ចុច Enter ដើម្បីទៅកាន់តំបន់មាតិកាសំខាន់
:::

វេបសាយខ្លឹមសារសេវាកម្មនិងពត៌មានដែលទាក់ទងការលើកកំពស់បណ្តុះបណ្តាលប្រជាជនចំនូលថ្មី

វគ្គបណ្តុះបណ្តាល
:::

វគ្គសិក្សាហ្វឹកហ្វឺនវិជ្ជាជីវៈឥតគិតថ្លៃ បណ្តុះបណ្តាលធនធានមនុស្ស「ថ្មី」

ការកំណត់កម្រិតពាក្យ:
  • ទីកន្លែង:Taiwan
  • កាលបរិច្ឆេទនៃការដោះលែង:
  • កាលបរិច្ឆេទនៃការបន្ត:2020/08/20
  • ពេលវេលានៃការចុច:405
វគ្គសិក្សាហ្វឹកហ្វឺនវិជ្ជាជីវៈឥតគិតថ្លៃ បណ្តុះបណ្តាលធនធានមនុស្ស「ថ្មី」

ដើម្បីជួយប្រជាជនចំនូលថ្មីដំឡើងសមត្ថភាពធ្វើការ រដ្ឋាភិបាលនិងក្រុមស៊ីវិលបានបើកវគ្គសិក្សាហ្វឹកហ្វឺនវិជ្ជាជីវៈគ្រប់បែបយ៉ាងមួយចំនួន ដូចជាវគ្គរៀនសំអាតក្រចក ធ្វើនុំ អ្នកមគ្គុទេសទេសចរណ៍ អ្នកនាំក្រុម អ្នកបកប្រែជាដើម អ្នកពេញលក្ខណៈពិសេសមិនគ្រាន់តែអាចទទួលសោហ៊ុយទាំងអស់សំរាប់ហ្វឹកហ្វឺន ហើយអាចស្នើសុំទទួលប្រាក់ឧបត្ថម្ភសំរាប់ការរស់នៅ ដើម្បីបង្រៀនប្រជាជនចំនូលថ្មីរៀនចេះជំនាញទីពីរ ហើយចូលរួមសង្គមឆាប់រហ័ស។

ប្រជាជនចំនូលថ្មីអាចចូលរួមវគ្គសិក្សាហ្វឹកហ្វឺនវិជ្ជាជីវៈឥតគិតថ្លៃ

ប្រជាជនចំនូលថ្មីដែលគ្មានការធ្វើ(គឺជនបរទេស ប្រជាជនមកពីមហាដីគោក ហុងកុង ម៉ាកាវ ហើយរៀបការជាមួយនឹងប្រជាពលរដ្ឋដែលមានអាត្រានុកូលដ្ឋាននៅតៃវ៉ាន់ ហើយត្រូវរដ្ឋាភិបាលអនុញ្ញាតឲ្យស្នាក់នៅតំបន់តៃវ៉ាន់ធ្វើការ ឲ្យតែចូលរួមវគ្គសិក្សាហ្វឹកហ្វឺនវិជ្ជាជីវៈសំរាប់អ្នកគ្មានការធ្វើដែលរៀបចំដោយខ្លួនឯង ប្រគល់សិទ្ធិឲ្យគេរៀបចំ ឬផ្តល់ជំនួយដោយសាខានាយកដ្ឋាននានានៃនាយកដ្ឋានអភិវឌ្ឍន៍ពលកម្មនៃក្រសួងការងារ រដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភទាំងអស់សំរាប់ការហ្វឹកហ្វឺន។

ចំពោះសហព័ទ្ធដែលជាព្រជាពលរដ្ឋតៃវ៉ាន់ ចូលរួមការហ្វឹកហ្វឺនវិជ្ជាជីវៈ នឹងផ្តល់សោហ៊ុយហ្វឹកហ្វឺន80%តាមប្រាក់ឧបត្ថម្ភសំរាប់ប្រជាពលរដ្ឋធម្មតា ចំពោះអ្នកគ្មានការធ្វើពិសេស ដូចជាអ្នកមានអាយុចាស់ អ្នកពិការផ្លូវកាយនិងផ្លូវចិត្ត គ្រួសារមានចំនូលមធ្យមនិងទាប អ្នកស្រីរកការពីរដង ក៏អាចចូលរួមដោយឥតគិតថ្លៃ។

ក្នុងអំឡុងពេលទទួលការហ្វឹកហ្វឺនវិជ្ជាជីវៈ អាចស្នើសុំប្រាក់ឧបត្ថម្ភសំរាប់ការរស់នៅ

បើសិនប្រជាជនចំនូលថ្មីបាត់បង់ការងារ ត្រូវអង្គការជួយរកការងាររដ្ឋរៀបចំចូលរួមការហ្វឺនហ្វឹន ឬត្រូវអង្គការហ្វឹកហ្វឺនវិជ្ជា

