ចុច Enter ដើម្បីទៅកាន់តំបន់មាតិកាសំខាន់
:::

វេបសាយខ្លឹមសារសេវាកម្មនិងពត៌មានដែលទាក់ទងការលើកកំពស់បណ្តុះបណ្តាលប្រជាជនចំនូលថ្មី

ការ​ថែរក្សា​សុវត្ថិភាព​ផ្ទាល់ខ្លួន
:::

មជ្ឈមណ្ឌលបង្ការអំពើហឹង្សាក្នុងគ្រួសារនិងការរំលោភភេទនៅខេត្តយូនលីន

ការកំណត់កម្រិតពាក្យ:
  • ទីកន្លែង:
  • កាលបរិច្ឆេទនៃការដោះលែង:
  • កាលបរិច្ឆេទនៃការបន្ត:2018/11/06
  • ពេលវេលានៃការចុច:324

១.អ្នកទទួលសេវាសំខាន់ៗ៖ អ្នកមានអត្រានុកូលដ្ឋានយូនលីន ហើយស្នាក់នៅនៅខេត្តយូនលីន អ្នកត្រូវការពារដោយច្បាប់ស្តីពីបង្ការអំពើហឹង្សាក្នុងគ្រួសារ បទបញ្ញត្តិបង្ការបទល្មើសផ្លូវភេទ ច្បាប់ស្តីពីបង្ការបទល្មើសរំលោភភេទ និងច្បាប់ស្តីពីការការពារសុខុមាលភាពនិងសិទ្ធិរបស់ក្មេងនិងកុមារ។


២.ប្រការសេវាកម្ម
(១)ផែនការការពារសុវត្ថិភាពផ្ទាល់ខ្លួន
ចំពោះប្រជាជនចំនូលថ្មីស្នាក់នៅខេត្តយូនលីន បើសិនបានរងគ្រោះដូចជាអំពើហឹង្សាក្នុងគ្រួសារ ការរំលោភភេទ បទល្មើសផ្លូវភេទ នឹងទទួលវិធានការការពារដូចជាពលរដ្ឋតៃវ៉ាន់ដែរ រួមទាំងការជៀសខ្លួននិងសង្គ្រោះជាបន្ទាន់ អមទៅតេស្តរបួស និងស៊ើបអង្កេត ជួយស្នើសុំប័ណ្ណការពារ ពិគ្រោះផ្លូវចិត្តជាដើម។

ដើម្បីផ្តល់សេវាជូនប្រជាជនចំនូលថ្មីដែលរងអំពើហឹង្សាក្នុងគ្រួសារ សាលាយើងបានបកប្រែសេចក្តីណែនាំអំពីប្រការថែរក្សាសិទ្ធិរបស់អ្នករងគ្រោះក្នុងអំពើហឹង្សាក្នុងគ្រួសារ ទៅជាភាសាអង់គ្លេស ភាសាឥណ្ឌូនេស៊ីនិងភាសាវៀតណាម សំរាប់គេថែរក្សារសិទ្ធិរបស់ខ្លួនឯង។

(២)មធ្យោបាយជួយអ្នករងគ្រោះក្នុងអំពើហឹង្សាក្នុងគ្រួសារនិងការរំលោភភេទ
ចំពោះអ្នករងគ្រោះក្នុងអំពើហឹង្សាក្នុងគ្រួសារនិងការរំលោភភេទដែលមានអត្រានុកូលដ្ឋាននៅខេត្តយើង តាមបុគ្គលិកវាយតម្លៃ នឹងផ្តល់អ្នកត្រូវការប្រាក់ជំនួយពាក់ព័ន្ធ ដូចជា ៖ ប្រាក់ជំនួយសំរាប់ជីវភាពជាបន្ទាន់ ឈ្នួលផ្ទះ ប្រាក់ជំនួយសំរាប់ភៀសខ្លួននៅផ្ទះស្នាក់នៅ ប្រាក់ជំនួយព្យាបាលជម្ងឺ ប្រាក់ជំនួយបណ្តឹងផ្លូវច្បាប់ ប្រាក់ជំនួយសំរាប់ធ្វើសម្រុះសម្រួលនិងព្យាបាលផ្លូវចិត្ត ប្រាក់ជំនួយសំរាប់បកប្រែជាដើម។

(៣)សេវាប្រឹក្សាផ្លូវច្បាប់
ចំពោះប្រជាជនចំនូលថ្មីនិងគ្រួសារដែលមានបញ្ហាផ្លូវច្បាប់ ក្រៅពីផ្តល់ធនធានមូលនិធិជំនួយផ្លូវច្បាប់ នៅមជ្ឈមណ្ឌលផ្តល់សេវាសកលនៃសាលាខេត្តនិងមជ្ឈមណ្ឌលផ្តល់សេវានិងសុខុមាលភាពដល់ស្ត្រី ក៏មានមេធាវីផ្តល់សេវាឥតគិតថ្លៃដល់ប្រជាជនដែរ ការជួបមេធាវីត្រូវណាត់ជួបទុកជាមុន។

top