:::

ប្រើប្រាស់ធនធានសុខុមាលភាពសង្គមឲ្យបានល្អ លោកអ្នកនឹងមានសុភមង្គលអស់មួយជីវិត

ស្លាក
ទីតាំងTaiwan
ប្រភពទិន្នន័យNational Immigration Agency, Ministry of the Interior
ប្រើប្រាស់ធនធានសុខុមាលភាពសង្គមឲ្យបានល្អ លោកអ្នកនឹងមានសុភមង្គលអស់មួយជីវិត
ប្រើប្រាស់ធនធានសុខុមាលភាពសង្គមឲ្យបានល្អ លោកអ្នកនឹងមានសុភមង្គលអស់មួយជីវិត
ចុចមើល : 305
ថ្ងៃខែប្រកាស : 2017/11/21
ថ្ងៃខែថ : 2017/11/21 下午 03:24:00

ប្រជាជនចំនូលថ្មីដែលទើបមកដល់តៃវ៉ាន់ កាលណាប្រឈមមុខចំពោះការមិនស៊ាំនឹងភាសា វប្បធម៌និងទម្លាប់រស់នៅ មុខជានឹងមានភាពតែងតឹងនិងព្រួយបារម្ភខ្លះ កាលណាជួបរឿងជាបន្ទាន់ក្នុងជីវភាព តែងតែធ្វើឲ្យសិទ្ធិនិងផលប្រយោជន៍ត្រូវខូចខាត ដោយសារមូលហេតុមិនស្គាល់បរិស្ថាន ឬសុខុមាលភាពពាក់ព័ន្ធនិងរបបច្បាប់ជាដើម អាស្រ័យហេតុនេះ ឆ្នាំថ្មីៗនេះ រដ្ឋាភិបាលបានបើកថ្នាក់ណែនាំធ្វើឲ្យស៊ាំនឹងជីវភាព រៀបចំមជ្ឈមណ្ឌលផ្តល់សេវា ទូរស័ព្ទពិសេសពិគ្រោះយោបល់ជាច្រើនភាសា ផ្តល់សុខុមាលភាពសង្គមនិងឧបត្ថម្ភជាច្រើន ជួយប្រជាជនចំនូលថ្មីអាចចូលរួមនិងសមស្របនឹងជីវភាពនៅតៃវ៉ាន់កាន់តែល្អ។ យើងបានរៀបចំសុខុមាលភាពសង្គមពាក់ព័ន្ធសំរាប់ប្រជាជនចំនូលថ្មីដូចខាងក្រោមនេះ នាំលោកអ្នកយល់ដឹងមធ្យោបាយពិគ្រោះយោបល់គ្រប់ប្រភេទ បញ្ហាអ្វីក៏អាចដោះស្រាយបាន។


រដ្ឋាភិបាលនឹងផ្តល់ធនធានសុខុមាលភាពសង្គមគ្រប់គ្រាន់
ធនធានសំខាន់ៗរួមមានការថែទាំសុខភាព ការធានារ៉ាប់រងសង្គម សេវាសុខុមាលភាពនិងជំនួយសង្គមជាដើម កាលណាមានការលំបាកក្នុងជីវភាព អាចផ្តល់ជំនួយទាន់ពេលវេលា។


ទីមួយ.ការថែទាំសុខភាព ៖ ប្រជាជនទាំងមូលមានធនធានវេជ្ជសាស្ត្រគ្រប់គ្រាន់ ធ្វើឲ្យសុខភាពផ្លូវកាយនិងផ្លូវចិត្តល្អបរិបូរណ៍។

