按 Enter 到主內容區
:::

回培力新住民資訊網首頁

ច្បាប់ និងបទបញ្ញាត្តិ
:::

ប្រសិនបើស្នាក់នៅតៃវ៉ាន់ហួសពេលកំណត់ តើត្រូវធ្វើដូចម្តេច?

  • 回上一頁
  • 友善列印
字型大小:
  • 地點:
  • 發布日期:
  • 單位:National Immigration Agency, Ministry of the Interior
  • 更新日期:2016/05/17
  • 點閱次數:360

មួយ. ស្ថាប័នទទួលបន្ទុក៖
(មួយ)ស្ថានីយ៍បម្រើសេវាកម្មគ្រប់ស្រុកក្រុងរបសការិយាល័យអន្តោប្រវេស្តន៍នៃក្រសួងមហាផ្ទៃ។
(ពីរ)ក្រុមជំនាញនៅគ្រប់ស្រុកក្រុងរបស់ការិយាល័យអន្តោប្រវេស្តន៍នៃក្រសួងមហាផ្ទៃ។
(បី)ក្រុមការងារឆ្លងដែនរបស់ការិយាល័យអន្តោប្រវេស្តន៍នៃក្រសួងមហាផ្ទៃ។

ពីរ.ឯកសារតែត្រូវផ្តល់
(មួយ) ពាក្យស្នើសុំ
(ពីរ)លិខិតឆ្លងដែនឬប័ណ្ណទេសចរ
(បី) សំបុត្រយន្តហោះ(កប៉ាល់) ដែលកក់រួចក្នុងរយៈពេល៧ថ្ងៃ
(បួន)ឯកសារផ្សេងទៀតបញ្ជាក់មូលហេតុស្នាក់នៅហួសកំណត់
(ប្រាំ)ប្រាក់ពិន័យ

បី.រយៈពេលធ្វើ៖ ធ្វើបានគ្រប់ពេលទៅដល់

បួន.កំណត់សម្គាល់៖
(មួយ) អ្នកដែលស្នើរសុំត្រូវតែមកស្នើរសុំធ្វើដោយខ្លួនឯង លើកលែងចំពោះក្មេងដែលជាអនិតិជននិងអ្នកដែលមានជម្ងឺធ្ងន់ធ្ងរ។
(ពីរ)ចំពោះការស្នើរសុំស្នាក់នៅលើកំណត់ក្រោម៩០ថ្ងៃ ក្រៅពីទៅស្នើសុំនៅស្ថានីយ៍បម្រើសេវាកម្មរបស់ការិយាល័យអន្តោប្រវេស្តន៍ទៅ លោកអ្នកក៏អាចរៀបចំឯកសារដែលត្រូវការយកទៅដាក់នៅក្រុមការងារឆ្លងដែនរបស់ការិយាល័យអន្តោប្រវេស្តន៍ដែលនៅព្រលានយន្តហោះ (កំពង់ផែ)ដើម្បីធ្វើសំណុំបែបបទនេះក៏បាន។
(បី) ជនបរទេសដែលស្នាក់នៅហួសកំណត់នឹងត្រូវកម្រិតការចូលមកក្នុងប្រទេសម្តងទៀតដោយអនុលោមតាមច្បាប់។ការធ្វើសំណុំបែបបទស្នើសុំស្នាក់នៅហួសពេលកំណត់និងការពិន័យ ព្រមទាំងសំណុំបែបបទឆ្លងដែនចេញក្រៅប្រទេសគឺជាការងាររបស់ការិយាល័យអន្តោប្រវេស្តន៍។

ស្ថាប័នពិគ្រោះ៖ការិយាល័យអន្តោប្រវេស្តន៍នៃក្រសួងមហាផ្ទៃ
ទូរស័ព្ទលេខ៖02-2388-9393ផ្ទេរទៅលេខ3122

top