ចុច Enter ដើម្បីទៅកាន់តំបន់មាតិកាសំខាន់
:::

វេបសាយខ្លឹមសារសេវាកម្មនិងពត៌មានដែលទាក់ទងការលើកកំពស់បណ្តុះបណ្តាលប្រជាជនចំនូលថ្មី

ទទួលស្គាល់កំរិតសិក្សានិងចូលសិក្សា
:::

[ប្រធានបទអប់រំ] រស់ដល់ចាស់ រៀនដល់ចាស់ រៀនវិជ្ជាច្រើនដើម្បីធ្វើឲ្យខ្លួនចេះដឹងច្រើន

ការកំណត់កម្រិតពាក្យ:
  • ទីកន្លែង:Taiwan
  • កាលបរិច្ឆេទនៃការដោះលែង:
  • កាលបរិច្ឆេទនៃការបន្ត:2020/11/20
  • ពេលវេលានៃការចុច:499

ចន្លោះភាសាគឹជាឧបសគ្គធំជាងគេដែលប្រជាជនចំនូលថ្មីទើបមកដល់តៃវ៉ាន់ តាមរយៈការរៀនសូត្រ អាចធ្វើឲ្យខ្លួនឯងស្គាល់ស្ថានភាពថ្មី សមស្របនឹងប្រពៃណីខុសពីគ្នា សាលាខេត្តក្រុង សាលារៀន មជ្ឈមណ្ឌលសិក្សាសំរាប់ប្រជាជនចំនូលថ្មីនិង

ក្រុមស៊ីវិលបានផ្តល់របៀបច្រើនសំរាប់បន្តរៀនវិជ្ជា ប្រជាជន

ចំនូលថ្មីអាចចូលរួមជីវភាពនៅតៃវ៉ាន់ឲ្យកាន់តែឆាប់រហ័ស តាម

រយៈកម្មវិធីសិក្សា និងការផ្លាស់ប្តូរយោបល់ជាមួយគ្រូបង្រៀននិង

អ្នករួមស្រុកកំណើត។ យើងបានរៀបចំកម្មវិធីសិក្សានិងការប្រឡងបន្តវិជ្ជាដោយខ្លួងឯងទាំង5ប្រភេទ ដូចខាងក្រោមនេះ 

សំរាប់ប្រជាជនចំនូលថ្មីរៀន ៖



មួយ. សិក្ខាសាលាអប់រំជាមូលដ្ឋានសំរាប់មនុស្សពេញវ័យ


ដើម្បីអប់រំប្រជាជនដែលគ្មានឱកាសចូលសាលារៀន និងសហព័ទ្ធសញ្ជាតិបរទេសនិងសហព័ទ្ធមកពីមហាដីគោក ឲ្យមាន

សមត្ថភាពស្តាប់ និយាយ អាន សរសេរនិងគិតលេខ បង្កើងសមត្ថភាពទាក់ទងខាងភាសា សាលាខេត្តនិងក្រុងនានានឹងបើកសិក្ខាសាលាអប់រំជាមូលដ្ឋានសំរាប់មនុស្សពេញវ័យ ហើយចែកជាថ្នាក់បឋម ថ្នាក់មធ្យម ថ្នាក់ឧត្តម តាមកំរិតសិក្សា។ ប្រជាជនដែលមិនចេះអក្សរ ឬមិនទាន់បញ្ចប់ការសិក្សាពីបឋមសិក្សា និងសហព័ទ្ធសញ្ជាតិបរទេសនិងសហព័ទ្ធមកពីមហាដីគោកដែលមានអាយុលើសពី15ឆ្នាំ សុទ្ធតែអាចចូលរួមបាន ខ្លឹមសារកម្មវិធីសិក្សារួមមានអក្សរមានសញ្ញាកត់សំឡេងនិងចេះមើលអក្សរ(នឹងបើកថ្នាក់នៅខែមិនា និងខែកញ្ញា រៀងរាល់ឆ្នាំ) ក្រោយពីបញ្ចប់សិក្សា72ម៉ោង នឹងផ្តល់សញ្ញាតបត្រចញ្ចប់សិក្សា។ អំពីព័ត៌មានបើកថ្នាក់ ចូរទាក់ទងជាមួយមន្ទីរអប់រំនៃសាលាខេត្តនិងក្រុងនានា។


