:::

ការបណ្តុះបណ្តាលមគ្គុទេសទេសចរណ៍ចេះភាសាអាស៊ីអាគ្នេយ៍ អភិវឌ្ឍទីផ្សារទេសចរណ៍តំបន់អាស៊ីអាគ្នេយ៍

ស្លាក
ទីតាំងTaiwan
ប្រភពទិន្នន័យNational Immigration Agency, Ministry of the Interior
ការបណ្តុះបណ្តាលមគ្គុទេសទេសចរណ៍ចេះភាសាអាស៊ីអាគ្នេយ៍ អភិវឌ្ឍទីផ្សារទេសចរណ៍តំបន់អាស៊ីអាគ្នេយ៍
ការបណ្តុះបណ្តាលមគ្គុទេសទេសចរណ៍ចេះភាសាអាស៊ីអាគ្នេយ៍ អភិវឌ្ឍទីផ្សារទេសចរណ៍តំបន់អាស៊ីអាគ្នេយ៍
ចុចមើល : 301
ថ្ងៃខែប្រកាស : 2017/10/16
ថ្ងៃខែថ : 2017/10/16 下午 04:24:00

មួយ. មានកំរិតអប់រំវិទ្យាល័យនិងកំរិតអប់រំស្មើនឹងវិជ្ជាជីវៈមធ្យម ក៏អាចចូលរួម「ការប្រឡងធម្មតាវិជ្ជាជីវៈនិងអ្នកបច្ចេកទេស
សំរាប់មគ្គុទេសទេសចរណ៍និងអ្នកនាំក្រុមទេសចរណ៍」ដែលរៀបចំដោយក្រសួងការប្រឡង។


អ្នកមានមានកំរិតអប់រំវិទ្យាល័យនិងកំរិតអប់រំស្មើនឹងវិជ្ជាជីវៈមធ្យម និងវិញ្ញាបនបត្របញ្ចប់ការសិក្សា ក៏អាចចុះឈ្មោះចូលរួមបាន(ចំពោះអ្នកចុះឈ្មោះមានវិញ្ញាបនបត្របរទេស វិញ្ញាបនបត្រនិងលិខិតបញ្ជាក់ដែលបានប្រគល់ សុទ្ធតែត្រូវប្រគល់ច្បាប់ដើមនិងច្បាប់ចម្លង ច្បាប់បកប្រែជាភាសាចិន ដែលទទួលស្គាល់ពីស្ថានទូតឬស្ថានកុងស៊ុលប្រចាំបរទេស ឬច្បាប់បកប្រែជាភាសាចិន ដែលទទួលស្គាល់ពីសារការីតៃវ៉ាន់)។

មគ្គុទេសទេសចរណ៍គឺមានតួនាទីបំរើជនបរទេសដែលមក
ទស្សនាតំបន់តៃវ៉ាន់ នាំជនបរទេសយល់ស្គាល់អំពីតំបន់ទេសចរណ៍និងទំនៀមទំលាប់និងប្រពៃណីនៅតំបន់តៃវ៉ាន់ រីឯអ្នកនាំក្រុមទេសចរណ៍គឺមានតួនាទីនាំជនក្នុងស្រុងទៅបរទេសធ្វើទេសចរណ៍ ទទួលខុសត្រូវចំពោះការថែទាំសមាជិកក្រុមនិងដោះស្រាយកិច្ចការចេញចូលព្រំដែនជាដើម។ ការប្រឡងសំរាប់មគ្គុទេសទេសចរណ៍និងអ្នកនាំក្រុមទេសចរណ៍ចែកជា2ប្រភេទ គឺ「ភាសាបរទេស」និង「ភាសាចិន」 មានន័យថាចែកជាការប្រឡង4ប្រេភេទគឺ「មគ្គុទេសទេសចរណ៍ប្រើភាសាបរទេស」 「មគ្គុទេសទេសចរណ៍ប្រើភាសាចិន」និង「អ្នកនាំក្រុមទេសចរណ៍ប្រើភាសាបរទេស」 「អ្នកនាំក្រុមទេសចរណ៍ប្រើភាសាចិន」នឹងចាប់ផ្តើមចុះឈ្មោះនៅខែធ្នូរៀងរាល់ឆ្នាំ ហើយចូលរួមការប្រឡងសរសេរនៅខែមិនាឆ្នាំបន្ទាប់ លើកលែងតែមគ្គុទេសទេសចរណ៍ប្រើភាសាបរទេសត្រូវតែចូលរួមការប្រឡងផ្ទាល់មាត់ មគ្គុទេសទេសចរណ៍និងអ្នកនាំក្រុមទេសចរណ៍ប្រើភាសាចិនគ្រាន់តែត្រូវការចូលរួមការប្រឡងសេសេរ ។


