:::

ដើម្បីសម្រេចប្រព័ន្ធបង្កាជំងឺឆ្លងដើម្បីជួយប្រជាជាតិយើងឲ្យឈានជើងទៅកាន់ការរស់នៅថ្មីប្រឆាំងនឹងការបង្កាជំងឺឆ្លង

ស្លាក
ទីតាំង臺灣
ប្រភពទិន្នន័យCenters for Disease Control, MOHW
ចុចមើល : 7
ថ្ងៃខែប្រកាស : 2020/6/15
ថ្ងៃខែថ : 2020/6/15 上午 11:48:00

មជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងកណ្ដាល (មជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងកណ្ដាល(CECC)) បានប្រកាសកាលពីថ្ងៃទី4 ខែមិថុនាថា តៃវ៉ាន់ធ្លាប់ធ្វើការព្យាករណ៍ជាប្រទេសដែលរងគ្រោះខ្លាំងដោយសារជំងឺឆ្លងខ្លាំងជាងគេបន្ទាប់ពីប្រទេសចិនដោយជំងឺកូវីដ-19 (COVID-19) បានឆ្លងសាយភាពទូទាំងពិភពលោក។ ទោះបីជាយ៉ាងនេះក្ដី ជាមួយការប្រឈមមុខនៃការផ្ទុះការឆ្លងយ៉ាងខ្លាំងនៅក្រៅប្រទេស យើងបានពង្រឹងការត្រួតពិនិត្យករណីដែលសង្ស័យ តាមរយៈប្រព័ន្ធសន្តិសុខសហគមន៍តឹងរ៉ឹង ដើម្បីធ្វើឲ្យមានការគ្រប់គ្រងខ្លាំងក្លាទៅលើបុគ្គលដែលមានហានិភ័យក្នុងការចម្លង អាស្រ័យហេតុនេះ ការបង្កាការសាយភាយនៃការផ្ទុះការឆ្លងយ៉ាងមានប្រសិទ្ធភាព ហើយធ្វើឲ្យប្រជាជននៅក្នុងប្រទេសអាចរក្សាជីវិតរស់នៅធម្មតា។ ដោយប្រៀបធៀបជាមួយនឹងប្រទេសដែលអនុវត្តការបិទទីក្រុង ពួកគេបានខាងបង់យ៉ាងធ្ងន់ធ្ងរទាក់ទងនឹងការរស់នៅ ឬសេដ្ឋកិច្ចសម្រាប់ករណីនេះ ហើយអ្វីដែលយើងសម្រេចបានគឺ ប្រាកដណាស់ជារឿងកម្រ និងទទួលបានការពេញចិត្តបំផុត។

មជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងកណ្ដាល(CECC) បង្ហាញថាពួកគេបានប្រកាស “រោគរលាកសួតឆ្លងធ្ងន់ធ្ងរដ៏ពិសេស” ជាជំងឺឆ្លងប្រភេទទីប្រាំដែលស្ថិតក្នុងដំណាក់កាលដំបូងនៃរោគឆ្លងដើម្បីគ្រប់គ្រងករណីដែលសង្ស័យឲ្យបានទាន់ពេល។ តាមរយៈនេះ អ្នកជំនាញត្រូវបានប្រឹក្សាដើម្បីបង្កើតដំណើរការដោះស្រាយករណីឆ្លង កែសម្រួលឲ្យបានទាន់ពេលដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្ដូរនៃស្ថានភាពជំងឺឆ្លង និងទិន្នន័យជាក់ស្ដែង។ ក្រៅពីនេះ កម្មវិធីត្រួតពិនិត្យតាមសហគមន៍ត្រូវបានផ្ដួចផ្ដើមឡើង និងពង្រឹងនៅថ្ងៃទី2 ខែកក្កដា ដើម្បីពង្រីកការរកឃើញករណីសង្ស័យ ដូច្នេះការឆ្លងវីរុសអាចត្រូវបានបង្កានៅក្នុងសហគមន៍ និងគ្រឹះស្ថានវេជ្ជសាស្ត្រឲ្យបានលឿនតាមដែលអាចធ្វើបាន។