ការថែទាំសុខភាពរួមមាន ការពិនិត្យសុខភាពទូទៅ ការទទួលថ្នាំបង្ការដោយឥតគិតថ្លៃ ការបង្ការនិងព្យាបាលជំងឺឆ្លងការការពិនិត្យមើលមុនសម្រាលកូនសំរាប់ស្ត្រីមានផ្ទៃពោះ ការថែទាំសុខភាពសម្រាលកូននិងចិញ្ចឹមកូន និងការថែទាំយូរអង្វែង។ការចាក់ថ្នាំវ៉ាក់សាំងផ្តាសាយធំតាមពេលកំណត់រាល់ឆ្នាំ គឺជាមធ្យោបាយមានប្រសិទ្ធភាពបំផុតក្នុងការទប់ស្កាត់ផ្តាសាយធំ។ ចាប់ពីទី 6 ខែតុលា ឆ្នាំ2017 រដ្ឋាភិបាលនឹងចាក់ថ្នាំវ៉ាក់សាំង
ផ្តាសាយធំដោយប្រើថវិការដ្ឋសំរាប់មនុស្សដូចខាងក្រោមនេះ ៖
ទារកនិងសិស្សមានអាយុពី 6 ខែដល់ 18 ឆ្នាំ មនុស្សមានអាយុលើសពី 50 ឆ្នាំ ស្ត្រីមានផ្ទៃពោះ អ្នកមានជំងឺរ៉ាំរ៉ៃ អ្នកមានជំងឺកម្រនិងរបួសធ្ងន់ធ្ងរ អ្នករស់នៅក្នុងស្ថាប័នថែទាំនិងបុគ្គលិក មនុស្សធ្វើអាជីវកម្មបសុបក្សីនិងសត្វចិញ្ចឹម បុគ្គលិកវេជ្ជសាស្ត្រនិងបុគ្គលិកសុខាភិបាលបង្ការជម្ងឺ ឪពុកម្តាយមានទារកអាយុតែ 6 ខែ និងបុគ្គលិកធ្វើការនៅសាលាមត្តេយ្យនិង អ្នកជំនាញថែទាំនៅអង្គការថែទាំកូន។ លោកអ្នកអាចស្វែងរកព័ត៌មានពាក់ព័ន្ធ នៅវេបសាយយើង តាមអត្ថបទ 「កម្មវិធីចាក់វ៉ាក់សាំងនៃជំងឺផ្តាសាយធំនៅឆ្នាំ 2017」

ដើម្បីថែរក្សាស្ត្រីមានផ្ទៃពោះដែលជាប្រជាជនចំនូលថ្មី រដ្ឋាភិបាលក៏បានផ្តល់ធនធានជាច្រើន ដូចជាការពិនិត្យមើលមុនពេលសម្រាលកូនបើគ្មានធានារ៉ាប់រងសុខភាព ប្រាក់ជំនួយនិង និងប្រាក់ឧបត្ថម្ភសម្រាលកូន ប្រាក់ឧបត្ថម្ភចិញ្ចឹមកូន ទូរស័ព្ទពិសេសពិគ្រោះយោបល់និងថ្នាក់ថ្នមស្ត្រីមានផ្ទៃពោះនិងស្ត្រីសម្រាលកូន បោះពុម្ភកូនសៀវភៅស្តីពីសុខភាពស្ត្រីមានផ្ទៃពោះ និងកូនសៀវភៅស្តីពីសុខភាពកុមារជាច្រើនភាសា ជាដើម លោកអ្នកអាចស្វែងរកព័ត៌មានពាក់ព័ន្ធ នៅវេបសាយយើង តាមអត្ថបទ 「ការសម្រាលកូននិងចិញ្ចឹមកូនគ្មានព្រួយបារម្ភ រដ្ឋាភិបាលនឹងផ្តល់ប្រាក់ជំនួយជាច្រើន」ទីពីរ.ការធានារ៉ាប់រងសង្គម: ដើម្បីធានាជីវភាពរបស់ប្រជាជន
ចំនូលថ្មី អ្នកស្នាក់នៅពេញរយៈពេល 6 ខែត្រូវតែចូលរួមការធានារ៉ាប់រងសុខភាពសំរាប់ប្រជាជនទាំងមូល។

ការធានារ៉ាប់រងសង្គមគឺជាប្រភេទនៃប្រព័ន្ធធានារ៉ាប់រងមួយដែលអនុម័តដោយច្បាប់រដ្ឋ បង្ខំអ្នកបានការធានារ៉ាប់រងចូលរួម
រួមមានការធានារ៉ាប់រងពលករ ការធានារ៉ាប់រងសុខភាពកសិករការធានារ៉ាប់រងប្រាក់ប្រចាំឆ្នាំ និងការធានារ៉ាប់រងសុខភាពសំរាប់ប្រជាជនទាំងមូលជាដើម កាលណាយើងមានជំងឺ ចាស់ហើយឬ ស្លាប់ទៅ ក៏អាចទទួលការធានារ៉ាប់រងបាន ជៀសវាងជីវភាពធ្លាក់ចូលក្នុងការលំបាក។

