:::

ប្រព័ន្ធប្រឡងប័ណ្ណបើកបរនិមិត្មតាមអនឡាញ

ស្លាក
ទីតាំង
ប្រភពទិន្នន័យMinistry of Transportation and Communications
ចុចមើល : 1397
ថ្ងៃខែប្រកាស : 2016/5/16
ថ្ងៃខែថ : 2016/5/16 下午 04:00:00

ដើម្បីប្រជាជនអន្តោប្រវេស្តន៍ថ្មីកាន់តែឆាប់សម្របខ្លួននិងប្រឡូកខ្លួនចូលក្នុងសង្គមតៃវ៉ាន់ មកដល់ខែធ្នូឆ្នាំ២០០៨ នាយកដ្ឋានផ្លូវគោកនៃក្រសួងចរាចរណ៍បានបោះពុម្ពផ្សាយនូវ「កម្រងវិញ្ញាសារប្រឡងប័ណ្ណបើកបរទ្វេភាសាដែលមានជា ភាសាចិន-វៀតណាម ចិន-ឥណ្ឌូនេស៊ី ចិន-ថៃ ចិន-ខ្មែរ ចិន-អង់គ្លេស និងចិន-ជប៉ុន 」 ហើយព្រមទាំងចែកចាយទៅគ្រប់សាខាទាំងអស់ ដើម្បីផ្តល់ជូនដល់ប្រជាជនអន្តោប្រវេស្តន៍ថ្មីយកដោយមិនគិតថ្លៃ ធ្វើអោយពួកគេអាចប្រឡងយកប័ណ្ណបើកបរកាន់តែរលូន ដោះស្រាយនូវបញ្ហា「ធ្វើដំណើរ」។

មកដល់ខែធ្នូឆ្នាំ២០០៩ សម្រេចបានការថតសម្លេងសម្រាប់កម្រងវិញ្ញាសារប្រឡងប័ណ្ណបើកបររថយន្តសរុបប៨ភាសា ប័ណ្ណបើកបរយានយន្តចំនួន១០ភាសា ព្រមទាំងផ្តល់ជូនទៅគ្រប់ស្ថាប័នពាក់ព័ន្ធប្រើប្រាស់ ដើម្បីអោយប្រជាជនអន្តោប្រវេស្តន៍ថ្មីងាយស្រួលក្នុងការជ្រើសរើសមកត្រៀមប្រឡង។
ចាប់តាំងពីថ្ងៃទី១ខែឧសភាឆ្នាំ២០១០មក នៅលើគេហទំព័ររបស់នាយកដ្ឋានផ្លូវគោកនៃក្រសួងចរាចរណ៍ មានបង្កើតអោយមានប្រព័ន្ធធនធានសិក្សាតាមអនឡាញ ដែលជំនួសអោយការបោះពុម្ពកម្រងវិញ្ញាសារជាក្រដាស ដែលមានផ្តល់ការប្រឡងនិមិត្មនិងកម្រងវិញ្ញាសារប្រឡងវិញ្ញាសរសេរ(ផ្ទាល់មាត់) ផ្តល់ជូនមហាជនក្នុងការទាញយកមកប្រើប្រាស់តាមតម្រូវការរបស់ខ្លួន ដើម្បីធ្វើអោយប្រជាជនអន្តោប្រវេស្តន៍ថ្មីងាយស្រួលក្នុងការទម្លាប់នឹងប្រភេទសំណួរទាំងនោះមុនពេលប្រឡង។
ហើយថែមទាំងបានដាក់បន្ថែមនូវកម្រងវិញ្ញាសារប្រឡងយកប័ណ្ណបើកបរយានយន្តជាផ្លូវការនៅថ្ងៃទី១ខែកក្កដាឆ្នាំ២០១៥ទៅលើប្រព័ន្ធអនឡាញ ព្រមគ្នាជាមួយនឹងការប្រឡងនិមិត្មជាច្រើនភាសានៅលើអនឡាញទៀតផង។

Was this information helpful? Yes    No