:::

មន្ត្រីមហាផ្ទៃជាន់ខ្ពស់តៃវ៉ាន់ ប្រកាសពីកម្មវិធី “ប័ណ្ណរង្វាន់លើកទឹកចិត្តគុណនឹងបី“ ដែលចំណាយប្រាក់ 1,000 ដុល្លារតៃវ៉ាន់ មានតម្លៃស្មើឲ្យ 3,000 ដុល្លារតៃវ៉ាន់

ស្លាក
ទីតាំង臺灣
ប្រភពទិន្នន័យExecutive Yuan
មន្ត្រីមហាផ្ទៃជាន់ខ្ពស់តៃវ៉ាន់ ប្រកាសពីកម្មវិធី “ប័ណ្ណរង្វាន់លើកទឹកចិត្តគុណនឹងបី“  ដែលចំណាយប្រាក់ 1,000 ដុល្លារតៃវ៉ាន់ មានតម្លៃស្មើឲ្យ 3,000 ដុល្លារតៃវ៉ាន់
មន្ត្រីមហាផ្ទៃជាន់ខ្ពស់តៃវ៉ាន់ ប្រកាសពីកម្មវិធី “ប័ណ្ណរង្វាន់លើកទឹកចិត្តគុណនឹងបី“ ដែលចំណាយប្រាក់ 1,000 ដុល្លារតៃវ៉ាន់ មានតម្លៃស្មើឲ្យ 3,000 ដុល្លារតៃវ៉ាន់
ចុចមើល : 7
ថ្ងៃខែប្រកាស : 2020/6/12
ថ្ងៃខែថ : 2020/6/12 上午 09:24:00

នាយករដ្ឋមន្ត្រី ស៊ូ ស៊ីង ឈាង (Su Tseng-chang) និងគណៈរដ្ឋមន្ត្រីរបស់លោកបានធ្វើសន្និសីទកាសែតមួយនៅថ្ងៃទី 2 ខែមិថុនា ដើម្បីប្រកាសអំពីកម្មវិធីប័ណ្ណរង្វាន់ “លើកទឹកចិត្តគុណនឹងបី” ដែលអនុញ្ញាតឲ្យប្រជាជនជាវប័ណ្ណរង្វាន់មានតម្លៃស្មើឲ្យ 3,000 ដុល្លារតៃវ៉ាន់ក្នុងតម្លៃតែ 1,000 ដុល្លារតៃវ៉ាន់។ តាមរយៈការជម្រុញលើការចំណាយ និងលើកទឹកចិត្តដល់សេដ្ឋកិច្ច កម្មវិធីនេះនឹងជួយឲ្យតៃវ៉ាន់កែប្រែស្ថានភាពវិបត្តិទៅជាឱកាស និងគ្រប់គ្រងជំងឺឆ្លងកូរ៉ូណាយ៉ាងមានសុវត្ថិភាព នេះបើតាមប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី។ លោកនាយករដ្ឋមន្ត្រី ស៊ូ(Su) បានឲ្យដឹងទៀតថា រដ្ឋាភិបាលនឹងធ្វើការពិនិត្យមើលទៅលើស្ថានភាពម្ដងទៀតនៅថ្ងៃទី 7 ខែមិថុនា និងបើកសម្ពោធ “ប័ណ្ណរង្វាន់លើកទឹកចិត្តគុណនឹងបី“ ដែលនឹងក្លាយជាផ្នែកមួយនៃការវិធានការទប់ទល់របស់រដ្ឋាភិបាលដើម្បីលើកទឹកចិត្ត និងស្ដារសេដ្ឋកិច្ចឡើងវិញ។ អ្នកប្រើប្រាស់អាចចំណាយប្រាក់ 1,000 ដុល្លារតៃវ៉ាន់ ដើម្បីជាវប័ណ្ណរង្វាន់ដែលមានតម្លៃស្មើឲ្យ 3,000 ដុល្លារតៃវ៉ាន់។ អាស្រ័យហេតុនេះ កម្មវិធីនេះនឹងផ្ដល់ជូនការឥទ្ធិពលការលើកទឹកចិត្តគុណនឹងបីដោយគិតត្រឹមតែការចំណាយរបស់អ្នកប្រើប្រាស់តែមួយប៉ុណ្ណោះ។