ក្នុងនោះ ការធានារ៉ាប់រងសុខភាពសំរាប់ប្រជាជនទាំងមូល គឺជាការធានារ៉ាប់រងសង្គមដ៏សំខាន់បំផុតនៅតៃវ៉ាន់ នៅពេលយើងមានជម្ងឺ យើងគ្រាន់តែបង់ថ្លៃចុះឈ្មោះឲ្យគ្លីនិច មិនបាច់ ចំណាយប្រាក់ព្យាបាលជាច្រើនទេ ដូច្នេះអាចកាត់បន្ថយបន្ទុករបស់មនុស្សជាច្រើន។ ប្រជាជនចំនូលថ្មីដែលទទួលបានប័ណ្ណសស្នាក់នៅតៃវ៉ាន់ ហើយបន្តស្នាក់នៅតៃវ៉ាន់ពេញ6ខែ ឬធ្លាប់ចេញពីព្រំដែន1ដង តែមិនលើសពី30ថ្ងៃ សុទ្ធតែត្រូវចូលរួមការធានារ៉ាប់រងសុខភាពសំរាប់ប្រជាជនទាំងមូល ប៉ុន្តែចំពោះកូនឈ្នួលដែលមានម្ចាស់ឈ្នួល ត្រូវចូលរួមការធានារ៉ាប់រងចាប់ពីថ្ងៃត្រូវគេឈ្នួល គ្មានកំរិត6ខែទេ។ លោកអ្នកអាចស្វែងរកព័ត៌មានពាក់ព័ន្ធ នៅវេបសាយយើង តាម「បទបញ្ញត្តិពាក់ព័ន្ធនឹងច្បាប់ស្តីពីការធានារ៉ាប់រងសុខភាពសំរាប់ប្រជាជនទាំងមូល」

តើប្រជាជនចំនូលថ្មីត្រូវតែធ្វើយ៉ាងដូចម្តេច ទើបអាចចូលរួមការធានារ៉ាប់រងសុខភាព ប្រសិនបើពួកគេគ្មានការងារធ្វើ? បើសិននៅតៃវ៉ាន់មានសមាជិកគ្រួសារ អាចចូលរួមការធានារ៉ាប់រងសុខភាពតាមរយៈអង្គការរបស់ប្តីប្រពន្ធឬញាតិសន្តានសាច់ផ្ទាល់ បើគ្មានសមាជិកគ្រួសារអាចពឹងពាក់បាន អាចទៅការិយាល័យរដ្ឋាភិបាលនៅតំបន់ចូលរួមការធានារ៉ាប់រងបាន។ទីបី. សេវាកម្មសុខុមាលភាពសង្គម៖ រដ្ឋាភិបាលបានបង្កើត 「
ទូរស័ព្ទពិសេស0800-024-111ផ្តល់សេវាពិគ្រោះយោបល់ក្នុងជីវភាពសំរាប់ជនបរទេសនៅតៃវ៉ាន់」 និងមជ្ឈមណ្ឌលផ្តល់សេវាកម្មសំរាប់គ្រួសារប្រជាជនចំនូលថ្មី ផ្តល់សេវាកម្មពិគ្រោះយោបល់សមស្របនឹងជីវភាពសំរាប់ប្រជាជនចំនូលថ្មី។


ដើម្បីដោះស្រាយឧបសគ្គទំនាក់ទំនងខាងភាសារបស់ប្រជាជនចំនូលថ្មី នាយកដ្ឋានអន្តប្រវេសន៍នៃក្រសួងមហាផ្ទៃ បានបង្កើត「ទូរស័ព្ទពិសេស0800-024-111ផ្តល់សេវាពិគ្រោះយោបល់ក្នុងជីវភាពសំរាប់ជនបរទេសនៅតៃវ៉ាន់」ផ្តល់សេវាកម្មពិគ្រោះយោបល់ឥតគិតថ្លៃជាភាសាទាំង7ប្រភេទ គឺភាសាចិន អង់គ្លេស ជប៉ុន វៀតណាម ឥណ្ឌូនេស៊ី ថៃនិងខ្មែរ។ សេវាកម្មរមមានទិដ្ឋាការ ការស្នាក់នៅ ការងារ ការអប់រំនិងវប្បធម៌ ពន្ធដារការធានារ៉ាប់រងសុខភាព គមនាគមន៍ សេវាកម្មរកការធ្វើ វេជ្ជសាស្ត្រនិងសុខាភិបាល សុវត្ថិភាពផ្ទាល់ខ្លួន ការចិញ្ចឹមនិងអប់រំកូន គមនាគមន៍និងពត៌មាន សេវាកម្មសុខុមាលភាព ពត៌មានខាងច្បាប់ សេវាកម្មបកប្រែ ទំនាក់ទំនងគ្រួសារនិងពត៌មានអំពីជីវភាពផ្សេងទៀត។ លោកអ្នកអាចស្វែងរកព័ត៌មានពាក់ព័ន្ធ នៅវេបសាយយើង តាម「ទូរស័ព្ទពិសេសផ្តល់សេវាពិគ្រោះយោបល់ក្នុងជីវភាពសំរាប់ជនបរទេសនៅតៃវ៉ាន់」

