:::

មធ្យោបាយល្អសំរាប់រកការធ្វើនិងធ្វើអាជីវកម្មថ្មី ដែលអ្នកត្រូវតែយល់ដឹង

ស្លាក
ទីតាំងTaiwan
ប្រភពទិន្នន័យNational Immigration Agency, Ministry of the Interior
មធ្យោបាយល្អសំរាប់រកការធ្វើនិងធ្វើអាជីវកម្មថ្មី ដែលអ្នកត្រូវតែយល់ដឹង
មធ្យោបាយល្អសំរាប់រកការធ្វើនិងធ្វើអាជីវកម្មថ្មី ដែលអ្នកត្រូវតែយល់ដឹង
ចុចមើល : 273
ថ្ងៃខែប្រកាស : 2017/6/13
ថ្ងៃខែថ : 2018/3/22 下午 05:24:00

ក្រោយពីប្រជាជនចំនូលថ្មីជាច្រើនមកដល់តៃវ៉ាន់រួច គេសង្ឃឹមថា នឹងជួយគ្រួសារធ្វើការងារខ្លះ ប៉ុន្តែមិនចេះភាសាចិន តើត្រូវរកការងារល្អធ្វើយ៉ាងដូចម្តេច? ដើម្បីជួយប្រជាជនចំនូលថ្មីចូលធ្វើការដោយងាយស្រួល រដ្ឋាភិបាលនឹងរៀបចំកិច្ចប្រជុំណែនាំការងារ និងបើកវគ្គរៀនបណ្តុះបណ្តាលវិជ្ជាជីវៈច្រើនដង ចំពោះប្រជាជនចំនូលថ្មីដែលចង់ធ្វើអាជីវកម្មថ្មី នឹងផ្តល់ជំនួយដូចជា ការបណ្តុះបណ្តាលអាជីវកម្ម ឥណទាន ឧបត្ថម្ភជាដើម។ វេបសាយខ្លឹមសារសេវាកម្មនិងពត៌មានដែលទាក់ទងការលើកកំពស់បណ្តុះបណ្តាលបានរៀបចំពត៌មានពាក់ព័ន្ធនឹងសិទ្ធិការងារ មធ្យោបាយល្អសំរាប់រកការធ្វើនិងធ្វើអាជីវកម្មថ្មី ការហ្វឹកហ្វឺនខាងវិជ្ជាជីវៈនិងការវាយតម្លៃលើបច្ចេកទេសជាដើម តាមរយៈជំនួយពីរដ្ឋាភិបាលនិងក្រុមស៊ីវិល ធ្វើឱ្យប្រជាជនចំនូលថ្មីអាចមានអនាគតភ្លឺស្វាង។

១. បើសិនប្រជាជនចំនូលថ្មីទទូលបានអាជ្ញាប័ណ្ណស្នាក់នៅ មិនបាច់ស្នើសុំអាជ្ញាប័ណ្ណការងារទេ ក៏អាចធ្វើការងារនៅតៃវ៉ាន់បាន។
ឱ្យតែប្រជាជនចំនូលថ្មីទទូលបានអាជ្ញាប័ណ្ណស្នាក់នៅ ក្នុងអំឡុងពេលស្នាក់នៅ ក៏មានសិទ្ធិធ្វើការ មិនបាច់ស្នើសុំអាជ្ញាប័ណ្ណការងារទៀតទេ ក៏អាចធ្វើការងារនៅតៃវ៉ាន់ស្របច្បាប់ សិទ្ធិពលកម្មរបស់ប្រជាជនចំនូលថ្មីស្មើនឹងប្រជាពលរដ្ឋតៃវ៉ាន់។

ប្រភពយោងតាម៖
វេបសាយខ្លឹមសារសេវាកម្មនិងពត៌មានដែលទាក់ទងការលើកកំពស់បណ្តុះបណ្តាល— ទទូលបានអាជ្ញាប័ណ្ណស្នាក់នៅ ក៏មិនបាច់ស្នើសុំអាជ្ញាប័ណ្ណការងារទេ


២. នាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃនឹងសហការជាមួយនឹងធនាគារធនធានមនុស្ស 1111 រៀបចំ 「1111វេបសាយពិសេសបណ្តុះបណ្តាលប្រជាជនចំនូលថ្មីរកការធ្វើ」 នឹងផ្តល់ពត៌មានអំពីការងារគ្រប់មុខសំរាប់ប្រជាជនចំនូលថ្មីដោយឡែក។
「1111វេបសាយពិសេសបណ្តុះបណ្តាលប្រជាជនចំនូលថ្មីរកការធ្វើ」 (https://www.1111.com.tw/zone/immigration) ខ្លឹមសារក្នុងវេបសាយនេះចែកជាបួនចំណែក គឺ 「ចូលធ្វើការភ្លាម」 「តបឆ្លើយក្នុងពេលកំណត់」 「មិនបាច់បទពិសោធន៍」 「ធ្វើការងារទីពីរពេលខ្លីៗ」ជាដើម នឹងផ្តល់ពត៌មានអំពីឱកាសធ្វើការ វគ្គរៀនបណ្តុះបណ្តាលវិជ្ជាជីវៈនិងសេចក្តីណែនាំអំពីការងារជាដើម។

ប្រភពយោងតាម៖
「1111វេបសាយពិសេសបណ្តុះបណ្តាលប្រជាជនចំនូលថ្មីរកការធ្វើ」


៣. នាយកដ្ឋានអភិវឌ្ឍន៍ពលករនៃក្រសួងការងារបានរៀបចំវេបសាយសកលឈ្មោះថា ការរកការធ្វើនៅតៃវ៉ាន់ បានផ្តល់សេវាកម្មជាច្រើនសំរាប់ប្រជាជន ដូចជា ការរកការធ្វើ ហ្វឺនហ្វិន វាយតម្លៃ ធ្វើអាជីវកម្មថ្មី និងផ្តល់ការងារឱ្យជនពិការធ្វើជាដើម ហើយផ្តល់ទូរស័ព្ទពិសេសឥតគិតថ្លៃ24ម៉ោង0800-777-888 សំរាប់ពិគ្រោះយោបល់។
ពេលលោកអ្នករកការងារធ្វើ ក្រៅពីតាមរយៈធនាគារធនធានមនុស្សអ៊ីនធើណែត104、1111、518 ក្រសួងការងារបានរៀបចំ「វេបសាយរកការធ្វើការនៅតៃវ៉ាន់ 」(http://www.taiwanjobs.gov.tw)វេបសាយនេះបានប្រមូលពត៌មានអំពីអង្គភាពផ្តល់សេវាការងាររដ្ឋ សមគមន៍ស៊ីវិល អង្គភាពឯកជននិងអង្គភាពរដ្ឋាភិបាលនៅគ្រប់តំបន់ទូទាំងតៃវ៉ាន់ ជាធនាគារធនធានមនុស្សរដ្ឋធំជាងគេតែមួយគតដែលបានប្រមូលពត៌មានអំពីឱកាសការងារមកពីរដ្ឋាភិបាល ស៊ីវិលនិងសាលា។ ហើយបានរៀបចំចំណែកពិសេសសំរាប់ប្រជាជនចំនូលថ្មី ផ្តល់សេវាកម្មដូចជាការបណ្តុះបណ្តាលរកការធ្វើ ជួយណែនាំរកការធ្វើ ការពារសិទ្ធិការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ ការវាយតម្លៃលើបច្ចេកទេសនិងឧបត្ថម្ភធ្វើអាជីវកម្មជាដើម។
「វេបសាយរកការធ្វើការនៅតៃវ៉ាន់ 」បានផ្តល់ទូរស័ព្ទពិសេសឥតគិតថ្លៃ24ម៉ោង0800-777-888 មានបុគ្គលិកឯកទេសផ្តល់សេវាស្វែងរកនិងឆ្លើយសំនួរភ្លាមៗតាម បណ្តាញ។

ប្រភពយោងតាម៖
វេបសាយខ្លឹមសារសេវាកម្មនិងពត៌មានដែលទាក់ទងការលើកកំពស់បណ្តុះបណ្តាល——មធ្យោបាយរកការធ្វើនិងទូរស័ព្ទពិសេសឥតគិតថ្លៃផ្តល់ដោយក្រសួងការងារ
ក្រសួងការងារ——វេបសាយរកការធ្វើការនៅតៃវ៉ាន់