រដ្ឋាភិបាលបានដាក់ចេញនូវផែនការបំបែកចេញជាបីដោយរួមមាន “ការបើកប្រាក់ចំណាយ” “ជំនួយការប្រាក់កម្ចី” និង “ជំនួយបន្ទុកផ្នែកហិរញ្ញវត្ថុ” ដើម្បីជួយដល់ជំនួញនានា និងប្រជាជនដែលត្រូវការវា។ ថ្វីបើមានការផ្ដូចផ្ដើមបែបនេះកើតឡើងក៏ដោយ រដ្ឋាភិបាលបានផ្ដល់ជំនួយដល់ប្រជាជនចំនួន 230,000 នាក់ ដោយផ្ដល់ជូនទឹកប្រាក់ឧបត្ថម្ភធនមួយលើក្នុងទឹកប្រាក់ចំនួន 10,000 ដុល្លារតៃវ៉ាន់។ សម្រាប់ “ការបើកប្រាក់ចំណាយ” វិញ ទឹកប្រាក់ចំនួនប្រហែល 70 ពាន់លានដុល្លារតៃវ៉ាន់ត្រូវបានចែកចាយទៅកាន់ប្រជាជនចំនួនប្រមាណ 3.8 លាននាក់ដែលពួកគេត្រូវការជំនួយនេះ ឧបត្ថម្ភធនទាំងនេះក៏បានរក្សាអាជីវកម្មជំនួញច្រើនជាង30,000ជំនួញពីការធ្លាក់ចុះ និងជួយសង្គ្រោះបុគ្គលិក 340,000 នាក់ពីការបាត់បង់ការងារ។ សម្រាប់ “ជំនួយការប្រាក់កម្ចី” អ្នកផ្ដល់ប្រាក់កម្ចីបានអនុញ្ញាតឲ្យមានទឹកប្រាក់កម្ចីដែលមានតម្លៃស្មើនឹងចំនួន 760 ពាន់លានដុល្លារតៃវ៉ាន់ដើម្បីជួយប្រជាជនចំនួន 700,000 នាក់ និងជំនួញនានាឲ្យឆ្លងផុតពេលវេលាដ៏ពិបាកនេះ។

លោកនាយករដ្ឋមន្ត្រី ស៊ូ(Su) បានបញ្ជាក់បន្ថែមទៀតថាមិនថាវាជាបញ្ហាវារីអគ្គីសនី ហ្គាស ការជួល ពន្ធនានា ការប្រាក់ ។ល។ វានឹងមានការលើកលែង និងការដកចេញនៅក្នុងលក្ខខណ្ឌនៃ “ការកាត់បន្ថយបន្ទុក” ខណដែលប្រជាជនប្រមាណ5លាននាក់ គ្រួសារ និងជំនួញនានាបានទទួលផលពីការកាត់បន្ថយនេះ។ ប្រហែលមួយខែមុនកន្លងមកនេះ ប្រជាជនប្រមាណ 10 លាននាក់បានទទួលអត្ថប្រយោជន៍ពីវិធានការរំដោះ។ ជាមួយប្រការនេះ លោកនាយករដ្ឋមន្ត្រីពិតជាមានអំណរគុណដល់គ្រប់ប្រជាជាតិ ដៃគូមន្ត្រីរាជការពីគ្រប់ជាន់ថ្នាក់ក្នុងជួយរដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយសម្រាប់ការជួយជ្រោមជ្រែងរបស់ពួកគេក្នុងការរាយការណ៍អំពីផែនការជំនួយដើម្បីជូនដំណឹងដល់សាធារណជន។ ជាមួយលំនឹងនៃជំងឺរាតត្បាតនេះ វិធានិការជំនួយបានមានប្រសិទ្ធភាពបន្តិចម្ដងៗ។ វាត្រូវបានរំពឹងថា គោលការណ៍នៃ “ការគ្រប់គ្រងហានិភ័យនៅតាមព្រំដែនដ៏ហ្មត់ចត់ និងវិធានការបន្ថូរបន្ថយក្នុងតំបន់” នឹងត្រូវបានដាក់បង្ហាញបន្តិចម្ដងៗចាប់ផ្ដើមពីថ្ងៃទី 7 ខែមិថុនាតទៅ។