ម៉ោងផ្តល់សេវាកម្ម:
(មួយ)ភាសាចិន អង់គ្លេសនិងជប៉ុន៖ 24 ម៉ោង គ្មានថ្ងៃសំរាកពេញមួយឆ្នាំ។
(ពីរ)ភាសាវៀតណាម៖ ពីម៉ោង 9 ពេលព្រឹកដល់ ម៉ោង17 ពេលល្ងាចរាល់ថ្ងៃច័ន្ទដល់ថ្ងៃសុក្រ (លើកលែងថ្ងៃបុណ្យជាតិនិងថ្ងៃ
សំរាកផ្សេងទៀត) ។
(បី)ភាសាឥណ្ឌូនេស៊ី ថៃនិងខ្មែរ៖ ពីម៉ោង 13 ដល់ម៉ោង17 ពេលល្ងាចរាល់ថ្ងៃច័ន្ទដល់ថ្ងៃសុក្រ (លើកលែងថ្ងៃបុណ្យជាតិនិងថ្ងៃ
សំរាកផ្សេងទៀត) ។

លើសពីនេះទៀត សាលាខេត្តនិងក្រុងនានាបានបង្កើតឡើងមជ្ឈមណ្ឌលផ្តល់សេវាកម្មសំរាប់គ្រួសារប្រជាជនចំនូលថ្មីដើម្បីផ្តល់សេវាប្រឹក្សាយោបល់ដល់ប្រជាជនចំនូលថ្មីតាមតំបន់ រួមមានជំនួយការទំនាក់ទំនងអាពាហ៍ពិពាហ៍និងគ្រួសារ ការថ្នាក់ថ្នមនិងសាកសួរ ជំនួយផ្នែកសេដ្ឋកិច្ចនិងជួយរកការធ្វើ
សេវាកម្មចិញ្ចឹមនិងអប់រំកូន ការពិគ្រោះយោបល់អំពីសុខុមាលភាព រៀបចំវគ្គសិក្សានិងវេទិកាគ្រប់ប្រភេទ សកម្មភាពពហុវប្បធម៌ជាដើម ប្រជាជនចំនូលថ្មីអាចទទួលបានជំនួយកាន់តែច្រើនតាមរយៈមជ្ឈមណ្ឌលផ្តល់សេវាកម្មគ្រួសារឬទីតាំងផ្តល់សេវាកម្មសហគមន៍ ហើយអាចផ្លាស់ប្តូរគំនិតជាមួយអ្នករួមស្រុកកំណើត និងផ្លាស់ប្តូរបទពិសោធន៍ជីវភាពបាន។ លោកអ្នកអាចស្វែងរករបៀបទំនាក់ទំនងនៃមជ្ឈមណ្ឌលផ្តល់សេវាកម្មគ្រួសារ នៅខេត្តនិងក្រុងនានានៅវេបសាយយើង តាម「ទូមជ្ឈមណ្ឌលផ្តល់សេវាកម្មគ្រួសារប្រជាជនចំនូលថ្មីនៅតៃវ៉ាន់」ទីបួន.ជំនួយសង្គម ៖ ជួយគ្រួសារងាយរងគ្រោះ ផ្តល់ជំនួយនៅជីវភាព វេជ្ជសាស្ត្រ ជំនួយសង្គ្រោះបន្ទាន់និងជំនួយផ្សេងៗដើម្បីបំពេញតម្រូវការមូលដ្ឋានរស់នៅ។