៤. ចំពោះអ្នកធ្វើអាជីវកម្មថ្មី ក្រសួងការងារនឹងផ្តល់「ឥណទានទម្រង់តូចហ្វឹងហ្វាងសំរាប់ធ្វើអាជីវកម្មថ្មី」 និងទូរស័ព្ទពិសេសឥតគិតថ្លៃសំរាប់ពិគ្រោះយោបល់អំពីការធ្វើអាជីវកម្មថ្មី0800-092-957។
ដើម្បីជួយប្រជាជនចំនូលថ្មីធ្វើអាជីវកម្មថ្មី ក្រសួងការងារបានផ្តល់ប្រាក់ជំនួយដល់ការប្រាក់នៃឥណទានសំរាប់ធ្វើអាជីវកម្មថ្មី សេវាកម្មជួយធ្វើអាជីវកម្មថ្មីនិងការធានាក្នុងការផ្តល់ហិរញ្ញប្បទាន សំរាប់ស្ត្រីនិងប្រជាជនវ័យកណ្តាលនិងវ័យចាស់ ដើម្បីកាត់បន្ថយឧបសគ្គក្នុងការធ្វើអាជីវកម្មថ្មី ធ្វើឱ្យអាជីវកម្មដំណើរការដោយភាពងាយស្រួល ហើយបង្កើតឱកាសការងារជូនគេ។
អ្នកណាពេញលក្ខណៈ ក៏អាចស្នើសុំ「ឥណទានទម្រង់តូចហ្វឹងហ្វាងសំរាប់ធ្វើអាជីវកម្មថ្មី」 បាន ចំនួនប្រាក់យ៉ាងច្រើននៃឥណទាននេះមាន100ម៉ឺនយាន់ ឆ្នាំយ៉ាងយូរគឺ7ឆ្នាំ(2ឆ្នាំមុន មិនបាច់ការប្រាក់ទេ)។ ក្រៅពីនេះ រដ្ឋាភិបាលនឹងផ្តល់ការធានាលើឥណទាន95ភាគរយ មិនបាច់អ្នកធានា ផ្តល់ការបណ្តុះបណ្តាលក្នុងដំណើរការធ្វើអាជីវកម្មថ្មីទាំងមូល បើកវគ្គរៀនធ្វើនិងគ្រប់គ្រងអាជីវកម្មឥតគិតថ្លៃ ហើយនឹងបង្កើតសមគមន៍ជួយគ្នាដើម្បីធ្វើអាជីវកម្មថ្មី។
就業主題圖1


ប្រភពយោងតាម៖
វេបសាយខ្លឹមសារសេវាកម្មនិងពត៌មានដែលទាក់ទងការលើកកំពស់បណ្តុះបណ្តាល——ឥណទានទម្រង់តូចហ្វឹងហ្វាងសំរាប់ធ្វើអាជីវកម្មថ្មីផ្តល់ដោយក្រសួងការងារ
ក្រសួងការងារ——សេក្តីណែនាំអំពីផែនការ ឥណទានទម្រង់តូចហ្វឹងហ្វាងសំរាប់ធ្វើអាជីវកម្មថ្មី


