:::

ចាប់ពីថ្ងៃទី22 ខែមិថុនា បុគ្គលធ្វើជំនួញរយៈពេលខ្លីដែលបានចូលមកកាន់ប្រទេសរបស់យើងអាចដាក់ពាក្យ ដោយផ្អែលើលក្ខខណ្ឌជាក់ស្ដែងនានា សម្រាប់កាត់បន្ថយរយៈពេលធ្វើចត្តាឡីស័កនៅផ្ទះ

ស្លាក
ទីតាំង臺灣
ប្រភពទិន្នន័យCenters for Disease Control, MOHW
ចុចមើល : 4
ថ្ងៃខែប្រកាស : 2020/6/23
ថ្ងៃខែថ : 2020/6/23 上午 11:54:00

មជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងកណ្ដាល (CECC) បានថ្លែងកាលពីថ្ងៃទី 17 ខែមិថុនាថា ពួកគេបានបញ្ចប់ “បទបញ្ញត្តិប្រតិបត្តិការការកាត់បន្ថយការធ្វើចត្តាឡីស័កនៅផ្ទះទៅលើបុគ្គលធ្វើជំនួញរយៈពេលខ្លីនៅក្នុងការដាក់ពាក្យសុំចូលប្រទេសរបស់យើង” ជាមួយនឹងទស្សនៈដែលថាជំងឺឆ្លងកូវីដ-19 (COVID-19) បានថយចុះ និងមានភាពនឹងនរ។ បទបញ្ញត្តិដែលបាននិយាយមកខាងដើមនេះបន្ទាប់មកនឹងត្រូវបានផ្ដត់ផ្គង់បន្ទាប់ពី មជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងកណ្ដាល អញ្ជើញក្រសួង និងគណៈកម្មាធិការដែលពាក់ព័ន្ធដើម្បីធ្វើការពិភាក្សា និងផ្លាស់ប្ដូរយោបល់ទៅលើការបើកសកម្មភាពសេដ្ឋកិច្ច និងការធ្វើជំនួញអន្តរជាតិ។ តាមរយៈនេះ បុគ្គលធ្វើជំនួញរយៈពេលខ្លីដែលត្រូវគ្នានឹងលក្ខខណ្ឌទូទៅចំនួនបួនខាងក្រោមនេះដំណាលគ្នា អាចដាក់ពាក្យកាត់បន្ថយការធ្វើចត្តាឡីស័កនៅផ្ទះចាប់ពីថ្ងៃទី 22 ខែមិថុនា៖
1. បុគ្គលរូបនោះបានប្រកាសអំពីការមានសិទ្ធិសម្រាប់ការចូលក្នុងប្រទេសដោយ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងកណ្ដាល ។
2. ការដាក់ពាក្យសម្រាប់ការស្នាក់នៅតៃវ៉ាន់មានរយៈពេលតិចជាង 3 ខែ។
3. ការចូលក្នុងប្រទេសនៃបុគ្គលធ្វើជំនួញរយៈពេលខ្លីនឹងទាក់ទងនឹងសកម្មភាពជំនួញ (ដូចជាការពិនិត្យមើលទំនិញ សេវាកម្មក្រោយពេលលក់ ការណែនាំផ្នែកបច្ចេកទេស និងការបណ្ដុះបណ្ដាល ការចុះកុងត្រា ។ល។)
4. ចំណុចចេញដំណើររបស់បុគ្គលរូបនោះគឺមកពីប្រទេស/តំបន់ជាមួយហានិភ័យកម្រិតទាប ឬមធ្យមនៃការឆ្លងដែលត្រូវបានប្រកាសដោយ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងកណ្ដាល ហើយរូបគេមិនមានប្រវត្តិក្នុងការធ្វើដំណើរទៅកាន់ប្រទេស/តំបន់ដទៃទៀតរយៈពេល 14 ថ្ងៃមុនពេលចេញដំណើរ។

មជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងកណ្ដាល បានកត់ចំណាំថាបុគ្គលធ្វើជំនួញដែលត្រូវគ្នានឹងការរៀបរាប់មកអំពីតម្រូវការការដាក់ពាក្យទាំងបួនខាងលើនេះគួររៀបចំឯកសារពាក់ព័ន្ធនានា កាលវិភាគនៅក្នុងតៃវ៉ាន់ និងគម្រោងការបង្កាជំងឺឆ្លងដោយត្រូវបានផ្ដល់ដោយដៃគូផ្គត់ផ្គង់នៅពេលដាក់ពាក្យ ហើយត្រូវតែត្រៀមឲ្យហើយជាមួយរបាយការណ៍តេស្តអវិជ្ជមាននុយក្លេអ៊ិចអាស៊ីតទៅលើជំងឺកូវីដ-19 (COVID-19) ដែលធ្វើរួចបីថ្ងៃមិនពេលចេញដំណើរសម្រាប់ការពិនិត្យ។ សម្រាប់អ្នកដទៃទៀតដែលមិនអាចដាក់ពាក្យបាន ពួកគេអាចដាក់ស្នើករណីរបស់ពួកគេដើម្បីដាក់ពាក្យស្នើសម្រាប់ការដំណើរការបុគ្គលសម្រាប់តម្រូវការពិសេសលើការធ្វើជំនួញ ឬសកម្មភាពចាំបាច់នានាទៀត។ ក្នុងគោលការណ៍បដិភាព និងការសន្និដ្ឋាននៃសុវត្ថិភាពជាមួយជំងឺឆ្លងនៅក្នុងប្រទេសនីមួយៗ នីតិវិធីចត្តាឡីស័កទូទៅអាចត្រូវបានចរចាសម្រាប់ដោះស្រាយជាមួយប្រទេសនានារបស់បុគ្គលនីមួយៗ។

មជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងកណ្ដាល បានបកស្រាយបន្ថែមថា ប្រសិនបើបុគ្គលធ្វើដំជំនួញដែលបំពេញពាក្យស្នើសុំគឺមកពីប្រទេស/តំបន់ដែលមានហានិភ័យទាបក្នុងការឆ្លង ពួកគេអាចដាក់ពាក្យទៅកាន់អាជ្ញាធរសុខាភិបាលក្នុងតំបន់ដែលជាកទីតាំងសណ្ឋាគារស្នាក់នៅបង្កាជំងឺឆ្លង សម្រាប់ការធ្វើតេស្តដោយចេញហិរញ្ញវត្ថុខ្លួនឯងនៅថ្ងៃទីប្រាំបន្ទាប់ពីចូលដល់ប្រទេស ប្រសិនបើបុគ្គលធ្វើជំនួញដែលមកពីប្រទេសដែលមានហានិភ័យទាប ឬមធ្យមក្នុងការឆ្លង ពួកគេអាចដាក់ពាក្យស្នើសុំការធ្វើតេស្តដោយចេញហិរញ្ញវត្ថុខ្លួនឯងនៅថ្ងៃទី 7 បន្ទាប់ពីចូលដល់ប្រទេស។ បន្ទាប់ពីទទួលបានលទ្ធផលអវិជ្ជមាន ពួកគេអាចដាក់ពាក្យទៅកាន់អាជ្ញាធរសុខាភិបាលក្នុងតំបន់ និងផ្លាស់ប្ដូរស្ថានភាពរបស់ពួកគេជាការគ្រប់គ្រងសុខភាពដោយខ្លួនឯងរហូតដល់ថ្ងៃទី 21 បន្ទាប់ពីចូលមកដល់ប្រទេស។ ក្នុងអំឡុងពេលគ្រប់គ្រងសុខភាពខ្លួនឯង ពួកគេគួរពិនិត្យមើលសីតណ្ហភាពរាល់ថ្ងៃ ធ្វើការជាមួយការផ្ញើសារពីរវីធីដើម្បីរាយការណ៍អំពីស្ថានភាពសុខភាពរបស់គេ រៀបចំកាលវិភាគដើម្បីអនុវត្តសកម្មភាពជំនួញដែលមានកម្រិត និងអនុវត្តប្រព័ន្ធឈ្មោះជាក់លាក់ដើម្បីកត់ត្រាសកម្មភាពប្រចាំថ្ងៃ និងការទំនាក់ទំនងជាមួយមនុស្សនានា។ និយាយរួមទៅ ពួកគេគួរជៀសវាងការចេញចូលអាគារសាធារណៈ ហើយនៅពេលចេញក្រៅពួកគេត្រូវអនុវត្តតាមបទបញ្ញតិ្តនៃការពាក់ម៉ាសឲ្យបានហ្មត់ចត់គ្រប់ពេលវេលា។

មជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងកណ្ដាល បានធ្វើកំណត់សម្គាល់ថាបទបញ្ញតិ្តប្រតិបត្តិការដែលរៀបរាប់មកខាងលើគឺកំណត់ទៅលើបុគ្គលធ្វើជំនួញរយៈពេលខ្លីដែលបានចូលមកក្នុងប្រទេស។ ប្រសិនបើពួកគេមានគម្រោងស្នាក់នៅ (ជាប្រជាជន) ក្នុងតៃវ៉ាន់លើសពីបីខែ ពួកគេគួរបំពេញការធ្វើចត្តាឡីស័កនៅផ្ទះរយៈពេល 14 ថ្ងៃបន្ទាប់ពីបានចូលមកដល់ប្រទេសខណៈដែលបទបញ្ញតិ្តនេះមិនត្រូវបានប្រើប្រាស់នោះទេ។ លើសពីនេះ ជនបរទេស បុគ្គលដែលមកពីចិនដីគោក និងប្រជាជនមកពីហុងកុង ឬម៉ាកាវ ដែលមិនមានភស្តុតាងពីការស្នាក់នៅមិនមានសិទ្ធិក្នុងការពាក្យសម្រាប់សំណងលើការបង្កាជំងឺឆ្លងចាប់ពីថ្ងៃទី 17 ខែមិថុនានោះទេ។
※កំណត់ចំណាំ៖ បញ្ជីខាងក្រោមនៃប្រទេស/តំបន់នានាជាមួយហានិភ័យទាប និងធម្យមនៃការឆ្លងត្រូវបានកែសម្រួលអស្រ័យទៅតាមទំហំ និងការផ្លាស់ប្ដូរនៃជំងឺឆ្លងនៅតាមបណ្ដាប្រទេសនីមួយៗ លទ្ធភាពក្នុងការការពិនិត្យ និងការធ្វើតេស្ត តម្លាភាពនៃព័ត៌មានជំងឺឆ្លង និងស្ថានភាពជំងឺឆ្លងនៃតំបន់ និងប្រទេសជិតខាងនានា។ (ការពិនិត្យបញ្ជីត្រូវបានធ្វើឡើងរៀងរាល់ពីរសប្ដាហ៍ម្ដង)
1. ប្រទេស/តំបន់នានាជាមួយហានិភ័យទាបនៃការឆ្លង៖ ប្រទេសណូវែហ្សេឡង់ អូស្ត្រាលី ម៉ាកាវ ប៉ាឡៅ (Palau) ហ្វីជី (Fiji) ប្រ៊ុយណេ វៀតណាម ហុងកុង ថៃ ម៉ុងហ្គោលី ប៊ូតាន់។
2. ប្រទេស/តំបន់នានាជាមួយហានិភ័យទាប និងធម្យមនៃការឆ្លង៖ កូរ៉េខាងត្បូង ជប៉ុន ម៉ាឡេស៊ី សឹងហ្គាពួរ។

Was this information helpful? Yes    No