ក្រសួងអប់រំបានចងក្រង「សៀវភៅរៀនអានអក្សរជាមូលដ្ឋានសំរាប់មនុស្សពេញវ័យ」 មានសៀវភៅពីក្បាលទី1ដល់ទី6

និងសៀវភៅមានភាសាទាំងពីរបណ្តាប្រទេស អាចប្រើប្រាស់ក្នុងសិក្ខាសាលាអប់រំជាមូលដ្ឋានសំរាប់មនុស្សពេញវ័យ ហើយប្រជាជនទាំងអស់អាចទាញយក រៀនដោយខ្លួនឯងដោយស្រួល។

អំពីព័ត៌មានលំអិត ចូររកសួរនៅចំណែក 「សៀវភៅរៀនអានអក្សរជាមូលដ្ឋានសំរាប់មនុស្សពេញវ័យ」នៃវេបសាយយើង។


ក្រៅពីនេះ មន្ទីរអប់រំនៃសាលាក្រុងតៃបីបានចងក្រង「សៀវភៅអប់រំជាមូលដ្ឋានសំរាប់មនុស្សពេញវ័យ」ផ្តល់សៀវភៅជាទម្រង់ឌីជីថលឥតគិតថ្លៃ មានមុខវិជ្ជាភាសាចិន ភាសាអង់គ្លេស និងគណិតសាស្ត្រ សាទររៀនតាមអ៊ីនធើណែត

នៅវេបសាយក្រុងប្រកបលក្ខណៈសិក្សាក្រុងតៃបី។



ពីរ. កម្មវិធីសិក្សានៅសាលាបន្តរៀននៅបឋមសិក្សានិងមធ្យមសិក្សា

ដើម្បីជំរុញការសិក្សាអស់រយៈមួយជីវិត លើកឡើងកំរិតអប់រំ សាលារៀនបន្តរៀនសិក្សានៅបឋមសិក្សានិងមធ្យមសិក្សាននឹងផ្តល់ឱកាសចូលសាលារៀនដល់អ្នកគ្មានឱកាសចូលសាលានិងប្រជាជនចំនូលថ្មី កម្មវិធីសិក្សាក្នុងសាលាមានគ្រប់បែបយ៉ាងរួមមានចេះអានអក្សរចិន កុំព្យួទ័រ គណិត ធម្មជាតិសាស្ត្រ តន្ត្រី សិល្បៈជាដើម ក្រោយពីបញ្ចប់សិក្សា អាចទទួលសញ្ញាបត្របញ្ចប់សិក្សានៃតៃវ៉ាន់បាន។ ព័ត៌មានទំនាក់ទំនងនៃសាលាបន្តរៀននៃគ្រប់ខេត្តនិងក្រុង អាចរកនៅប្រព័ន្ធឯកសារបើកចំហនៃរដ្ឋាភិបាល ស្វែងរកបញ្ជីឈ្មោះសាលាបន្តរៀននៅបឋមសិក្សានិងមធ្យមសិក្សា ឬទាក់ទងនឹងការិយាល័យអប់រំសាលាខេត្តនិងក្រុងនានា។



សាលាបន្តរៀនបឋមសិក្សា ៖ គ្មានកំរិតលក្ខណៈសម្បត្តិចំពោះការចូលរួមសាលាទេ ឲ្យតែពេញអាយុ12ឆ្នាំ សាលានឹងធ្វើតេស្ត ឬលិខិតបញ្ជាក់សញ្ញាបត្របញ្ចប់ការសិក្សានៃថ្នាក់អប់រំជាមូលដ្ឋានសំរាប់មនុស្សពេញវ័យ ដើម្បីឲ្យចូលថ្នាក់សមល្មម។


សាលាបន្តរៀនមធ្យមសក្សា ៖ ចូលសាលាត្រូវពេញអាយុ15ឆ្នាំ ហើយបញ្ចប់សិក្សានៅបឋមសិក្សា ឬប្រឡងជាប់ការប្រឡងបញ្ជាក់កំរិតអប់រំ ឬអ្នកមានលក្ខណៈសម្បត្តិកំរិតអប់រំស្មើគ្នា។