៥. បើសិនប្រជាជនចំនូលថ្មីដែលគ្មានការធ្វើ ចងចូលរួមការបណ្តុះបណ្តាលវិជ្ជាជីវៈ រដ្ឋាភិបាលនឹងផ្តល់ប្រាក់សំរាប់បណ្តុះបណ្តាលទាំងអស់ ម្យ៉ាងទៀត បើចង់ចុះឈ្មោះចូលរួមការប្រឡងវាយតម្លៃលើបច្ចេកទេស ក្នុងការប្រឡង នឹងផ្តល់សេវាអានសំនួរតាមភាសាដើមរបស់ប្រជាជនចំនូលថ្មី ដើម្បីជួយប្រជាជនចំនូលថ្មីទទួលសញ្ញាប័ត្រអ្នកបច្ចេកទេសបាន។
ដើម្បីជួយប្រជាជនចំនូលថ្មីដែលគ្មានការធ្វើលើកឡើងបច្ចេកទេសរកការធ្វើ ក្រសួងការងារនឹងបើកវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈមួយចំនួន ក្រៅពីផ្តល់ប្រាក់សំរាប់បណ្តុះបណ្តាលទាំងអស់ ចំពោះអ្នកចូលរួមវគ្គរៀនបណ្តុះបណ្តាលវិជ្ជាជីវៈពេញម៉ោង ហួសពេលពីមួយខែ រដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភទទួលការបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលស្មើនឹង60ភាគរយនៃប្រាក់ខែជាមូលដ្ឋានរាល់ខែ។
បើសិនប្រជាជនចំនូលថ្មីចុះឈ្មោះចួលរួមការប្រឡងវាយតម្លៃវិជ្ជាជីវៈថ្នាក់៣ ទាំងប្រាំពីរប្រភេទ ឬបច្ចេកទេសថ្នាក់មួយ ដូចជា ធ្វើម្ហូបអាហារចិន អ្នកបំរើថែទាំ កែសម្ផស្ស អ៊ុតសកស្ត្រី អ្នកថែទាំកូន អាងម្ហូបអាហារ-ធ្វើនំបែបអ៊ឺរុបថ្នាក់បី អាងម្ហូបអាហារ-ធ្វើនំប៉័ងថ្នាក់បី ក្នុងការប្រឡង នឹងផ្តល់សេវាអានសំនួរតាមភាសាដើមរបស់ប្រជាជនចំនូលថ្មី ដើម្បីជួយប្រជាជនចំនូលថ្មីទទួលសញ្ញាប័ត្រអ្នកបច្ចេកទេសបាន។
បើសិនចង់ដឹងវគ្គរៀនបណ្តុះបណ្តាលវិជ្ជាជីវៈកាន់តែច្រើន អាចស្វែងរកពត៌មានលើ វេបសាយយើង គឺ 「ផ្តល់សិទ្ធការងារ」—「ពត៌មានបណ្តុះបណ្តាល」 ចំណែកពិសេស

ប្រភពយោងតាម៖
វេបសាយខ្លឹមសារសេវាកម្មនិងពត៌មានដែលទាក់ទងការលើកកំពស់បណ្តុះបណ្តាល—ប្រាក់ឧបត្ថម្ភទទួលការបណ្តុះបណ្តាលវិជ្ជាជីវៈ ផ្តល់ដោយក្រសួងការងារ
ក្រសួងការងារ—វេបសាយរកការធ្វើការនៅតៃវ៉ាន់「ចំណែកពិសេសំរាប់ប្តីឬប្រពន្ធបរទេសឬមហាដីគោក」


៦. វិសោធនកម្មនៃ ច្បាប់ការងារជាមូលដ្ឋាន ត្រូវអានបីដង ហើយអនុម័ត្តនៅថ្ងៃទី6 ខែធ្នូ ឆ្នាំ2016 ច្បាប់បានកំណត់ថា មួយអាទិត្យអាចសំរាកពីថ្ងៃ និងថ្ងៃសំរាកនិងបុណ្យជាតិនៅទូទាំងតៃវ៉ាន់ដូចគ្នា ក្រៅពីនេះ ពលករអាចមានថ្ងៃសំរាកនិងថ្ងៃឈប់សំរាកកាន់តែច្រើន។