ក្នុងអំឡុងពេលជំងឺឆ្លងនេះ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងកណ្ដាល(CECC) បានបង្កើតបទបញ្ញត្តិក្នុងការត្រួតពិនិត្យ និងគ្រប់គ្រងក្នុងកម្រិតខ្លាំងក្លាផ្សេងៗដោយយោងតាមកម្រិតហានិភ័យនៃការឆ្លងរបស់ប្រជាជន។ តាមរយៈការរៀបចំ និងការសហការរបស់អាជ្ញាធរសុខាភិបាល មន្ត្រីរាជការ មន្ត្រីប៉ូលីស និងអាជ្ញាធរផ្សេងៗទៀត ពួកគេត្រូវបានផ្ដត់ផ្គង់ដោយការប្រើប្រាសបច្ចេកវិទ្យាវៃឆ្លាតដើម្បីពង្រឹងការតាមដាន ការថែទាំ និងការគ្រប់គ្រងទៅលើអ្នកដែលស្នាក់នៅដាច់ដោយឡែកនៅផ្ទះធ្វើចត្តាឡីស័កដើម្បីកាត់បន្ថយបន្ទុករបស់បុគ្គលិកជួរមុខ។ ដោយឡែក រដ្ឋាភិបាលនៅតាមតំបន់ក៏បានបង្កើតមជ្ឈមណ្ឌលសេវាកម្មថែទាំដើម្បីធានាថាគោលបំណងតាមដានការស្នាក់នៅផ្ទះដាច់ដោយឡែក និងការធ្វើចត្តាឡីស័កដែលធ្វើការជាមួយវិធានការបង្កាជំងឺឆ្លងអាចទទួលបានការថែទាំសុខភាពផ្លូវចិត្ត ជំនួយការវេជ្ជសាស្ត្រ ការរៀបចំការដឹកជញ្ជូន និងការជួយគាំទ្រជីវិតឲ្យបានទាន់ពេល ដូច្នេះពួកគេអាចធ្វើឲ្យការសហការមានភាពប្រសើរឡើងដើម្បីតាមដានការស្នាក់នៅផ្ទះដាច់ដោយឡែក និងការធ្វើចត្តាឡីស័ក អាស្រ័យហេតុនេះធ្វើឲ្យមានការបង្កាការឆ្លងជំងឺនៅក្នុងសហគមន៍យ៉ាងមានប្រសិទ្ធភាព។ បន្ថែមពីនេះ សំណងត្រូវបានផ្ដល់ជូនទៅកាន់ប្រជាជនដែលសហការជាមួយវិធានការគ្រប់គ្រង និងក៏បានបង្កើនការពិន័យសរុបជាមួយនឹងការអនុម័តបទបញ្ញត្តិពិសេសដើម្បីជម្រុញឲ្យពួកគេមានឆន្ទៈអនុវត្តតាម។ ជាលទ្ធផល វាបានបន្ថយលទ្ធភាពនៃហានិភ័យទៅលើការឆ្លងក្នុងសហគមន៍។

មជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងកណ្ដាល(CECC) បាននិយាយថាប្រសិនបើមិនមានករណីឆ្លងក្នុងតំបន់នៅក្នុងពេលអនាគត ជាមួយនឹងស្ថានភាពនឹងនរនៃជំងឺឆ្លងនាពេលបច្ចុប្បននេះនៅក្នុងប្រទេសរបស់យើង វិធានការបង្កាជំងឺឆ្លងនៅក្នុងប្រទេសនឹងត្រូវបានបន្ថូរបន្ថយបន្ទាប់ពីថ្ងៃទី7 ខែមិថុនា។ តាមរយៈនេះ ប្រជាជាតិរបស់យើងគួរបន្តធ្វើការជាមួយយុទ្ធនាការរស់នៅថ្មីប្រឆាំងនឹងការបង្កាជំងឺឆ្លង យល់ដឹងពីការធ្វើគម្លាតសង្គម អនុវត្តអនាម័យខ្លួនបានល្អ និងធ្វើការជាមួយអ្នកប្រតិបត្តិការដើម្បីអនុវត្តឲ្យបានជោគជ័យទៅលើព័ត៌មានទំនាក់ទនងពិតប្រាកដដោយផ្អែកលើប្រព័ន្ធ ធ្វើការវាស់កម្ដៅ និងបញ្ចូលការបង្កាជំងឺឆ្លងទៅក្នុងទម្លាប់ការរស់នៅប្រចាំថ្ងៃ ដែលប្រៀបដូចជាការរក្សាសុវត្ថិភាពសហគមន៍។

មជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងកណ្ដាល(CECC) បញ្ជាក់ជាថ្មីថាការបង្កាជំងឺឆ្លងមិនត្រឹមតែជាកិច្ចការងាររបស់រដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែគឺជាការងារសម្រាប់មនុស្សគ្រប់គ្នា។ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងកណ្ដាល(CECC) ពិតជាថ្លែងអំណរគុណទៅកាន់គ្រប់ដៃគូទាំងអស់ដែលអនុវត្តខ្ជាប់ខ្ជួនទៅកាន់ការបង្កាជំងឺឆ្លង និងអ្នកថែទាំវេជ្ជសាស្ត្រ និងគ្រប់ប្រជាជនទាំងអស់ដែលចូលរួមក្នុងកិច្ចការបង្កាជំងឺឆ្លង។

Was this information helpful? Yes    No