:::

ជើងឯកបោកចំបាប់ជាកូនប្រជាជនថ្មីជាទទួលបានអាហារូបករណ៍

ស្លាក
ទីតាំង
ប្រភពទិន្នន័យNational Immigration Agency, Ministry of the Interior
ចុចមើល : 170
ថ្ងៃខែប្រកាស : 2016/5/17
ថ្ងៃខែថ : 2016/5/17 上午 10:52:00

ជើងឯកបោកចំបាប់ចាងយូហ្ស័នបានទទួលនូវអាហារូបករណ៍សិក្សាប្រចាំឆ្នាំ២០១៥ពីការិយាល័យអន្តោប្រវេស្តន៍នៃក្រសួងមហាផ្ទៃ និងសម្រេចក្តីសុបិនត្រឡប់ទៅលេងសាច់ញាតិនៅស្រុកកំណើតរបស់ម្តាយគេទៀតផង!ចាប់តាំងពីឆ្នាំ២០១២រហូតមកដល់ពេលនេះបានផ្តល់អាហារូបករណ៍ចំនួន៣ជំនាន់មកហើយ។ នៅក្នុងឆ្នាំ២០១៥មានពាក្យស្នើរសុំអាហារូបករណ៍សរុបចំនួន ៧៦៤៣ករណី ដោយឆ្លងកាត់ការជ្រើសរើសដោយកុំព្យូទ័រមានសិស្សចំនួន២៦៧៦នាក់ទទួលបានអាហារូបករណ៍ ដែលមានទឹកប្រាក់សរុបទាំងស្រុង៩លាន៩សែន៨ម៉ឺន៨ពាន់ដុល្លារតៃវ៉ាន់ថ្មី។
「ខ្ញុំពិតជាអរគុណចំណោះប៉ាម៉ាក់ខ្ញុំខ្លាំងណាស់ដែលខិតខំមិនខ្លាចនឿយហត់ក្នុងការចិញ្ចឹមនិងបណ្តុះបណ្តាលខ្ញុំ អោយខ្ញុំចូលរួមការប្រកួតជាច្រើនលើក ហើយប្រាក់រង្វាន់ដែលទទួលបានទីបំផុតអាចទិញសំបុត្រយន្តហោះអោយម៉ាក់ខ្ញុំដែលនឹកស្រុកំណើតអាចត្រឡប់លេងសាច់ញាតិនៅវៀតណាមបានហើយ」គឺជាពាក្យសម្តីរបស់ចាងយូហ្ស័ងដែលទើបតែមានវ័យតែ១៥ឆ្នាំប៉ុណ្ណោះ តែមានបំណងមុតមាំក្នុងការធ្វើអោយជីវភាពគ្រួសារកាន់តែប្រសើរឡើង។យូហ្ស័នក្រៅពីរៀនពូកែទៅ គឺថាគេមានទេបកោសល្យខាងផ្នែកចំបាប់និងយូដូណាស់ ដែលគេធ្លាប់ចូលរួមប្រកួតក្នុងការប្រកួតតូចធំទាំងក្នុងប្រទេសនិងក្រៅប្រទេស និងទទួលបានរង្វាន់ច្រើនរាប់មិនអស់ទៀតផង ហើយឥឡូវទទួលបានអាហារូបករណ៍បណ្តុះបណ្តាលកូនៗប្រជាជនអន្តោប្រវេស្តន៍ថ្មីរបស់ការិយាល័យអន្តោប្រវេស្តន៍នៃក្រសួងមហាផ្ទៃទៀតផង។នាងបានយកប្រាក់រង្វាន់ទាំងអស់អោយទៅម្តាយរបស់នាងសម្រាប់ជួយសម្រួលដល់ការចំណាយក្នងគ្រួសារ ព្រមទាំងទិញសំបុត្រយន្តហោះមួយសន្លឹកអោយម្តាយរបស់នាងដែលមិនបានត្រឡប់ទៅលេងស្រុកកំណើតនៅវៀតណាមអស់១៤ឆ្នាំមកហើយនោះ ត្រឡប់ទៅលេងសាច់ញាតិនៅស្រុកកំណើត។

Was this information helpful? Yes    No