按 Enter 到主內容區
:::

培力新住民資訊首頁LOGO

ច្បាប់ និងបទបញ្ញាត្តិ
:::

របៀបធ្វើសំបុត្រកំណើត

ការកំណត់កម្រិតពាក្យ:
  • ទីកន្លែង:
  • កាលបរិច្ឆេទនៃការដោះលែង:
  • អាជ្ញាធរ:Ministry of the Interior
  • កាលបរិច្ឆេទនៃការបន្ត:2016/05/17
  • ពេលវេលានៃការចុច:895

អ្នកដែលអាចស្នើសុំធ្វើសំបុត្រកំណើតបានត្រូវតែជាឪពុក ម្តាយ ជីតា ជីដូន អ្នករស់នៅជាមួយឬអ្នកចិញ្ចឹមបីបាច់់កូននោះ ហើយព្រមទាំងត្រូវរៀបចំឯកសារដូចរៀបរាប់ខាងក្រោយយកទៅប្រគល់ជូនការិយាល័យអត្រានុកូលដ្ឋានដើម្បីធ្វើវា។
១. លិខិតបញ្ជាក់កំណើត(ត្រូវការច្បាប់ដើម)
២. សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណអ្នកស្នើរសុំ វាយត្រា(ឬចុះហត្ថលេខា) ហើយសូមផ្តល់ជូននូវកាលបរិច្ឆេទរៀបអាពាហ៍ពិពាហ៍ឬចាប់ផ្តើមរួមរស់ជាមួយគ្នារបស់ឪពុកម្តាយបង្កើតរបស់កូន។
៣.ចំពោះជនដែលពឹងពាក់តតិយជនអោយស្នើរសុំ ត្រូវភ្ជាប់មកជាមួយនឹងលិខិតផ្ទេរសិទ្ធិ អត្តសញ្ញាណប័ណ្ណរបស់តតីយជន វាយត្រា(ឬចុះហត្ថលេខា)។
៤. កិច្ចសន្យាដាក់ត្រកូនដល់កូន(ត្រកូលរបស់កូនដែលមានឪពុកម្តាយជាជនជាតិតៃវ៉ានរៀបការជាមួយជនបរទេស ក៏ត្រូវតែដូចគ្នាដែរ គឹថានាមគោត្តនាមរបស់កូនត្រូវស្រប់នឹងទម្លាប់ប្រើប្រាស់នាមគោត្តនាមរបស់ប្រជាជនតៃវ៉ាន់ ) លើកលែងតែនៅលើលិខិតបញ្ជាក់កំណើតមានបញ្ជាក់រួចហើយគឺមិនបាច់ភ្ជាប់មកនូវកិច្ចសន្យានេះទេ។(នៅក្នុងចន្លោះបំពេញ ភាគីនៃកិច្ចសន្យាគឺត្រូវចុះហត្ថលេខាឬវាយត្រាដោយឪពុកម្តាយរបស់កូនដោយផ្ទាល់)
៥. ចំពោះការចុះសំបុត្រកំណើតចំពោះក្មេងដែលគ្មានទីពឹងពាក់ គឺស្ថាប័ននគរបាលត្រូវរៀបចំឯកសារផ្លូវការនិងការឆែកពិនិត្យភាពត្រឹមត្រូវនៃរូបថតទារកដើម្បីធ្វើសំបុត្រកំណើត។
៦. ចំពោះអ្នកស្នើរសុំចុះឈ្មោះមានទំនាក់ទំនងផលប្រយោជន៍ជាមួយទារក ត្រូវតែភ្ជាប់មកជាមួយនឹងឯកសារបញ្ជាក់ទំនាក់ទំនងផលប្រយោជន៍មកជាមួយ។
ស្ថាប័នពិគ្រោះ៖ការិយាល័យអត្រានុកូលដ្ឋានិងសញ្ជាតិ

top