បី. ការប្រឡងបញ្ជាក់សញ្ញាបត្របន្តរៀនដោយខ្លួនឯង

ដើម្បីផ្តល់ឱកាសទទួលសញ្ញាបត្រស្មើនឹងបឋមសិក្សាជូនឲ្យប្រជាជនដែលគ្មានឱកាសចូលសាលារៀន និងប្រជាជន

ចំនូលថ្មី សាលាខេត្តនិងក្រុងនានានឹងរៀបចំការប្រឡងបញ្ជាក់សញ្ញាប័ត្រស្មើនឹងកំរិតបឋមសិក្សាអំពីការបន្តរៀនដោយខ្លួនឯង

នឹងធ្វើឡើងនៅខែមិនារាល់ឆ្នាំ ការចុះឈ្មោះនៅចុងខែមករា ឬដើមកុម្ភៈ។ អ្នកប្រឡងជាប់ នឹងផ្តល់សញ្ញាបត្រប្រឡងជាប់ការប្រឡងបញ្ជាក់មានសញ្ញាបត្រស្មើគ្នា ហើយបើជាប់ប្រឡងមុខវិជ្ជាខ្លះ នឹងផ្តល់លិខិតបញ្ជាក់ប្រឡងជាប់មុខវិជ្ជាទាំងនោះ។ អំពីព័ត៌មានលំអិត ចូរមើល「ការប្រឡងបញ្ជាក់សញ្ញាបត្របន្តរៀនដោយខ្លួនឯង」ក្នុងវេបសាយនេះ ឬទាក់ទងជាមួយសាលាខេត្តនិងក្រុងនានា។


ការប្រឡងបញ្ជាក់សញ្ញាបត្រស្មើនឹងកំរិតបញ្ចប់បឋមសិក្សា ៖ ប្រជាជនដែលពេញអាយុ14ឆ្នាំ សុទ្ធតែអាចចូលរួមបាន(រួមទាំងអ្នកទទួលបាន 「ប័ណ្ណស្នាក់នៅតំបន់តៃវ៉ាន់」 ឬ「លិខិត

ឆ្លងដែនតៃវ៉ាន់」) មុខវិជ្ជាប្រឡងមាន4 មុខ គឺភាសាចិន គណិត

សង្គម និងធម្មជាតិនិងបច្ចេសវិទ្យាក្នុងជីវភាព។


ការប្រឡងបញ្ជាក់សញ្ញាបត្រស្មើនឹងកំរិតបញ្ចប់មធ្យមសិក្សា ៖ ប្រជាជនដែលពេញអាយុ17ឆ្នាំ សុទ្ធតែអាចចូលរួមបាន មុខវិជ្ជាប្រឡងមាន5 មុខ គឺភាសាចិន ភាសាអង់គ្លេស គណិត សង្គម និងធម្មជាតិនិងបច្ចេសវិទ្យាក្នុងជីវភាព។



បួន. មជ្ឈមណ្ឌលសិក្សាសំរាប់ប្រជាជនចំនូលថ្មី

ដោយសារចំនួនប្រជាជនចំនូលថ្មីកាន់តែច្រើន ដូច្នេះ ក្រសួងអប់រំបានផ្សំលក្ខណៈពិសេសសាលារៀននិងសហគមន៍ ផ្តល់ឱកាសចូលរួមសកម្មភាពសិក្សាច្រើនយ៉ាងក្នុងសហគមន៍

ជូនប្រជាជនចំនូលថ្មីនិងគ្រួសាររបស់គេ មជ្ឈមណ្ឌលសិក្សាសំរាប់ប្រជាជនចំនូលថ្មីបានគង្រោងកម្មវិធីសិក្សាទាំង6ប្រភេទ គឺ

ភាសាចិន វប្បធម៌និងភូមិសាស្ត្រ អប់រំក្នុងគ្រួសារ ចំណេះដឹងខាងច្បាប់ ការបណ្តុះបណ្តាលច្រើនយ៉ាងនិងការផ្សព្វផ្សាយគោលនយោបាយជាដើម។ អំពីទីកន្លែងនៃមជ្ឈមណ្ឌលសិក្សា

