:::

វគ្គបណ្តុះបណ្តាលវិជ្ជាជីវៈការងាររបស់ក្រសួងការងារ

ស្លាក
ទីតាំង
ប្រភពទិន្នន័យMinistry of Labor
ចុចមើល : 184
ថ្ងៃខែប្រកាស : 2016/5/30
ថ្ងៃខែថ : 2016/5/30 上午 10:43:00

មួយ. ដោយយោងតាមលក្ខណៈភូមិសាស្ត្រ លក្ខណៈពិសេសនៃផលិតកម្ម តម្រូវការទីផ្សារការងារនិង តម្រូវការជាក់ស្តែងរបស់អ្នកបាត់បង់ការងារ នៅគ្រប់សាខាការិយាល័យអភិវឌ្ឍការងាររបស់ក្រសួងការងារមានរៀបចំបើកបង្រៀនវគ្គបណ្តុះបណ្តាលមុនពេលចូលបម្រើការងារដែលសក្តិសមអោយអ្នកបាត់បង់ការងាររៀន ដែលមានបីបែបគឺ រៀបចំដោយខ្លួនឯង ពឹងពាក់អោយរៀបចំឬជំនួយអោយរៀបចំជាដើម ហើយព្រមទាំងជួយសម្រួលដល់រដ្ឋាភិបាលក្នុងតំបន់អោយរៀបចំបើកវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈការងារនៅក្នុងតំបន់ អោយអ្នកបាត់បង់ការងារធ្វើអាចចូលរួមសិក្សា ដើម្បីធ្វើអោយគេកាន់តែឆាប់រកការងារបានធ្វើ។
ពីរ. ជួយសម្រួលនិងណែនាំដល់អ្នកដែលបាត់បង់ការងារដែលមានបំណងនិងតម្រូវការចង់ធ្វើការ តែមិនមានវិជ្ជាជីវៈគ្រប់គ្រាន់ អោយចូលរួមវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីបង្កើនសមត្ថភាពរបស់គេ។ចំពោះពត៍មានដែលទាក់ទងផ្សេងទៀត ស្វាគមន៍ទូរស័ព្ទទៅកាន់ស្ថាប័នបម្រើសេវារកការងារសាធារណៈនៅទូទាំងប្រទេសដែលនៅជិតលោកអ្នក ឬចូលឆែកមើលនៅក្នុង គេហទំព័របម្រើសេវារកការងារនៅតៃវ៉ាន់ ឬអាចទូរស័ព្ទដោយឥតគិតថ្លៃទៅសាកសួរខ្សែបម្រើសេវារកការងារ២៤ម៉ោងដែលមានលេខ 0800-777-888។

Was this information helpful? Yes    No