:::

មជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងកណ្ដាល (CECC) បានបញ្ចេញបញ្ហាយកចិត្តទុកដាក់ទាក់ទងនឹងករណីឆ្លងដែលត្រូវបានបញ្ជាក់សម្រាប់អ្នកដែលទើបត្រលប់មកពីក្រៅប្រទេសដើម្បីធានាពីសុវត្ថិភាពរបស់សហគមន៍ចំពោះការបង្កាជំងឺឆ្លង

ស្លាក
ទីតាំង臺灣
ប្រភពទិន្នន័យCenters for Disease Control, MOHW
ចុចមើល : 3
ថ្ងៃខែប្រកាស : 2020/6/23
ថ្ងៃខែថ : 2020/6/23 下午 12:01:00

ដើម្បីធានាពីសុវត្ថិភាពការហោះហើរសម្រាប់ការបង្កាជំងឺឆ្លងនៅពេលករណីឆ្លងជំងឺកូវីដ-19 (COVID-19) ដែលត្រូវបានបញ្ជាក់មកពីក្រៅប្រទេសត្រលប់មកកាន់ប្រទេសវិញ ហើយដើម្បីកាត់បន្ថយហានិភ័យផ្ទុះការឆ្លងនៅក្នុងសហគមន៍បន្ទាប់ពីចូលប្រទេស មជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងកណ្ដាល បានធ្វើកំណត់ចំណាំកាលពីថ្ងៃទី 17 ខែមិថុនាថា វាត្រូវបានកំណត់យ៉ាងល្អដែលករណីឆ្លងមកពីក្រៅប្រទេសត្រូវតែត្រូវគ្នានឹងលក្ខខណ្ឌមួយក្នុងចំណោមលក្ខខណ្ឌនានាខាងក្រោមមុនពេលពួកគេអាចហោះហើរចូលមកកាន់ប្រទេសវិញបានដោយអាស្រ័យតាមអនុកថាខណ្ឌ 2 និង 3 នៃកថាខណ្ឌទី 1 នៃមាត្រា 58 នៃក្រមគ្រប់គ្រងជំងឺឆ្លងអនុកថាខណ្ឌ 2 និង 3។ អ្នកដែលប្រព្រឹត្តល្មើសនឹងត្រូវបានពិន័យជាទឹកប្រាក់ចាប់ពី 10,000ដុល្លារតៃវ៉ាន់ រហូតដល់ 150,000 ដុល្លារតៃវ៉ាន់ដោយយោងតាមមាត្រា 69 នៃច្បាប់ដូចគ្នា៖

1. វាមានរយៈពេលលើសពីពីរខែចាប់តាំងពីការចាប់ផ្ដើម និងកាលបរិច្ឆេទចេញដំនើរ ហើយរោគសញ្ញាបានកាត់បន្ថយ។
2. វាមានរយៈពេល 10 ថ្ងៃ បន្ទាប់ពីកាលបរិច្ឆេទចាប់ផ្ដើម ហើយករណីទទួលបានលទ្ធផលតេស្តអវិជ្ជមានពីដងសម្រាប់សំណាកបំពង់ប្រព័ន្ធដង្ហើមសម្រាប់ជំងឺ SARS-CoV-2 (ចន្លោះរយៈពេលធ្វើការពិនិត្យយ៉ាងហោចណាស់ 24 ម៉ោង)។

មជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងកណ្ដាល បានចង្អុលបង្ហាញថាករណីឆ្លងមកពីក្រៅប្រទេសនៅតែត្រូវបានណែនាំឲ្យពាក់ម៉ាសរហូតក្នុងការធ្វើដំណើរដោយពួកគេធ្វើដំណើរតាមយន្តហោះមកតៃវ៉ាន់។ វិធានការចត្តាឡីស័កសម្រាប់ពេលចូលក្នុងប្រទេសត្រូវបានឲ្យយោបល់សម្រាប់អ្នកដំណើរដែលមកពីតំបន់ជំងឺឆ្លងកម្រិតបីនៃការណែនាំការធ្វើដំណើរ។ ប្រសិនបើរោគសញ្ញាត្រូវបានសង្កេតឃើញ ករណីទាំងនេះត្រូវបានស្នើឲ្យដាក់នៅមជ្ឈមណ្ឌលចត្តាឡីស័កបន្ទាប់ពីត្រូវបានធ្វើតេស្តនៅកន្លែងត្រួតពិនិត្យព្រំដែន។ ប្រសិនបើលទ្ធផលតេស្តគឺអវិជ្ជមាន ពួកគេគួរបន្តធ្វើចត្តាឡីស័កនៅផ្ទះ សម្រាប់បុគ្គលដែលមិនមានរោគសញ្ញា ពួកគេគួរធ្វើចត្តាឡីស័កនៅផ្ទះរយៈពេល 14 ថ្ងៃបន្ទាប់ពីចូលមកក្នុងប្រទេស។

Was this information helpful? Yes    No