:::

ការគ្រប់គ្រងព្រំដែនដ៏ហ្មត់ចត់ ការពារសុខភាពរបស់ប្រជាជាតិយើង

ស្លាក
ទីតាំង臺灣
ប្រភពទិន្នន័យCenters for Disease Control, MOHW
ចុចមើល : 13
ថ្ងៃខែប្រកាស : 2020/6/15
ថ្ងៃខែថ : 2020/6/15 上午 11:26:00

មជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងកណ្ដាល (CECC) បានប្រកាសកាលពីថ្ងៃទី 5 ខែមិថុនា ថាប្រទេសរបស់យើងបានអនុវត្តការគ្រប់គ្រងព្រំដែន និងវិធានការឆ្លងចូលប្រទេសដោយធ្វើចត្តាឡីស័កជាមុនដោយសារលទ្ធភាពនៃការផ្ទុះជំងឺ ដោយនេះជាសកម្មភាពក្នុងការទប់ទល់ជាមួយជំងឺកូវីដ-19 (COVID-19) ដូច្នេះយើងអាចទប់ស្កាត់យ៉ាងជោគជ័យច្រើនជាង138ករណី ដែលចូលមកពីក្រៅប្រទេសនៅព្រំដែនរបស់យើង ហើយបន្ថយចំនួនករណីចូលមកក្នុងសហគមន៍ ដែលអាចបណ្ដាលឲ្យបានការផ្ទុះករណីឆ្លង។ ជាមួយវិធានការនេះ យើងបានទទួលជោគជ័យសម្រាប់ខ្លួនយើងនូវពេលវេលាសម្រាប់ការរៀបចំ និងឆ្លើយតបទាក់ទងជាមួយប្រព័ន្ធវេជ្ជសាស្ត្រក្នុងសហគមន៍ និងសម្ភាៈបង្កាជំងឺឆ្លង។
មជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងកណ្ដាល(CECC) បានចង្អុលបង្ហាញថា យើងបានពិនិត្យមើលភាពមិនប្រក្រតីនៃជំងឺរលាកសួតដែលមិនត្រូវបានស្គាល់នៅក្នុងប្រទេសចិនតាំងពីថ្ងៃទី31 ខែធ្នូ ឆ្នាំ2019។ ចាប់តាំងពីពេលនោះមក យើងបានផ្ដួចផ្ដើមវិធានការផ្សងៗដូចជាការធ្វើចត្តាឡីស័កពេលមកដល់ប្រទេស ការផ្សព្វផ្សាយការមកដល់ និងធ្វើការដាស់តឿនដល់ដើម្បីរម្លឹកអ្នកដំណើរឲ្យយកចិត្តទុកដាក់ទៅលើការផ្លាស់ប្ដូរនៃជំងឺឆ្លង។ ចាប់តាំងពីថ្ងៃទី22 ខែមករា ឆ្នាំ2020 មនុស្សប្រមាណ4,625នាក់ត្រូវបានធ្វើចត្តាឡីស័ក ក្នុងចំណោមជើងហោះហើរចំនួន38។ ជាបិសេស នៅពេលមកដល់ និងការធ្វើចត្តាឡីស័កនៅថ្ងៃទី20 ខែមករា ករណីដំបូងដែលត្រូវបានបញ្ជាក់ត្រូវបានរកឃើញដោយផ្អែកទៅលើការពិនិត្យមើលយ៉ាងសកម្ម ហើយក្រោយមកករណីនោះត្រូវបានបញ្ជូនទៅព្យាបាល។

មជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងកណ្ដាល(CECC) បានឲ្យដឹងថាចាប់តាំងពីថ្ងៃទី11 ខែកុម្ភៈ ការប្រកាសអំពីស្ថានភាពសុខភាពដោយមានការស្មោះត្រង់ពីភ្ញៀវទេសចរណ៍មកពីប្រទេសចិន ហុងកុង និងម៉ាកាវបានពង្រីកដល់អ្នកដំណើរដែលនៅក្នុងប្រទេសដើម្បីទប់ទល់នឹងការផ្លាស់ប្ដូរនៃជំងឺឆ្លងនៅជុំវិញពិភពលោក។ សម្រាប់អ្នកដំណើរដែលមានហានិភ័យខ្ពស់ដែលបានឆ្លងកាត់ការពិនិត្យ និងការវាយតម្លៃសុខភាពតាមរយៈការធ្វើចត្តាឡីស័កបន្ទាប់ពីបានចូលមកក្នុងប្រទេស ប្រសិនបើមានការសង្ស័យថាមានផ្ទុកជំងឺ ពួកគេនឹងបញ្ជូនទៅព្យាបាល ខណៈដែលអ្នកដំណើរដែលមានរោគសញ្ញាកម្រិតខ្សោយ ត្រូវបានប្រមូលនៅព្រលានយន្តហោះ ហើយបញ្ជូនទៅមជ្ឈមណ្ឌលចត្តាឡីស័កដើម្បីរង់ចាំលទ្ធផលតេស្ត។ ប្រសិនបើលទ្ធផលចេញមកគឺអវិជ្ជមាន អ្នកទាំងនេះក៏ដូចជាអ្នកដំណើរដែលគ្មានរោគសញ្ញាអាចប្រើប្រាស់យានយន្តប្រឆាំងជំងឺឆ្លងរបស់កងវរសេនាតូចត្រលប់ទៅផ្ទះឲ្យបានឆាប់បំផុត ឬស្នាក់នៅសណ្ឋាគារប្រឆាំងជំងឺឆ្លងសម្រាប់ការធ្វើចត្តាឡីស័កនៅផ្ទះ និងសង្កេតមើលវិធានការធ្វើចត្តាឡីស័កតាមព្រំដែនដែលមានប្រសិទ្ធភាពដែលទាក់ទងជាមួយវិធានការការពារជំងឺឆ្លងរបស់សហគមន៍។

មជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងកណ្ដាល(CECC) បានបង្ហាញថាវាជាកត្តាសំខាន់ដើម្បីធ្វើឲ្យសម្ភារៈការពាររបស់បុគ្គលិកមានភាពប្រសើរឡើង ព្រមទាំងបង្កើតក្រមការពារអ្នកដំណើរដើម្បីទប់ទល់សុវត្ថិភាពការពារជំងឺឆ្លង ដូច្នេះសុខភាពរបស់អ្នកដំណើរ បុគ្គលិកជួរមុខនៅព្រលានយន្តហោះ និងសមាជិកក្រុមការងារអាចត្រូវបានការពារ។ បន្ថែមពីនេះ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងកណ្ដាល(CECC) បានជួយប្រជាជាតិរបស់យើងដែលស្នាក់នៅតំបន់ជំងឺឆ្លងឲ្យត្រលប់មកតៃវ៉ាន់តាមយន្តហោះ ជាមួយការអនុវត្តការហោះហើរចត្តាឡីស័កប្រាំបីយ៉ាង ក៏ដូចជាការបញ្ចូលប្រតិបត្តិការនៅ្កនុងក្រុមការងារគម្រោងត្រលប់ទៅតៃវ៉ាន់ និងតំបន់ដទៃទៀត។ ការងារទាំងអស់នេះស្ថិតក្នុងគោលបំណងពង្រឹងការគ្រប់គ្រងប្រជាជនជាមួយនឹងហានិភ័យនៃការឆ្លង និងធ្វើការបង្កាការផ្ទុះជំងឺឆ្លងពីការចូលទៅក្នុងសហគមន៍ដោយមានប្រសិទ្ធភាព។ គិតត្រឹមថ្ងៃទី1 ខែមិថុនា កំណត់ចំណាំអំពីការធ្វើចត្តាឡីស័កនៅផ្ទះចំនួន150,000 ត្រូវបានប្រកាសនៅព្រំដែនរបស់យើង ខណៈដែលអ្នកដំណើរដែលចេញរោគសញ្ញានៅក្នុងប្រទេសចំនួន6,000នាក់ត្រូវបានធ្វើតេស្តនៅតាមដំបន់ ហើយករណីឆ្លងចំនួន138ករណី ក្នុងចំណោមករណីសរុប351ករណីត្រូវបានរកឃើញថាទទួលបានមកពីក្រៅប្រទេស ជាមួយករណីឆ្លងជិត40%ត្រូវបានទប់ស្កាត់ និងបញ្ជាក់នៅព្រំដែន។

មជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងកណ្ដាល(CECC) និយាយថាភាពជោគជ័យនៃគោលការណ៍ធ្វើចត្តាឡីស័កផ្សេងៗនៅតាមព្រំដែន និងវិធានការនានាបានជួយឲ្យសមត្ថភាពក្នុងការរៀបចំ និងការគ្រប់គ្រងតាមសហគមន៍កើតឡើងទាន់ពេលវេលា ហើយសមិទ្ធផលបែបនេះគួរត្រូវបានប្រគល់ជូនទៅឲ្យការសហការរបស់ក្រសួងផ្សេងៗ សហប្រតិបត្តិការសាធារណ-ឯកជន ហើយការសហការរបស់ប្រជាជាតិយើង។ ដោយចាត់ទុកថាការបន្ថូរបន្ថយវិធានការប្រឆាំងនឹងជំងឺឆ្លងកាលពីពេលថ្មីៗនេះនៅក្នុងប្រទេសមួយចំនួនដែលអាចធ្វើឲ្យជំងឺនេះសាយភាយម្ដងទៀត ប្រទេសរបស់យើងបន្តក្នុងការអនុវត្តគោលការណ៍គ្រប់គ្រងហានិភ័យតាមព្រំដែនដ៏ហ្មត់ចត់នៅដំណាក់កាលនេះដើម្បីបន្ថយហានិភ័យចំណូលស្រុកពីក្រៅប្រទេស។ មន្ត្រីជាន់ខ្ពស់ Yuan នឹងជ្រើសរើសកាលបរិច្ឆេទដើម្បីកោះហៅការប្រជុំអន្តរនាយកដ្ឋានដើម្បីពិនិត្យមើលយ៉ាងប្រុងប្រយ័ត្នទៅលើហានិភ័យនៃជំងឺឆ្លងជុំវិញពិភពលោក ធម្មជាតិនៃកិច្ចការជំនួយសំខាន់ៗ ការផ្លាស់ប្ដូរអន្តរជាតិ សកម្មភាពសេដ្ឋកិច្ចផ្សេងៗ ការគ្រប់គ្រងអន្តោប្រវេសន៍ និងសមត្ថភាពចត្តាឡីស័ក និងទិដ្ឋភាពពាក់ព័ន្ធផ្សេងៗទៀត ដើម្បីកំណត់ពេលវេលា និងកម្រិតនៃការបើកព្រំដែនដើម្បីធានាសុវត្ថិភាពសហគមន៍ និងសមត្ថភាពព្យាបាលនៅក្នុងប្រទេសរបស់យើង។ ជាពិសេស ការងារដ៏សំខាន់គឺដើម្បីការពារបរិស្ថានសម្រាប់សុខភាពល្អ និងជីវិតដ៏មានសន្តិភាពសម្រាប់ប្រជាជាតិរបស់យើង។

Was this information helpful? Yes    No