ពីរ.ឲ្យតែជាប់ប្រឡងសំរាប់មគ្គុទេសទេសចរណ៍និងអ្នកនាំក្រុមទេសចរណ៍ដែលរៀបចំដោយក្រសួងការប្រឡង ហើយចូលរួមការបណ្តុះបណ្តាលមុនធ្វើការដែលរៀបចំដោយមន្ទីរទេសចរណ៍នៃក្រសួងគមនាគមន៍ ក្រោយពីទទួលវិញ្ញាបនបត្របញ្ចប់ការសិក្សា ក៏អាចស្នើសុំទទួលប័ណ្ណធ្វើអាជីវកម្ម។

ក្រោយពីទទួលបានលិខិតបញ្ជាក់ជាប់ប្រឡងសំរាប់មគ្គុទេសទេសចរណ៍និងអ្នកនាំក្រុមទេសចរណ៍ មុនពេលនាំក្រុមទេសចរណ៍ ត្រូវការចូលរួមការបណ្តុះបណ្តាលវិជ្ជាជីវៈមុនធ្វើការដែលរៀបចំដោយមន្ទីរទេសចរណ៍នៃក្រសួងគមនាគមន៍រាល់ឆ្នាំ ក្រោយពីជាប់ប្រឡងបញ្ចប់ការសិក្សារ ទើបអាចទទួលប័ណ្ណធ្វើអាជីវកម្មបាន បើសិនមិនចង់នាំក្រុមដោយប្រញាប់ទេ មិនចាំបាច់ចុះឈ្មោះចូលរួមការបណ្តុះបណ្តាលនៅឆ្នាំហ្នឹងភ្លាមៗ ពីព្រោះលិខិតបញ្ជាក់ជាប់ប្រឡងគ្មានសុពលភាពទេ អាចប្រើប្រាស់បានជាស្ថាពរ ប៉ុន្តែ ក្រោយពីទទួលប័ណ្ណធ្វើអាជីវកម្ម
សំរាប់មគ្គុទេសទេសចរណ៍និងអ្នកនាំក្រុមទេសចរណ៍ បើសិនបន្ត3ឆ្នាំ មិនដែលនាំក្រុម ក៏ត្រូវចូលរួមការបណ្តុះបណ្តាលវិជ្ជា
ជីវៈមុនធ្វើការជាសាឡើងវិញ។

ការបណ្តុះបណ្តាលវិជ្ជាជីវៈមុនធ្វើការសំរាប់មគ្គុទេសទេសចរណ៍និងអ្នកនាំក្រុមទេសចរណ៍ដែលរៀបចំដោយមន្ទីរទេសចរណ៍នៃក្រសួងគមនាគមន៍នឹងបើកវគ្គជាប្រចាំក្នុងមួយឆ្នាំ ហើយចែកជាថ្នាក់ពេលថ្ងៃនិងថ្នាក់ពេលយប់ សំរាប់ការបណ្តុះ
បណ្តាល អំពីកាលបរិច្ឆេទបើកវគ្គការបណ្តុះបណ្តាលវិជ្ជាជីវៈមុនធ្វើការប្រចាំឆ្នាំ2017 អាចទៅស្វែងរកនៅវេបសាយនៃសមាគមន៍មគ្គុទេសទេសចរណ៍តៃវ៉ាន់ សមាគមន៍អ្នកនាំក្រុមទេសចរណ៍និងមហាវិទ្យាល័យបច្ចេកវិទ្យាចៅយ៉ាង។


បី. មន្ទីរទេសចរណ៍នៃក្រសួងគមនាគមន៍នឹងរៀបចំ「ថ្នាក់
បណ្តុះបណ្តាលការប្រឡងមគ្គុទេសទេសចរណ៍ភាសាក្រមាន」រាល់ឆ្នាំ ជួយប្រជាជនចំនូលថ្មីជាប់ប្រឡងសំរាប់មគ្គុទេសទេសច
រណ៍។

ក្រៅពីមានវិញ្ញាបនបត្រវិទ្យាល័យ មគ្គុទេសទេសចរណ៍ក៏ត្រូវជាប់「ការប្រឡងធម្មតាវិជ្ជាជីវៈនិងអ្នកបច្ចេកទេសសំរាប់មគ្គុទេសទេសចរណ៍」ដែលរៀបចំដោយក្រសួងការប្រឡង ហើយត្រូវទទួលប័ណ្ណធ្វើអាជីវកម្ម ទើបអាចធ្វើជាមគ្គុទេសទេសចរណ៍បាន មន្ទីរទេសចរណ៍នៃក្រសួងគមនាគមន៍នឹងរៀបចំ「ថ្នាក់
បណ្តុះបណ្តាលការប្រឡងមគ្គុទេសទេសចរណ៍ភាសាក្រមាន」ពីខែកញ្ញាដល់ខែវិច្ឆិការាល់ឆ្នាំ នឹងផ្តល់សោហ៊ុយទាំងអស់សំរាប់ចូលរួមថ្នាក់ ដើម្បីជួយប្រជាជនចំនូលថ្មីជាប់ប្រឡងសំរាប់មគ្គុទេសទេសចរណ៍។


