按 Enter 到主內容區
:::

回培力新住民資訊網首頁

ច្បាប់ និងបទបញ្ញាត្តិ
:::

តើស្នើសុំប្រព័ន្ធឆ្លងកាត់គយតាមពិនិត្យដោយស្វ័យប្រវត្តិយ៉ាងដូចម្តេច?

  • 回上一頁
  • 友善列印
字型大小:
  • 地點:Taiwan
  • 發布日期:
  • 單位:National Immigration Agency, Ministry of the Interior
  • 更新日期:2020/11/23
  • 點閱次數:519

ប្រជាពលរដ្ឋតៃវ៉ាន់ស្នើសុំប្រើប្រាស់ប្រព័ន្ធឆ្លងកាត់គយតាម ពិនិត្យដោយស្វ័យប្រវត្តិ

ចំពោះប្រជាពលរដ្ឋតៃវ៉ាន់ គ្រាន់តែត្រូវការយក「លិខិតឆ្លង ដែនតៃវ៉ាន់」ឬ「អាជ្ញាប័ណ្ណចេញចូលព្រំដែនតំបន់តៃវ៉ាន់(ប័ណ្ណឃីនមិននិងម៉ាជូ」និងលិខិតបញ្ជាក់ដែលមានរូបថតដែលផ្តល់ដោយអង្គការរដ្ឋាភិបាល(ដូចជាអត្តសញ្ញាណប័ណ្ណ កាតធានារ៉ាប់រងសុខភាព ឬប័ណ្ណបើកបរ) ទៅទីកន្លែងស្នើសុំក៏អាចចាត់ការចុះបញ្ជីដោយឥតគិតថ្លៃ(អ្នកកាន់ប័ណ្ណឃីនមិននិងម៉ាជូ មានតែប្រើប្រាស់នៅកំពង់ផែពាណិជ្ជកម្មស៊ុយធោនៅឃីនមិន)។

កាលណាស្នើសុំ កុំព្យួទ័រនឹងរក្សាទុករូបថតមុខរបស់មនុស្សឬស្នាមម្រាមចង្អុលនៃដៃទាំងពីរ(ការរក្សាទុកស្នាមម្រាមដៃ ជាប្រការស្ម័គ្រចិត្ត មិនមែនប្រការចាំបាច់ទេ) រួចអ្នកស្នើសុំចុះហត្ថលេខាលើពាក្យស្នើសុំ ក៏អាចបញ្ចប់របៀបហើយ ដំណើរការទាំង មូលអស់រយៈពេលប្រហែលតែ2នាទីក៏បាន។ ប្រព័ន្ធនឹងបោះពុម្ភពាក្យស្នើសុំដោយស្វ័យប្រវត្តិ អ្នកស្នើសុំចុះហត្ថលេខាក៏បាន អាចសន្សំសំចៃពេលវេលាសរសេរបំបេញតារាងរបស់ប្រជាពល រដ្ឋ។ គួរឲ្យរំលឹកថា អ្នកស្នើសុំត្រូវតែពេញអាយុ14ឆ្នាំ មានកំពស់លើសពី140សង្ទីរម៉ែត្រ មិនដែលទទួលទ័ណ្ឌកម្មមិនអនុញ្ញាតចេញក្រៅប្រទេស ហើយជាពលរដ្ឋមានអត្រានុកូលដ្ឋាន។

ប្រជាជនមកពីខាងក្រៅស្នើសុំប្រើប្រាស់ប្រព័ន្ធឆ្លងកាត់គយតាម ពិនិត្យដោយស្វ័យប្រវត្តិ

ចាប់ពីថ្ងៃទី3 ខែកញ្ញា ឆ្នាំ2012 ប្រព័ន្ធឆ្លងកាត់គយតាម ពិនិត្យដោយស្វ័យប្រវត្តិអាចផ្តល់សេវាជូនប្រជាជនដូចខាងក្រោមនេះប្រើប្រាស់ ៖

(មួយ) ប្រជាជនបរទេស ៖ បានផ្តល់អាជ្ញាប័ណ្ណចូលព្រំដែនច្រើនដង ហើយមានលិខិតបញ្ជាក់ដូចខាងក្រោមនេះ ៖ (1)អាជ្ញាប័ណ្ណស្នាក់នៅសំរាប់ជនបរទេស (2)អាជ្ញាប័ណ្ណស្នាក់នៅជាស្ថាពរសំរាប់ជនបរទេស (3)កាតPASSធ្វើការ

(ពីរ) ជនបរទេសកាន់ប័ណ្ណមន្ត្រីការទូតដែលក្រសួងការបរទេសចេញប្រគល់ឲ្យ

(បី) ពលរដ្ឋដែលគ្មានអត្រានុកូលដ្ឋាននៅតំបន់តៃវ៉ាន់ ៖ បានប្រគល់អាជ្ញាប័ណ្ណស្នាក់នៅតំបន់តៃវ៉ាន់ ហើយកាន់អាជ្ញាប័ណ្ណអនុញ្ញាតឲ្យចូលព្រំដែនលីនរិនជីហៅ ដែលមានសុពលភាពដូចជាអាជ្ញាប័ណ្ណស្នាក់នៅតំបន់តៃវ៉ាន់។

(បួន) ប្រជាជនហុងកុងឬម៉ាកាវ មានអត្តសញ្ញាស្នាក់នៅ ហើយទទួលបានអាជ្ញាប័ណ្ណស្នាក់នៅតំបន់តៃវ៉ាន់

(ប្រាំ) ប្រជាជនមកពីតំបន់មហាដីគោក ៖ បានប្រគល់អាជ្ញាប័ណ្ណស្នាក់នៅពេលយូរ និងអាជ្ញាប័ណ្ណចេញចូលព្រំដែនច្រើនដង អាជ្ញាប័ណ្ណស្នាក់នៅសាកសួរញាតិសន្តាន និងអាជ្ញាប័ណ្ណចេញចូលព្រំដែនច្រើនដង។

top