:::

នយោបាយស្តីពីឲ្យក្មេងនិងកុមារដែលគ្មានទីពឹង ហើយគ្មានសញ្ជាតិចិន ស្នើសុំចូលសញ្ជាតិចិន និងដំណើរការ

ស្លាក
ទីតាំងTaiwan
ប្រភពទិន្នន័យMinistry of the Interior
នយោបាយស្តីពីឲ្យក្មេងនិងកុមារដែលគ្មានទីពឹង ហើយគ្មានសញ្ជាតិចិន ស្នើសុំចូលសញ្ជាតិចិន និងដំណើរការ
នយោបាយស្តីពីឲ្យក្មេងនិងកុមារដែលគ្មានទីពឹង ហើយគ្មានសញ្ជាតិចិន ស្នើសុំចូលសញ្ជាតិចិន និងដំណើរការ
ចុចមើល : 96
ថ្ងៃខែប្រកាស : 2017/12/21
ថ្ងៃខែថ : 2017/12/19 上午 11:47:00

អំពីការទទួលស្គាល់អត្តសញ្ញាណរបស់ក្មេងនិងកុមារដែលកើតនៅតៃវ៉ាន់ តែគ្មានសញ្ជាតិចិន អាចបែងចែកជា ៖

1.ម្តាយជាជនបរទេស ឳពុកជាជនតៃវ៉ាន់ តាមរយៈឳពុកទទួលស្គាល់ កុមារក៏អាចទទួលសញ្ជាតិចិនបាន។

1.ម្តាយជាជនបរទេស ឳពុកជាជនបរទេស ឬមិនដឹងសញ្ជាតិ នោះកុមារមានសញ្ជាតិបរទេសដូចជាឳពុកឬម្តាយ។

3.មិនដឹងថាម្តាយនិងឳពុកមានសញ្ជាតិណា នោះ កុមារអាចទទួលសញ្ជាតិចិនបាន។

4.ម្តាយជាជនបរទេស ហើយបានចេញព្រំដែន ឬត្រូវបញ្ជូនទៅប្រទេសដើមវិញ មិនដឹងទៅណាទេ ក៏មិនដឹងថាឳពុកជានរណា។ តាមរយៈស្វែងរកម្តាយ ឬទាក់ទងជាមួយរដ្ឋាភិបាលប្រទេសដើមរបស់ម្តាយ បានបញ្ជាក់ថា ក្មេងឬកុមារនោះមិនទាន់ចូលសញ្ជាតិប្រទេសនោះទេ ឬហួសពី3ខែ តែគ្មានចម្លើយតប តាមច្បាប់សញ្ជាតិកំណត់ថាគាត់ជាជនគ្មានសញ្ជាតិ ក្រោយពីទទួលចិញ្ចឹមដោយពលរដ្ឋតៃវ៉ាន់ អាចស្នើសុំចូលសញ្ជាតិតាមកំណត់ច្បាប់សញ្ជាតិ បើសិនគ្មានអ្នកណាទទួលចិញ្ចឹម អាចស្នើសុំចូលសញ្ជាតិតាមរយៈអង្គភាពសុខុមាលភាពសង្គម។ បញ្ហាអំពីការសំគាល់អត្តសញ្ញាណនិងសិទ្ធិសំរាប់កេ្មងនិងកុមារបែបនេះសុទ្ធតែអាចដោះស្រាយឲ្យបានល្អ។


អំពីកំណត់ពាក់ព័ន្ធនឹងច្បាប់សញ្ជាតិ អាចមើលវេបសាយព័ត៌មានពិភពលោកនៃនាយកដ្ឋានអត្រានុកូលដ្ឋាននៃក្រសួងមហាផ្ទៃ(http://www.ris.gov.tw) ឬទៅសួររកនៅសាលាក្រុងខេត្ត ឬការិយាល័យអត្រានុកូលដ្ឋាន។

Was this information helpful? Yes    No