:::

ទីតាំងទំនាក់ទំនង

ស្លាក
ទីតាំង
ប្រភពទិន្នន័យNational Immigration Agency, Ministry of the Interior
ចុចមើល : 216
ថ្ងៃខែប្រកាស : 2016/5/16
ថ្ងៃខែថ : 2016/11/1 上午 11:20:00

ជនអន្តោប្រវេស្តន៍ដោយរៀបការមកតៃវ៉ាន់រួមមានមកពីចិនដីគោក ហុងកុងម៉ាកាវ អាស៊ីអាគ្នេយ៍ ជប៉ុនកូរ៉េ និងអ៊ឺរ៉ុបអាមេរិចជាដើម ដែលសព្វថ្ងៃនេះ ចំនួន សរុបមានចំនួនលើសពី៥០ម៉ឺននាក់ហើយ ដែលនេះតំណាងអោយឥទ្ធិពលនៃគ្រួសារធំប្រជុំដោយពហុវប្បធម៌មួយដែលមានសមាជិកជាង៥០ម៉ឺននាក់ ហើយចំនួនកូនៗរបស់ជនអន្តោប្រវេស្តន៍ថ្មីបានកើនដល់ជាង៣៥ម៉ឺននាក់ហើយ។ដើម្បីធ្វើអោយជនអន្តោប្រវេស្តន៍ថ្មីអាចក្លាយទៅជាកំលាំងថ្មីសម្រាប់សង្គមតៃវ៉ាន់ ជាពិសេសការបណ្តុះបណ្តាលក្មេងជំនាន់ក្រោយរបស់ជនអន្តោប្រវេស្តន៍ថ្មី អាចជួយដល់ការអភិវឌ្ឍន៍ទីផ្សារអន្តរជាតិនៅអាស៊ីអាគេ្នយ៍នៅពេលអនាគតបាន ដែលនេះមិនត្រឹមតែអាចជួយដល់យុវវ័យស្វែងយល់ពីពិភពខាងក្រៅនោះទេ វាថែមទាំងបង្កើនការប្រកួតប្រជែងសម្រាប់ពួកគេទៀតផង។
ដោយប្រឈមមុខនឹងបម្រែបម្រួលរចនាសម្ព័ន្ធប្រជាសាស្ត្រ ជាពិសេសចំនួនជនអន្តោប្រវេស្តន៍ថ្មីតាមរយៈការរៀបអាពាហ៍ពិពាហ៍មករស់នៅតៃវ៉ាន់កើនឡើងជាលំដាប់ បាននាំមកជូនសង្គមតៃវ៉ាន់នូវធាតុវប្បធម៌ថ្មី ហើយស្របនឹងការរីកធំធាត់នៃកូនៗរបស់ពួកគេ ក៏នាំមកជូនប្រទេសជាតិនូវប្រភពទ្រព្យថ្មីផងដែរ ដូចនេះរដ្ឋាភិបាលបានជំរុញអោយមានការបង្កើតឡើងនូវកិច្ចប្រជុំរាយការណ៍សម្របសម្រួលប្រជាជនអន្តោប្រវេស្តន៍ថ្មីរបស់កិច្ចប្រជុំអន្តរក្រសួង ហើយអធិការដ្ឋានរដ្ឋបាលបានកំណត់ទីតាំងនៃកិច្ចប្រជុំរាយការណ៍សម្របសម្រួលប្រជាជនអន្តោប្រវេស្តន៍ថ្មី កាលពីខែមិថុនាឆ្នាំ២០១៥ ព្រមទាំងបើកកិច្ចប្រជុំលើកទីមួយកាលពីថ្ងៃទី៤ខែសីហាឆ្នាំ២០១៥ ក្រោមអធិបតីភាព ប្រធានអធិការដ្ឋានរដ្ឋបាលលោកម៉ោវទៀតផង។
ឯកសារភ្ជាប់១៖ទីតាំងកំណត់កិច្ចប្រជុំរាយការណ៍សម្របសម្រួលប្រជាជនអន្តោប្រវេស្តន៍ថ្មី
ឯកសារភ្ជាប់២៖បញ្ជីរាយនាមគណកម្មការអណត្តិទីមួយនៃកិច្ចប្រជុំរាយការណ៍សម្របសម្រួលប្រជាជនអន្តោប្រវេស្តន៍ថ្មី
ឯកសារភ្ជាប់៣៖កំណត់ត្រាកិច្ចប្រជុំរាយការណ៍សម្របសម្រួលប្រជាជនអន្តោប្រវេស្តន៍ថ្មីលើកទី១


Was this information helpful? Yes    No