន់តែឆ្ងាយដល់ប្រទេសទីបេ, រុស្ស៊ី, ជប៉ុន, ចក្រភពអង់គ្លេស, ឥណ្ឌា និងកន្លែងផ្សេងទៀត, ប្រែក្លាយទៅជារុក្ខជាតិវេទមន្តសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មពិភពលោក។ ទីបំផុតស្រុកកំណើតដំបូងនៃស្លឹកតែ ត្រូវបានបញ្ចូលទៅក្នុងបរិបទអភិវឌ្ឍន៍នៃផែនការពាណិជ្ជកម្មសកល ដើម្បីឱ្យសាធារណជនទូទៅអាចយល់ពីលក្ខណៈ និងសារៈសំខាន់នៃតែពីកោះតៃវ៉ាន់។ ការផ្សព្វផ្សាយអំពីផលិតផលតែ គឺដូចជាដំណើរមួយដ៏អស្ចារ្យមួយដែលឆ្លងកាត់ពេលវេលា និងទីកន្លែងជាច្រើន ដោយសារវាមិនត្រឹមតែបំពេញសេចក្តីត្រូវការប្រើបា្រស់ដោយលាតសន្ធឹងលើទីតាំងរាប់ពាន់គីឡូម៉ែត្រ ក៏ដូចជាពេលវេលាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រមូលផ្តុំនូវភាពរំភើបរីករាយ និងការតស៊ូប្តេជ្ញា និងរឿងរ៉ាវផ្សងព្រេងនៃមនុស្សរាប់មិនអស់ដែលនៅពីក្រោយវា។ តាមរយៈការតាំងពិព័រណ៍នេះ វាជួយពង្រីកបណ្តាញបញ្ជូនពាណិជ្ជកម្មតែ និងលើកកម្ពស់ការយល់ដឹង និងការយកចិត្តទុកដាក់ក្នុងចំណោមសាធារណជនទូទៅឆ្ពោះទៅរកភាពចម្រុះនៃវប្បធម៌តែ។


ការតាំងពិព័រណ៍នេះគ្រោងនឹងប្រើប្រាស់ការប្រមូលផ្តុំដើម្បីពិភាក្សាអំពីការរីករាលដាលនៃតែ និងវប្បធម៌នៃការផឹកតែពីផ្សេងៗ នៅពេលដែលវាចាប់ផ្តើមណែនាំអំពីប្រភេទតែប្រភពដើម និងរឿងព្រេង។ តាមរយៈការរចនាបង្ហាញទំនាក់ទំនងរបស់វា ចម្ងាយរវាងការបង្ហាញវប្បធម៌វត្ថុបុរាណ និងទស្សនិកជនត្រូវបានកាត់បន្ថយ ហើយសង្ឃឹមថាអ្នកទស្សនានឹងដឹងថាតែដែលពួកគេផឹករាល់ថ្ងៃ មិនត្រឹមតែជាភេសជ្ជៈដើម្បីបំបាត់ការស្រេកទឹកបន្ទាប់ពីពួកគេបានទស្សនាការតាំងពិព័រណ៍ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាប្រវត្តិសាស្ត្រ និងវប្បធម៌ដែលត្រូវបានរីករាលដាលអភិវឌ្ឍ និងផ្លាស់ប្តូរអស់រយៈពេលរាប់ពាន់ឆ្នាំផងដែរ។


ក្នុងអំឡុងពេលនៃការតាំងពិព័រណ៍, សារមន្ទីរប្រវត្តិសាស្ត្រជាតិ និងសារមន្ទីរតែ Pinglin ក៏នឹងរៀបចំនូវសកម្មភាពអប់រំ និងផ្សព្វផ្សាយដែលសំបូរបែប និងគួរឱ្យចាប់អារម្មណ៍ដែលក្នុងនោះពួកគេនឹងអញ្ជើញបងប្អូនស្រីថ្មីដែលទើបនឹងមកពីប្រទេសវៀតណាម ចូលរួមក្នុងការតាំងពិព័រណ៍ និងចូលរួមព្រឹត្តិការណ៍នេះ។ ក្រៅពីនេះ សារមន្ទីរនឹងធ្វើការនាំមនុស្សគ្រប់គ្នាឱ្យយល់ពីអាថ៌កំបាំងនៃតែតាមរបៀបរស់រវើក និងស្រស់បំព្រង។ មានអារម្មណ៍ចង់ដឹងអំពីរឿងរ៉ាវថាតើតែនៅលោកខាងកើត ត្រូវបានរីករាលដាលដល់ពិភពលោកខាងលិចយ៉ាងដូចម្តេច? មានអារម្មណ៍ចង់ដឹងថាតើតែបានផ្លាស់ប្តូរពិភពលោកយ៉ាងដូចម្តេច? សូមអញ្ជើញមកទស្សនាប្រទេសតែជាមួយគ្នា ដើម្បីស្វែងយល់អំពីរឿងតែ។ ជាមួយនឹងការបង្ហាញខ្លឹមសារនៃការតាំងពិព័រណ៍ក៏ដូចជាអ្នកប្រមាញ់តែ សូមយើងចាប់ផ្តើមដំណើរដ៏អស្ចារ្យមួយដែលធ្វើដំណើរទៅរករយៈពេលរាប់ពាន់ឆ្នាំមុនឆ្លងកាត់ពាសពេញអឺរ៉ុប និងអាស៊ី។


ទីកន្លែង៖ សារមន្ទីរតែ Pinglin នៃក្រុងតៃប៉ិថ្មី

No.19-1, Shuisongqikeng, Pinglin Dist., ក្រុងតៃប៉ិថ្មី 232, កោះតៃវ៉ាន់ (R.O.C.)

រយៈពេលនៃការតាំងពិព័រណ៍៖ ចាប់ពីថ្ងៃទី 27 ខែកញ្ញា ឆ្នាំ 2019 ដល់ថ្ងៃទី 14 ខែមិថុនាឆ្នាំ 2020


ម៉ោងសារមន្ទីរបើក៖

ច័ន្ទ – សុក្រ, ម៉ោង 9:00 ព្រឹក- 5:00 ល្ងាច

សៅរ៍ – អាទិត្យ , ម៉ោង 9:00 ព្រឹក- 5:00 ល្ងាច (ការចូលទស្សាន 30 នាទីចុងក្រោយមុនម៉ោងបិទ)


top