ជីវៈជ្រើសរើសឲ្យចូលរួម លក្ខណៈចូលរួមជាការហ្វឹកហ្វឺនវិជ្ជា

ជីវៈ「ពេញថ្ងៃ」ក្នុងអំឡុងពេលចូលរួមការហ្វឹកហ្វឺន ក៏អាចស្នើសុំប្រាក់ឧបត្ថ្មម្ភសំរាប់រស់នៅតាមពេលកំណត់។ អំពីការហ្វឹកហ្វឺនវិជ្ជាជីវៈពេញថ្ងៃ ត្រូវតែពេញលក្ខណៈដូចខាងក្រោមនេះ ៖

1.អំឡុងពេលហ្វឹកហ្វឺនហួសពី1ខែ

2.អំឡុងពេលហ្វឹកហ្វឺនរាល់អាទិត្យហួសពី4ថ្ងៃ

3.អំឡុងពេលហ្វឹកហ្វឺនរាល់ថ្ងៃហួសពី4ម៉ោង

4.អំឡុងពេលហ្វឹកហ្វឺនសរុបរាល់ខែហួសពី100ម៉ោង

ចំនួនប្រាក់ឧបត្ថម្ភសំរាប់ការរស់នៅរាល់ខែស្មើនឹង60%នៃប្រាក់ខែមូលដ្ឋាន អាចផ្តល់ប្រាក់ឧបត្ថម្ភយ៉ាងច្រើន6ខែក្នុង2ឆ្នាំ ប៉ុន្តែបើសិនអ្នកស្នើសុំជាអ្នកពិការផ្លូវកាយនិងផ្លូវចិត្ត អាចទទួលយ៉ាងច្រើន12ខែ។ ពត៌មានលំអិត សូរស្វែងរកនៅចំណែក「ប្រាក់ឧបត្ថម្ភសំរាប់ការរស់នៅនៅពេលហ្វឹកហ្វឺនវិជ្ជាជីវៈនៃក្រសួងការងារ」ក្នុងវេបសាយយើង។

ក្នុងអំឡុងពេលទទួលការហ្វឹកហ្វឺនវិជ្ជាជីវៈ រដ្ឋាភិបាលនឹងផ្តល់ ប្រាក់ឧបត្ថម្ភសំរាប់ការថែទាំ

ដើម្បីលើកទឹកចិត្តឲ្យប្រជាជនចំនូលថ្មីដែលរង់ចាំធ្វើការអាចចូលរួមវគ្គហ្វឹកហ្វឺនវិជ្ជាជីវៈដោយសកម្ម សាលាតំបន់នានាបាន

ផ្តល់ប្រាក់ឧបត្ថម្ភសំរាប់ការថែទាំកូនជាបណ្តោះអាសន្នឬថែទាំមនុស្សចាស់ៗនៅពេលទទួលការហ្វឹកហ្វឺន ឧទារណ៍ថា សាលាទីក្រុងតៃបីបានផ្តល់ប្រាក់ឧបត្ថម្ភសំរាប់ការថែទាំចាស់ៗនិងក្មេងជូនអ្នកចូលរួមការហ្វឹកហ្វឺន សាលាក្រុងថៅយាន់ក៏បានផ្តល់ប្រាក់ឧបត្ថម្ភសំរាប់ការថែទាំកូនជាបណ្តោះអាសន្ន ដើម្បីបន្ថយបន្ទុកក្នុងគ្រួសារ ធ្វើឲ្យគ្រួសារដែលមានតម្រូវការមិនបាច់ព្រួយបារម្ភទេ។ កំណត់ពាក់ព័ន្ធអំពីការស្នើសុំ អាចទាក់ទងជាមួយនឹងមន្ទីរសង្គមឬការិយល័យផ្តល់សេវារកការធ្វើនៃសាលាក្រុងនិងខេត្តនានា។

កម្មវិធីសិក្សាហ្វឹកហ្វឺនវិជ្ជាជីវៈនៅក្រុងនិងខេត្តនានា

វេបសាយរកការងារធ្វើនៅតៃវ៉ាន់បានប្រមូលពត៌មានការងារនានា ជួយប្រជាជនរកការធ្វើ រៀនជំនាញនិងជួយបង្កើតអាជីវកម្ម បើសិនចង់ចូលរួមកម្មវិធីសិក្សាហ្វឹកហ្វឺនវិជ្ជាជីវៈ ដែលរៀបចំដោយនាយកដ្ឋានអភិវឌ្ឍន៍ពលកម្ម ឬប្រគល់សិទ្ធិឲ្យអង្គការស៊ីវិល សាលារៀននិងសាលាតាមតំបន់រៀបចំ អាចស្វែងរកនៅចំណែក「តំបន់ពិសេសអំពីការហ្វឹកហ្វឺនវិជ្ជាជីវៈ」នៅវេបសាយរកការងារធ្វើនៅតៃវ៉ាន់ ឬ 「ពត៌មានបណ្តុះបណ្តាល-បណ្តុះបណ្តាលនិងរកការធ្វើ」នៅវេបសាយនេះ។