បួន.ចូលរួមការបណ្តុះបណ្តាលអ្នកជំនួយសំរាប់ទេសចរណ៍ភាសាក្រមាន ជួយមគ្គុទេសទេចសរណ៍ភាសាបរទេសធ្វើការ។

ប្រជាជនចំនូលថ្មីមានគុណសម្បត្តិលើភាសា តាមរយៈការបណ្តុះបណ្តាលចំណេះដឹងឯកទេសពាក់ព័ន្ធទេសចរណ៍និងជំនាញពន្យល់ នឹងជួយមគ្គុទេសទេសចរណ៍ធ្វើការងារបកប្រែ ដើម្បីបំពេញកង្វះខាតធនធានមនុស្សលើមគ្គុទេសទេសចរណ៍អាស៊ីអាគ្នេយ៍បច្ចុប្បន្ននេះ។


ប្រាំ. មន្ទីរទេសចរណ៍នៃក្រសួងគមនាគមន៍បានបង្កើតឡើង
វេបសាយ「សាលារៀនeមុខវិជ្ជាទេសចរណ៍」 ផ្តល់វគ្គរៀនឌីជីថលជាច្រើន។


ដើម្បីលើកទឹកចិត្តឲ្យអ្នកធ្វើអាជីវកម្មទេសចរណ៍អាចបន្តរៀន បង្កើនគុណភាពបំរើនិងចំណេះដឹងជំនាញពាក់ព័ន្ធ មន្ទីរទេសចរណ៍នៃក្រសួងគមនាគមន៍បានបង្កើតឡើងវេបសាយរៀនឌីជីថល គឺ「សាលារៀនeមុខវិជ្ជាទេសចរណ៍」(https://elearning.taiwan.net.tw) តាមរយៈមេរៀនឌីជីថលដែលផ្តល់ដោយវេបសាយនេះ រួមទាំងកិច្ចការសេវាកម្មអាជីវកម្មទេសចរណ៍ កម្មវិធីទីផ្សារប្រកបដោយភាពច្នៃប្រឌិត ការបណ្តុះ
បណ្តាលមុនធ្វើអាជីវកម្ម ចែករំលែកករណីខ្លួន ជាដើម គឺចំណេះដឹងនិងជំនាញគ្រប់ប្រភេទអាចប្រើប្រាស់បាន ដើម្បីលើកឡើងសមត្ថភាពឯកទេស។ប៉ុន្មានឆ្នាំថ្មីៗនេះ រដ្ឋាភិបាលបានជំរុញគោលនយោបាយទេសចរណ៍ថ្មីឆ្ពោះទៅកាន់អាស៊ីអាគ្នេយ៍យ៉ាងខ្លាំង ដូចជាមិនបាច់លិខិតឆ្លងដែនចំពោះប្រទេសច្រើននៅអាស៊ីអាគ្នេយ៍ ផ្តល់ភាពងាយស្រួលលើលិខិតឆ្លងដែនចំពោះអ្នកទេសចរណ៍ជាក្រុមជាដើម ដើម្បីទាក់ទាញអ្នកទេសចរណ៍អាស៊ីអាគ្នេយ៍មកទស្សនាតៃវ៉ាន់ ឥឡូវនេះ ប្រឈមមុខចំពោះទីផ្សារទេសចរណ៍រីកចំរើនយ៉ាងខ្លាំង តែធនធានមគ្គុទេសទេសចរណ៍មិនគ្រប់គ្រាន់ទេ រដ្ឋាភិបាលលើកទឹកចិត្តឲ្យប្រជាជនចំនូលថ្មីចូលរួមអាជីវកម្មទេសចរណ៍ តាមរយៈគុណសម្បត្តិភាសារបស់ខ្លួន ហើយប្រឡងជាប់ប័ណ្ណមគ្គុទេសទេសចរណ៍ នឹងជួយប្រជាជនចំនូលថ្មីងាយរកការធ្វើ។


ប្រភពឯកសារយោង ៖
ក្រសួងការប្រឡង
http://wwwc.moex.gov.tw/main/exam/wFrmExamInformation.aspx?y=2017&menu_id=145&sub_menu_id=145

សមាគមន៍មគ្គុទេសទេសចរណ៍តៃវ៉ាន់
http://train106.tourguide.org.tw/north/page06.asp
http://train-lang.tourguide.org.tw/north/page01.asp

មហាវិទ្យាល័យបច្ចេកវិទ្យាចៅយ៉ាង
http://web.ce.cyut.edu.tw/files/11-1008-709.php?Lang=zh-tw
http://web.ce.cyut.edu.tw/files/14-1008-11733,r145-1.php?Lang=zh-tw

មន្ទីរទេសចរណ៍នៃក្រសួងគមនាគមន៍
https://elearning.taiwan.net.tw

Was this information helpful? Yes    No