ក្រោយពី ច្បាប់ការងារជាមូលដ្ឋាន ត្រូវកែប្រែ ពលករអាចមានសិទ្ធិ 「ថ្ងៃសំរាកកំណត់មួយនិង ថ្ងៃសំរាកមួយ」មានន័យថា ក្នុង 7 ថ្ងៃ មានថ្ងៃសំរាកកំណត់មួយនិង ថ្ងៃសំរាកមួយ ក្នុងថ្ងៃសំរាក បើសិនធ្វើការ នឹងចាត់ទុកជាធ្វើការបន្ថែមម៉ោង ក្នុងថ្ងៃសំរាក មិនអាចបន្ថែមធ្វើការទេ លើកលែងតែសភាពការណ៍ពិសេស ហើយពលករនិងនិយោជកអាចពិភាក្សាគ្នា កំណត់ថ្ងៃសំរាកកំណត់មួយនិង ថ្ងៃសំរាកមួយអាច មិនបាច់កំណត់ថ្ងៃសៅរិ៍និងថ្ងៃអាទិត្យជាថ្ងៃឈប់សំរាកទេ។
ដើម្បីចៀសវាងពលករធ្វើការហួសកម្លាំង ច្បាប់កំណត់ថា រាល់ថ្ងៃធ្វើការ8ម៉ោង រាល់អាទិត្យធ្វើការ40ម៉ោង ហួសពីករណីដូចខាងលើគឺពន្យារពេលធ្វើការ ហើយរាល់ថ្ងៃធ្វើការ8ម៉ោង រួមទាំងបន្ថែមធ្វើការមិនអនុញ្ញាតឱ្យហួសពី12ម៉ោងទេ ហើយរាល់ខែ អាចបន្ថែមធ្វើការយ៉ាងច្រើនតែ46ម៉ោង។
ម្យ៉ាងទៀត ដើម្បីលើកឡើងសិទ្ធិឈប់សំរាករបស់ពលករ ចំពោះបុគ្គលិកថ្មីធ្វើការងារពេញ6ខែហើយ អាចទទួលថ្ងៃសំរាកពិសេស3ថ្ងៃ ធ្វើការពេញ1ឆ្នាំ មានថ្ងៃសំរាកពិសេស7ថ្ងៃ រីឯចំពោះបុគ្គលិកចាស់ ដែលធ្វើការពេញ10ឆ្នាំ នឹងបន្ថែមថ្ងៃសំរាកពិសេស1ថ្ងៃរាល់ឆ្នាំ យ៉ាងច្រើនអាចបន្ថែមដល់30ថ្ងៃ ហើយថ្ងៃសំរាកពិសេសដែលមិនទាន់ឈប់សំរាក នឹងបើកប្រាក់ខែ។
就業主題圖2

ប្រភពយោងតាម៖
វេបសាយខ្លឹមសារសេវាកម្មនិងពត៌មានដែលទាក់ទងការលើកកំពស់បណ្តុះបណ្តាល——អំពីថ្ងៃសំរាកកំណត់មួយនិង ថ្ងៃសំរាកមួយនិងប្រាក់បន្ថែមធ្វើការ!
ក្រសួងការងារ——សេចក្តីណែនាំអំពីកែប្រែច្បាប់ឱ្យឈប់សំរាកពីរថ្ងៃក្នុងមួយអាទិត្យ
就業主題圖3

ប្រជាជនចំនូលថ្មីឱ្យតែមានអាជ្ញាប័ណ្ណស្នាក់នៅក៏អាចធ្វើការនៅតៃវ៉ាន់ ដើម្បីជួយប្រជាជនចំនូលថ្មីចូលធ្វើការដោយភាពងាយស្រួល រដ្ឋាភិបាលបានផ្តល់មធ្យោបាយរកការធ្វើតាម អ៊ីនធើណែត ដូចជា1111វេបសាយពិសេសបណ្តុះបណ្តាលប្រជាជនចំនូលថ្មីរកការធ្វើ វេបសាយរកការធ្វើការនៅតៃវ៉ាន់ ជាដើម និងទូរស័ព្ទពិសេសសំរាប់ពិគ្រោះយោបល់ ក្រៅពីនេះ រដ្ឋាភិបាលខេត្តនិងក្រុងនានាបានចាត់តាំងស្ថានីយ(ការិយាល័យ)ផ្តល់សេវារកការធ្វើ យោងតាមតម្រូវការនៃតំបន់ វិជ្ជាជីវៈនិងអ្នករកការ ផ្តល់សេវាដូចជា ពិគ្រោះយោបល់ ណែនាំធ្វើការ បណ្តុះបណ្តាលអំពីការប្រឡងសំភាសន៍ បណ្តុះបណ្តាលវិជ្ជាជីវៈនិងណែនាំវិជ្ជាជីវៈជាដើម ចំពោះទីកន្លែងនៃស្ថានីយផ្តល់សេវារកការធ្វើតាមតំបន់នានា អាចស្វែងរកតាមរយៈវេបសាយរកការធ្វើការនៅតៃវ៉ាន់។

Was this information helpful? Yes    No