:::

កម្មវិធីផ្សព្វផ្សាយអប់រំប្រជាជនអន្តោប្រវេស្តន៍ថ្មី「សុភមង្គលអ.ស.ប」

ស្លាក
ទីតាំង
ប្រភពទិន្នន័យMinistry of Education、National Education Radio
ចុចមើល : 202
ថ្ងៃខែប្រកាស : 2016/5/17
ថ្ងៃខែថ : 2016/5/17 下午 01:58:00

ស្ថានីយ៍វិទ្យុអប់រំជាតិបានផលិតនិងផ្សាយកម្មវិធីកម្មវិធីផ្សព្វផ្សាយអប់រំប្រជាជនអន្តោប្រវេស្តន៍ថ្មី「សុភមង្គលអ.ស.ប」។នៅក្នុងកម្មវិធីនេះមានអញ្ជើញបងប្អូនស្ត្រីប្រជាជនអន្តោប្រវេស្តន៍ថ្មីមកពីវៀតណាម ថៃ ឥណ្ឌូនេស៊ីនិងចិនដីគោករួមគ្នាធ្វើជាពិធីករ ដើម្បីផលិតកម្មវិធីដែលមានខ្លឹមសារយោងតាមបទពិសោធន៍ផ្ទាល់ខ្លួននិងគំនិតយល់ឃើញរបស់ប្រជាជនអន្តោប្រវេស្តន៍ថ្មីដោយផ្ទាល់ ហើយប្រើភាសាកំណើតរបស់ពួកគេដើម្បីចាប់យកមិត្តអ្នកស្តាប់ដែលមានភាសាកំណើតដូចគ្នា ធ្វើបែបនេះគឺសង្ឃឹមថាកម្មវិធីនេះនឹងក្លាយជាមិត្តកំដរដល់ប្រជាជនអន្តោប្រវេស្តន៍ថ្មីក្នុងការខំប្រឹងប្រែងដើម្បីទទួលបានជិវិតប្រកបដោយសុភមង្គល។
កម្មវិធីនេះមានផ្សាយជូនសណ្តាប់នៅរៀងរាល់ថ្ងៃច័ន្ទដល់ថ្ងៃសុក្រវេលាម៉ោង20:00~20:30 និងរៀងរាល់ថ្ងៃអាទិត្យមានផ្សាយជូនជាភាសាកំណើតផ្សេងៗគ្នា(ភាសាវៀតណាម ឥណ្ឌូនេស៊ីនិងថៃ)របស់ប្រជាជនអន្តោប្រវេស្តន៍ថ្មីជាភាសាគោលនិង ភាសាហុកកៀនជាភាសារង។
ខ្លឹមសារនៃកម្មវិធីមានដូចជា「ការជជែកគ្នាលេងរវាងបងប្អូនស្រី」 ដែលមានពិធីករដែលជាប្រជាជនអន្តោប្រវេស្តន៍ថ្មីធ្វើការចែករំលែកបទពិសោធន៍ជិវិតដែលគេបានជួបបានឆ្លងកាត់ឬហេតុការណ៍ពត៍មានទាក់ទងនឹងគ្រួសារប្រជាជនអន្តោប្រវេស្តន៍ថ្មីជាដើម ។ខ្លឹមសារផ្សេងទៀតមាន「ថ្នាក់រៀនសុភមង្គល」ដែលមានប្រធានបទជាច្រើន(បងប្អូនស្រីរៀនក្រៀមភាសាចិន ការអប់រំកូនៗ ការជជែកពីEQកូននិងពុកម៉ែ ហ្វឹកហាត់បទភ្លេងសុភមង្គលជាដើម)នៅរៀងរាល់ថ្ងៃច័ន្ទដល់ថ្ងៃសុក្រ ដើម្បីបង្កើនភាពសម្បូរបែបនៃការរស់នៅនិងការសិក្សារបស់ប្រជាជនអន្តោប្រវេស្តន៍ថ្មី។

Was this information helpful? Yes    No