ជំនួយសង្គមគឺសម្រាប់ជួយគ្រួសាររងាយរងគ្រោះនិងគ្រួសារជួបការលំបាក ផ្តល់ប្រាក់ឧបត្ថម្ភរស់នៅសំរាប់កុមារ ប្រាក់ឧបត្ថម្ភរស់នៅសំរាប់សិក្សា ការជួយសង្គ្រោះគ្រោះពេលមានមហន្តរាយឬខាងវេជ្ជសាស្រ្ត ក្នុងនោះ ការផ្តល់ជំនួយឲ្យគ្រួសារមានការលំបាក គឺជាជំនួយធំសម្បើមចំពោះគ្រួសារដែលជួបការលំបាកក្នុងការរស់នៅ បើសិនប្រជាជនចំនូលថ្មីនៅមិនទាន់ទទួលបានអត្តសញ្ញាណប័ណ្ណ អាចដាក់ពាក្យសុំ「ជំនួយសំរាប់គ្រួសារដែលជួបការលំបាកពិសេសសំរាប់ប្តីឬប្រពន្ធជាជនបរទេសមិនទាន់ចូលសញ្ជាតិ」ជំនួយរួមបញ្ចូលជំនួយសំរាប់ការរស់នៅក្នុងគ្រាអាសន្ន ប្រាក់ឧបត្ថម្ភរស់នៅសំរាប់កូន ប្រាក់ឧបត្ថមភសំរាប់អប់រំកូន ប្រាក់ជំនួយខាងវេជ្ជសាស្ត្រសំរាប់ព្យាបាលជម្ងឺ ប្រាក់ឧបត្ថម្ភសំរាប់ថែទាំកុមារ ប្រាក់ជំនួយខាងច្បាប់និងបណ្តឹង កាលណាសេដ្ឋកិច្ចគ្រួសារឬការរស់នៅជួបការលំបាក អ្នកដែលពេញលក្ខណៈអាចសុំមន្ទីរសង្គមឬការិយាល័យរដ្ឋាភិបាលនៅតំបន់ចុះអត្រានុកូលដ្ឋាននៃសាលាខេត្តនិងក្រុងនានាផ្តល់ជំនួយដោយផ្ទាល់ អំពីលក្ខខ័ណ្ឌស្នើសុំពាក់ព័ន្ធ សូមស្វែងរកនៅ「វេបសាយនៃនាយកដ្ឋានសង្គមនិងគ្រួសារនៃក្រសួងសុខាភិបាលនិងសុខុមាលភាព」ទីប្រាំ.ក្រសួងសុខាភិបាលនិងសុខុមាលភាពបានបង្កើត 「ទូរស័ព្ទពិសេស1957ផ្តល់សេវាពិគ្រោះយោបល់អំពីសុខុមាលភាព」 ដើម្បីផ្តល់សេវាពិគ្រោះយោបល់អំពីសុខុមាលភាពសង្គមផ្សេងៗ។

ទូរស័ព្ទពិសេស1957ផ្តល់សេវាពិគ្រោះយោបល់អំពីសុខុមាលភាព រួមមានខ្លឹមសារដូចជា ការផ្តល់ពិគ្រោះយោបល់និងជូនដំណឹងណែនាំដោយឥតគិតថ្លៃអំពីជំនួយជាបន្ទាន់ ជំនួយសង្គម សុខុមាលភាពរបស់មនុស្សចាស់ សុខុមាលភាពរបស់ជនពិការផ្លូវកាយនិងផ្លូវចិត្ត សុខុមាលភាពកុមារ គ្រួសារមានលំបាកពិសេស និងការធានារ៉ាប់រងប្រាក់ប្រចាំឆ្នាំពលរដ្ឋជាដើម ម៉ោង
ផ្តល់សេវាកម្មគឺចាប់ពីម៉ោង8ពេលព្រឹកដល់ម៉ោង10ពេលយប់ បើសិនមានតម្រូវការផ្នែកសុខុមាលភាព ក៏អាចទូរស័ព្ទមកលេខទូរស័ព្ទ1957ដោយឥតគិតថ្លៃ។


ក្រៅពីធនធានសុខុមាលភាពសង្គមផ្តល់ដោយរដ្ឋាភិបាល
អង្គការនិងក្រុមក្រៅរដ្ឋាភិបាលក៏ខិតខំប្រឹងប្រែងផ្តល់ជំនួយគ្រប់ប្រភេទ ដើម្បីធ្វើឱ្យមិត្តភក្តិជាប្រជាពលចំនូលថ្មីអាចសមស្របនឹងជីវភាពនៅតៃវ៉ាន់កាន់តែឆាប់ នៅពេលសេដ្ឋកិច្ចឬការរស់នៅក្នុងផ្ទះជួបបញ្ហាលំបាក អ្នកអាចស្នើសុំគេមកជួយឧបត្ថម្ភ ជួយលោកអ្នកឆ្លងកាត់អំឡុងពិបាកក្នុងជីវិត។ឯកសារយោង៖

កូនសៀវភៅអំពីពត៌មានក្នុងជីវភាពនៅតៃវ៉ាន់

កូនសៀវភៅអំពីសិទ្ធិប្រជាជនដែលមានការធានារ៉ាប់រងសុខភាពសំរាប់ប្រជាជនទាំងមូល

សំនួរនិងចម្លើយតែងតែជួបក្នុងការគាំទ្រគ្រួសារ

Was this information helpful? Yes    No