:::

នាយកដ្ឋានអប់រំប្រជាពលរដ្ឋនិងមត្តេយសិក្សានៃក្រសួងអប់រំជួយបើកវគ្គរៀនភាសាចិន

ស្លាក
ទីតាំងTaiwan
ប្រភពទិន្នន័យMinistry of Education
នាយកដ្ឋានអប់រំប្រជាពលរដ្ឋនិងមត្តេយសិក្សានៃក្រសួងអប់រំជួយបើកវគ្គរៀនភាសាចិន
នាយកដ្ឋានអប់រំប្រជាពលរដ្ឋនិងមត្តេយសិក្សានៃក្រសួងអប់រំជួយបើកវគ្គរៀនភាសាចិន
ចុចមើល : 210
ថ្ងៃខែប្រកាស : 2017/9/27
ថ្ងៃខែថ : 2017/9/27 下午 04:41:00

តាម「ផែនការជួយអប់រំនិងបណ្តុះបណ្តាលកូនរបស់ប្រជាជនចំនូលថ្មីផ្តល់ដោយនាយកដ្ឋានអប់រំប្រជាពលរដ្ឋនិងមត្តេយសិក្សានៃក្រសួងអប់រំ」 ចំពោះអ្នកដែលស្នាក់នៅបរទេស ត្រឡប់មកតៃវ៉ាន់វិញ ហើយមិនសូវចេះនិយាយភាសាចិន ខ្វះខាតសមត្ថភាពទំនាក់ទំនង នឹងជួយបើកវគ្គរៀនភាសាចិន ៖

១. សាលានឹងអញ្ជើញគ្រូបង្រៀនបើកវគ្គរៀនភាសាចិនសំរាប់សិស្ស នៅពេលចាំបាច់ នឹងអញ្ជើញអ្នកបកប្រែផ្តល់សេវាកម្មបកប្រែនៅពេលគ្រូនិងសិស្សទាក់ទងគ្នាទៅវិញទៅមក ដើម្បីជួយសិស្សរៀនភាសា។ សាលាក៏អាចអញ្ជើញឳពុកម្តាយរបស់សិស្សដែលស្នាក់នៅតំបន់ជិតៗ ធ្វើជាអ្នកបកប្រែ ហើយផ្តល់ប្រាក់ជំនួយដល់អ្នកបកប្រែ រួមគ្នាជួយសិស្សបែបនេះរៀនភាសា។

២. ដំណាក់កាលរៀបចំគឺចាប់ពីថ្ងៃទី1 ខែកុម្ភៈឆ្នាំនឹង ដល់ ថ្ងៃទី31 ខែមករា ឆ្នាំបន្ទាប់ ក្រសួងអប់រំនឹងត្រួតពិនិត្តយនិងផ្តល់សោហ៊ុយជូនរដ្ឋាភិបាលតាមតំបន់តែម្តងមុនខែកុម្ភរៀងរាល់ឆ្នាំ តាមថវិកាប្រចាំឆ្នាំ ហើយរដ្ឋាភិបាលនឹងផ្ទេរជូនសាលា ដើម្បីឲ្យសាលាបើកវគ្គរៀននេះដោយរលូន។

៣. ប្រសិនបើកូនរបស់ប្រជាជនចំនូលថ្មីត្រឡប់ទៅប្រទេសដើមវិញ ក្នុងអំឡុងពេលរៀន អាចប្រើប្រាស់សោហ៊ុយនេះសិន បើសិនសោហ៊ុយនេះមិនគ្រប់គ្រាន់ទេ អាចស្នើសុំនាយកដ្ឋានយើងផ្តល់ប្រាក់ជំនួយពិសេសតាមរយៈរដ្ឋាភិបាលតាមតំបន់។

ទីកន្លែងទំនាក់ទំនង ៖ នាយកដ្ឋានអប់រំប្រជាពលរដ្ឋនិងមត្តេយសិក្សានៃក្រសួងអប់រំ អ្នកស្រី ឈេន 04-3706-1228

Was this information helpful? Yes    No