មជ្ឈមណ្ឌលហ្វឹកហ្វឺនវិជ្ជាជីវៈដែលបង្កើតដោយសាលាតំបន់នានានឹងផ្តល់ជូនប្រជាជននូវចំណេះដឹងក្នុងការរកការធ្វើ សេវាប្រឹក្សារកការធ្វើ វគ្គសិក្សាហ្វឹកហ្វឺនវិជ្ជាជីវៈ រៀបចំកម្មវិធីជ្រើសរើសពលករនិងសិក្ខាសាលា ធ្វើឲ្យប្រជាជនអាចរៀនចេះជំនាញមួយ ហើយជួយគេចូលរួមការប្រឡង ដើម្បីទទួលប័ណ្ណ។អំពីពត៌មានមជ្ឈមណ្ឌលហ្វឹកហ្វឺនវិជ្ជាជីវៈនៅក្រុងនិងខេត្តនានា អាចស្វែងរកនៅវេបសាយសាលាEរបស់ខ្ញុំ។

ប្រព័ន្ធផ្តល់សេវាឌីជីថលដើម្បីអភិវឌ្ឍន៍ពលកម្មផ្តល់វគ្គសិក្សាគ្រប់បែបយ៉ាងក្នុងការិយាល័យ

ប្រព័ន្ធផ្តល់សេវាឌីជីថលដើម្បីអភិវឌ្ឍន៍ពលកម្ម(https://portal.wda.gov.tw/)បានប្រមូលមេរៀនតាមបណ្តាញ សៀវភៅអេឡេត្រូនិច និងវីដេអូនិងឯកសារសិក្សាឌីជីថលផ្សេងទៀត ដើម្បីសមស្របនឹងការអភិវឌ្ឍន៍សិក្សានៅពេលអនាគត

ហើយឆ្ពោះទៅគោលដៅបង្កើតវេបសាយផ្តល់សេវាសិក្សាអស់មួយជីវិត ប្រជាជនអាចជ្រើសរើសរៀនមេរៀនពាក់ព័ន្ធ តាមតម្រូវការរបស់ខ្លួនឯង។ ទន្ទឹមនឹងនេះ ក៏ប្រមូលមេរៀនអំពីជំនាញពាក់ព័ន្ធគ្រប់ប្រភេទដែលមុខរបរនានាតម្រូវការ សរុបទាំងអស់ប្រហែលមានចំនួន1055មេរៀន ផ្តល់ភាពងាយស្រួលដល់ប្រជាជន ឲ្យគេអាចជ្រើសរើសមេរៀនសមល្មមតាមមុខរបររបស់ខ្លួនឯង។អំពីពត៌មានកាន់តែច្រើន អាចស្វែងរកនៅចំណែក「ប្រព័ន្ធផ្តល់សេវាឌីជីថលដើម្បីអភិវឌ្ឍន៍ពលកម្ម」នៅវេបសាយយើង

ដើម្បីលើកទឹកចិត្តឲ្យប្រជាជនចំនូលថ្មីកំពុងរង់ចាំធ្វើការអាចចូលក្នុងការធ្វើការដោយស្រួលបួល រដ្ឋាភិបាលនឹងផ្តល់ជំនួយនានា ដូចជារៀចចំវគ្គសិក្សាហ្វឹកហ្វឺនវិជ្ជាជីវៈ ផ្តល់សោហ៊ុយហ្វឹកហ្វឺននិងប្រាក់ឧបត្ថម្ភសំរាប់ការរស់នៅ វគ្គសិក្សាឌីជីថលឥតគិតថ្លៃ បណ្តុះបណ្តាលប្រជាជនចំនូលថ្មីឲ្យចេះជំនាញគ្រប់ប្រភេទ ដើម្បីលើកដំឡើងសមត្ថភាពធ្វើការ។

ឯកសារយោង ៖

វេបសាយរកការងារធ្វើនៅតៃវ៉ាន់-ការហ្វឹកហ្វឺនវិជ្ជាជីវៈសំរាប់អ្នកគ្មានការធ្វើ

វេបសាយសាលាEរបស់ខ្ញុំ-ការហ្វឹកហ្វឺនវិជ្ជាជីវៈ

នាយកដ្ឋានអភិវឌ្ឍន៍ពលកម្មនៃក្រសួងការងារ-ប្រព័ន្ធផ្តល់សេវាឌីជីថលដើម្បីអភិវឌ្ឍន៍ពលកម្ម

top