សំរាប់ប្រជាជនចំនូលថ្មីនៅគ្រប់តំបន់ ចូរស្វែងរកក្នុង「មជ្ឈ

មណ្ឌលសិក្សាសំរាប់ប្រជាជនចំនូលថ្មីទូទាំងតៃវ៉ាន់」នៅវេបសាយយើង។



ប្រាំ. ថ្នាក់ណែនាំសមស្របជីវភាពសំរាប់ប្រជាជនចំនូលថ្មី

សាលាខេត្តនិងក្រុងនានានិងក្រុមស៊ីវិលជាច្រើនបានបើក

「ថ្នាក់ណែនាំសមស្របជីវភាពសំរាប់ប្រជាជនចំនូលថ្មី ក្នុងរាល់ឆ្នាំ」កម្មវិធីសិក្សារួមមាន រៀនភាសា សមស្របនឹងជីវភាព សិទ្ធិជាមូលដ្ឋាន ប្រពៃណីនិងទំនាមទំលាប់តាមតំបន់ ចិញ្ចឹមនិងអប់រំកូន រកការធ្វើ សុខាភិបាល អប់រំជាដើម ប្រជាជនចំនូលថ្មីដែលបានចុះបញ្ជីអាពាហ៍ពិពាហ៍ជាមួយប្រជាជនតៃវ៉ាន់រួច ក៏អាចចូលរួមដោយឥតគិតថ្លៃ ក្រោយពីបញ្ចប់ការសិក្សានឹងផ្តល់លិខិតបញ្ជាក់ម៉ោតរៀន សំរាប់ប្រើប្រាស់នៅពេលចូលសញ្ជាតិ។ អំពីព័ត៌មានបើកថ្នាក់ ចូររកមើល 「ការណែនាំសមស្របជីវភាពផ្តល់ដោយរដ្ឋាភិបាលតាមតំបន់」នៅវេបសាយយើង ឬទាក់ទងនឹងសាលាខេត្តនិងក្រុងនានា។



រស់ដល់ចាស់ រៀនដល់ចាស់ ការរៀនសូត្រគ្មានបំប្លែកពីអាយុ សញ្ជាតិទេ តាមរយៈរបៀបបន្តវិជ្ជាជាច្រើន ក្រៅពីអាចលើកឡើងកំរិតអប់រំ ក៏អាចធ្វើឲ្យប្រជាជនចំនូលថ្មីដែលទើបមកដល់អាចស្គាល់ភាពខុសគ្នាខាងវប្បធម៌ ហើយចូលរួមជីវភាពនៅតៃវ៉ានឲ្យឆាប់រហ័ស។




ប្រភពយោង ៖ 

នាយកដ្ឋានអប់រំប្រជាជននិងមត្តេយសិក្សានៃក្រសួងអប់រំ-អប់រំនៅបឋមសិក្សានិងមត្តេសិក្សា

(https://www.k12ea.gov.tw/ap/elementary.aspx)


មន្ទីរអប់រំនៃសាលាក្រុងកៅស្យុង - សាលាបន្តរៀននិងអប់រំជាមូលដ្ឋានសំរាប់មនុស្សពេញវ័យ

(http://www.kh.edu.tw/people/link_learning/link_adult_edu)


តំបន់ពិសេសសំរាប់ប្រជាជនចំនូលថ្មីក្រុងតៃបី -កម្មវិធីសិក្សាជាមូលដ្ឋានសំរាប់មនុស្សពេញវ័យ

(http://nit.taipei/np.asp?ctNode=66600&mp=102161)


ប្រព័ន្ធុឯកសារបើកចំហនៃរដ្ឋាភិបាល -បញ្ជីឈ្មោះសាលាបន្តរៀនជាបឋមសិក្សានិងមធ្យមសិក្សា

(https://data.gov.tw/dataset/28584)


វេបសាយខ្លឹមសារសេវាកម្មនិងពត៌មានដែលទាក់ទងការលើកកំពស់

បណ្តុះបណ្តាល - សៀវភៅសង្ខេបព័ត៌មានក្នុងជីវភាពនៅតៃវ៉ាន់

(http://ifi.immigration.gov.tw/ct.asp?xItem=164&ctNode=36494&mp=ifi_zh)

top