ចុច Enter ដើម្បីទៅកាន់តំបន់មាតិកាសំខាន់
:::

វេបសាយខ្លឹមសារសេវាកម្មនិងពត៌មានដែលទាក់ទងការលើកកំពស់បណ្តុះបណ្តាលប្រជាជនចំនូលថ្មី

រៀនសូត្យពីវប្បធម៍ភាសាកំណើតរបស់ប្រជាជនមករស់នៅចំណូលថ្មី
:::

ការរៀនភាសារបស់ប្រជាជនចំនូលថ្មីមានក្តីសប្បាយរីករាយ

ការកំណត់កម្រិតពាក្យ:
  • ទីកន្លែង:Taiwan
  • កាលបរិច្ឆេទនៃការដោះលែង:
  • កាលបរិច្ឆេទនៃការបន្ត:2020/08/20
  • ពេលវេលានៃការចុច:279

ក្នុង「ផែនការកម្មវិធីសិក្សាអប់រំជាមូលដ្ឋានសំរាប់ពលរដ្ឋអស់រយៈពេល12ឆ្នាំ」ក្រសួងអប់រំបានដាក់បញ្ចូលភាសាប្រជាជនចំនូលថ្មីទាំង7ប្រទេសនៅអាស៊ីអាគ្នេយ៍ក្នុងវិស័យរៀនភាសា ធ្វើជាមេរៀនចាំបាច់ជ្រើសរើសក្នុងបឋមសិក្សានិងមេរៀនអាចជ្រើសរើសក្នុងមធ្យមសិក្សា សង្ឃឹមថា តាមការជំរុញនៃគោលនយោបាយកម្មវិធីសិក្សា តាមរយៈរៀនភាសាប្រជាជនចំនូលថ្មី ធ្វើឲ្យសិស្សយល់ដឹងនិងទស្សនាមើលវប្បធម៌អាស៊ីអាគ្នេយ៍ដែលនៅក្បែរតៃវ៉ាន់ ពង្រីកចក្ខុវិស័យ ហើយដើរទៅពិភពលោក ដើម្បីទទួលឱកាសរៀននិងអភិវឌ្ឍន៍កាន់តែច្រើន។ ពិតមែនតែផែនការកម្មវិធីសិក្សាខាងលើនេះបានអនុវត្តតាំងពីឆ្នាំ2019 តែនាយកដ្ឋានអប់រំជាតិបានផ្តល់ប្រាក់ជំនួយដល់សាលារៀនរៀប ចំកម្មវិធីរៀនភាសាប្រជាជនចំនូលថ្មីតាំងពីឆ្នាំ2015 ហើយអាចរៀបចំរបៀបមេរៀនខុសពីគ្នា(ដូចជាសហគមន៍ ក្រុម សកម្មភាពជាដើម) តាមតំបន់ដែលសាលាស្ថិតនៅ លក្ខណៈពិសេសជនជាតិ និងធនធានពាក់ព័ន្ធ ហើយធ្វើឲ្យសិស្សបង្កើតអារម្មណ៍រៀនភាសាប្រជាជនចំនូលថ្មី។

ដើម្បីអនុវត្តកម្មវិធីសិក្សាភាសាប្រជាជនចំនូលថ្មី នាយកដ្ឋានអប់រំជាតិនៃក្រសួងអប់រំកំពុងរៀបចំការងារបំរុងពាក់ព័ន្ធដោយសកម្ម រួមទាំងស្រាវជ្រាវ「ក្បួនខ្នាតជួលបុគ្គលិកគាំទ្របឋមសិក្សារដ្ឋនិងមធ្យមសិក្សារដ្ឋ」ដាក់ភាសាប្រជាជនចំនូលថ្មីបញ្ចូលក្នុង បានបណ្តុះបណ្តាលបុគ្គលិកគាំទ្រការបង្រៀនភាសារបស់ប្រជាជនចំនូលថ្មី ចងក្រងសៀវភៅរៀនភាសារបស់ប្រជាជនចំនូលថ្មីទាំង៧ប្រទេសអាស៊ីអាគេ្នយ៍ នៅឆ្នាំសិក្សា2018 រួមមាន20ខេត្តនិងក្រុងនិងសាលា44សាកល្បងការបង្រៀនពីឆ្ងាយ តាមរយៈការបំរុងខាងលើ ផ្តល់អនុគ្រោះដល់ការជំរុញកម្មវិធីសិក្សាភាសារបស់ប្រជាជនចំនូលថ្មីប្រចាំឆ្នាំសិក្សា2019តាមពេលកំណត់។

ដើម្បីអនុវត្តកម្មវិធីសិក្សាភាសាប្រជាជនចំនូលថ្មីតាម ផែនការសិក្សា108 នាយកដ្ឋានអប់រំជាតិនៃក្រសួងអប់រំនិងសកលវិទ្យាល័យ កណ្តាលជាតិ វិទ្យាស្ថានឧស្សាហកម្មពត៌មានបានសហការគ្នា ជំរុញ「បង្រៀនពីឆ្ងាយ」ប្រើប្រាស់វិទ្យាសាស្ត្រឌីជីដលជំរុញកម្មវិធីសិក្សាភាសារបស់ប្រជាជនចំនូលថ្មី ដើម្បីដោះស្រាយបញ្ហាខ្វះគ្រូបង្រៀនភាសាប្រជាជនចំនូលថ្មីនិងនៅតំបន់ដាច់ស្រយាល ធ្វើឲ្យសិស្សដែលចង់រៀនភាសាប្រជាជនចំនូលថ្មីមានឱកាសរៀន ហើយធ្វើឲ្យជំនាន់ទីពីររបស់ប្រជាជនចំនូលថ្មីអាចបង្ហាញឧត្តមភាពខាងភាសាដើមនិងវប្បធម៌ អនុវត្តគោលបំណង「ធ្វើឲ្យកុមារនានាទទួលជោគ ជ័យ」តាមកម្មវិធីសិក្សាអប់រំជាមូលដ្ឋានសំរាប់ពលរដ្ឋអស់រយៈពេល12ឆ្នាំ។

top