:::

ក្រសួងអប់រំបើកសាលារៀនឡើងវិញសម្រាប់សិស្សជាន់ខ្ពស់មកពីប្រទេសដែលមានហានិភ័យទាប

ស្លាក
ទីតាំង臺灣
ប្រភពទិន្នន័យMinistry of Education
ចុចមើល : 3
ថ្ងៃខែប្រកាស : 2020/6/23
ថ្ងៃខែថ : 2020/6/23 下午 12:09:00

យោងតាមគោលការណ៍ណែនាំ និងបទប្បញ្ញត្តិដែលប្រកាសដោយមជ្ឈមណ្ឌលបញ្ជាការជំងឺរាតត្បាតកណ្តាល (CECC) “គោលនយោបាយបង្ការការឆ្លងរាលដាល” និង“ សិទិ្ធរៀនសូត្ររបស់និស្សិតបរទេស”, ក្រសួងអប់រំបានប្រកាសអំពីនីតិវិធីបទដ្ឋាន និងវិធានការណ៍ពាក់ព័ន្ធសម្រាប់សាលារៀនក្នុងការបើកដំណើរការឡើងវិញសម្រាប់និស្សិតបរទេស។ ជាលើកដំបូងបន្ទាប់ពីការត្រួតពិនិត្យតាមព្រំដែនសម្រាប់ជំងឺកូវីដ-19 (COVID-19), ឥឡូវនេះកោះតៃវ៉ាន់កំពុងដាក់ប្រទេស/ដែនដីរដ្ឋ ចំនួន 11 (វៀតណាម, ហុងកុង, ម៉ាកាវ, ថៃ, ប៉ាលូ, អូស្រ្តាលី, នូវែលហ្សេឡង់, ប្រ៊ុយណេ, ហ្វីជី, ម៉ុងហ្គោលី និងប៊ូតាន) ក្នុងបញ្ជីហានិភ័យទាប ផ្អែកលើការស្រាវជ្រាវជាច្រើន និងការពិភាក្សាអន្តរនាយកដ្ឋានក៏ដូចជាការវាយតម្លៃរបស់មជ្ឈមណ្ឌលបញ្ជាការជំងឺរាតត្បាតកណ្តាលលើកម្រិតនៃការរីករាលដាលនៃប្រទេសមួយចំនួន និងសមត្ថភាពការពាររបស់តៃវ៉ាន់។ និស្សិតបរទេសមកពី និងកំពុងស្នាក់នៅ បច្ចុប្បន្នក្នុងប្រទេសទាំងនេះ អាចបន្តការសិក្សារបស់ពួកគេនៅតៃវ៉ាន់បន្ទាប់ពីបញ្ចប់ការត្រួតពិនិត្យជំងឺរាតត្បាតនៅតាមសណ្ឋាគារដាក់នៅដាច់ដោយឡែកខាងក្រៅសាលារៀន។
តាមរយៈក្រសួងអប់រំ “គោលការណ៍ 3 យ៉ាង និង SOPs ចំនួន 2”, និស្សិតបរទេសអាចចូលតៃវ៉ាន់តាមលំដាប់លំដោយដ៏ត្រឹមត្រូវ។
I. គោលការណ៍ 3 ៖
(1) និស្សិតមកពីប្រទេស/ដែនដីរដ្ឋ ក្នុងបញ្ជីហានិភ័យទាបដែលបានកំណត់ដោយមជ្ឈមណ្ឌលបញ្ជាការជំងឺរាតត្បាតកណ្តាលមានអាទិភាពក្នុងការចូលតៃវ៉ាន់។
(2) និស្សិតជាន់ខ្ពស់ដែលមកពីបញ្ជីប្រទេស/ដែនដីរដ្ឋ ហើយកំពុងបញ្ចប់ការសិក្សានៅឆ្នាំនេះ (2020) មានអាទិភាពក្នុងការចូលតៃវ៉ាន់។ និស្សិតឆ្នាំនេះ និងឆ្នាំទីមួយត្រូវបានអនុញ្ញាតឱ្យចូលម្តងមួយក្រុមៗ ដោយផ្អែកទៅលើលទ្ធផលនៃការត្រួតពិនិត្យរបស់និស្សិតជាន់ខ្ពស់ដែលបានត្រលប់ចូលមកវិញ។
(3) និស្សិតមានអាទិភាពក្នុងការស្នាក់នៅសណ្ឋាគារដាក់នៅដាច់ដោយឡែកខាងក្រៅសាលារៀនពេលមកដល់តៃវ៉ាន់។
II. មហាវិទ្យាល័យនិងសកលវិទ្យាល័យនានា ត្រូវបញ្ជូនឈ្មោះនិសិត្សដែលបានមកដល់ និងទីតាំងដាក់នៅដាច់ដោយឡែក ទៅក្រសួងអប់រំដើម្បីសុំការបញ្ជាក់ និងណែនាំនិស្សិតឱ្យបំពេញការមកដល់ឱ្យបានតាមលំដាប់លំដោយសមស្របតាម SOP (ដូចមានក្នុងឯកសារភ្ជាប់)៖
(1) និស្សិតនៅបរទេសមុនពេលមកដល់៖ ពិនិត្យបញ្ជីអ្នកដំណើរដែលមកដល់, ទីតាំងដាក់នៅដាច់ដោយឡែក, ព័ត៌មានជើងហោះហើរ, និងការចេញទិដ្ឋាការ។
(2) និស្សិតបរទេសបន្ទាប់ពីការមកដល់៖ ការត្រួតពិនិត្យព្រំដែនអាកាសយានដ្ឋាន, បញ្ជរការមកដល់, ការមកទទួល និងការជូនដល់កន្លែងទីតាំងនៃការស្នាក់នៅដាច់ដោយឡែក។
មជ្ឈមណ្ឌលបញ្ជាការជំងឺរាតត្បាតកណ្តាលនឹងបន្តធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះប្រទេស/ដែនដីរដ្ឋដែលមានហានិភ័យទាបសម្រាប់ក្រសួងអប់រំដើម្បីរៀបចំឱ្យមានលំដាប់លំដោយរបស់និស្សិតបរទេសក្នុងការមកដល់កោះតៃវ៉ាន់ម្តងមួយក្រុមៗ ។ ក្រសួងអប់រំនឹងតាមដានលទ្ធផលនៃការត្រួតពិនិត្យរបស់និស្សិតបរទេស និងបើកព្រំដែនបន្ថែមទៀតសម្រាប់សិស្សដែលនៅសេសសល់។ គោលបំណងគឺដើម្បីធានាឱ្យមានសុវត្ថិភាព និងការត្រលប់ចូលមកនិស្សិតបរទេសប្រកបដោយសុវត្ថិភាពដើម្បីបន្តការសិក្សានៅតៃវ៉ាន់, ក្រោមការបង្ការការរីករាលដាលនៃជំងឺរាតត្បាត។

Was this information helpful? Yes    No