ស្របពេលដែលលោកនាយករដ្ឋមន្ត្រី ស៊ូ(Su) ប្រកាសអំពីគម្រោង “ប័ណ្ណរង្វាន់លើកទឹកចិត្តគុណនឹងបី” នៅក្នុងការធ្វើសន្និសីទកាសែត ហើយធ្វើការបង្ហាញគម្រូប័ណ្ណ លោកបានសង្កត់ធ្ងន់ថារដ្ឋាភិបាលបានមានគម្រោងដាក់ចេញវិធានការទីបួនក្នុងកំឡុងពេលនេះដើម្បីលើកទឹកចិត្តដល់សេដ្ឋកិច្ច និងស្ដារសេដ្ឋកិច្ចឡើងវិញ។ ឥឡូវនេះរដ្ឋាភិបាលនឹងធ្វើការសម្ពោធគម្រោង “ប័ណ្ណរង្វាន់លើកទឹកចិត្តគុណនឹងបី” ដែលបម្លែងទឹកប្រាក់ 1,000 ដុល្លារតៃវ៉ាន់ ទៅជា 3,000 ដុល្លារតៃវ៉ាន់ សម្រាប់ការចាយវាយ ដោយបង្កើនតម្លៃគុណនឹងបី។ ដោយផ្អែកតាមគម្រោងនេះ សាធារណៈជនទូទៅមិនត្រឹមតែអាចមានប្រាក់ប្រើប្រាស់បានភ្លាមៗនោះទេ ហើយពួកគេត្រូវបានតែប្រើប្រាស់វា បើមិនដូច្នេះទេប័ណ្ណនោះនឹងអស់សុពលភាពនៅពេលដាច់ឆ្នាំ។ អាស្រ័យហេតុនេះ វាមិនមែនជាប័ណ្ណលើកទឹកចិត្តធម្មតាប៉ុណ្ណោះទេ ប៉ន្តែជា “ប័ណ្ណរង្វាន់លើកទឹកចិត្តគុណនឹងបី”។

លោកនាយករដ្ឋមន្ត្រី ស៊ូ(Su) មានប្រសាសន៍បន្ថែមទៀតថារដ្ឋាភិបាលបានសិក្សាច្បាស់អំពីគោលការណ៍ “អំពើល្អបី” និង “ភាពកក់ក្ដៅមួយ” ដើម្បីធ្វើឲ្យ “ប័ណ្ណរង្វាន់លើកទឹកចិត្តគុណនឹងបី” មានភាពងាយស្រួលក្នុងការប្រមូល ប្រើប្រាស់ ធ្វើឲ្យមានការរំភើប និងជាប័ណ្ណដែលកក់ក្ដៅបំផុតជាមួយនឹងការពិចារណា។ ជាក់ស្ដែង ប្រជាជាតិប្រមាណ 23 លាននាក់នៅទូទាំងប្រទេសមានសិទ្ធិប្រមូលប័ណ្ណនេះ រាប់ចាប់ពីទារកទើបកើត រហូតដល់ប្រជាជនចាស់ជរា និងថែមទាំងប្ដីប្រពន្ធចំនួន 150,000 គូជាមួយសិទ្ធិក្នុងការតាំងទីរស់នៅ។ សម្រាប់ប័ណ្ណនេះ វាមានវិធី និងទីតាំងជាច្រើនក្នុងការប្រមូលវាដូចជានៅប្រៃសណីយ៍ ផ្សារទំនើប ការក្រេឌីត ប្រាក់អេឡិចត្រូនិក និងការបង់ប្រាក់តាមអេឡិចត្រូនិក ហើយប្រជាជនអាចធ្វើការប្រើប្រាស់តាមទម្លាប់ដើម្បីចំនាយលើការបរិភោគ ពិសារភេសជ្ជៈ ការលេងកម្សាន្ត ទទួលភាពសប្បាយរីករាយ និងការធ្វើជាវទំនិញ ប៉ុន្តែប័ណ្ណនេះត្រូវបានបង្កាពីការយកទៅទិញភាគហ៊ុន និងលិខិតកាដូ និងអ្វីផ្សេងៗទៀតដើម្បីជៀសវាងការពានគោលបំណងដើមនៃការចំណាយក្នុងពេលវេលាកំណត់មួយ។ សម្រាប់ផ្នែក “ដែលធ្វើឲ្យការរំភើបបំផុត” លោកនាយករដ្ឋមន្ត្រីបានឲ្យដឹងថាមុនពេលដាក់ចេញឲ្យប្រើប្រាស់ “ប័ណ្ណរង្វាន់លើកទឹកចិត្តគុណនឹងបី” មានអ្នកប្រតិបត្តិការរួចទៅហើយបានធ្វើការប្រជែងដើម្បីទាក់ទាញអតិថិជនដោយចេញជាមធ្យោបាយដូចជាការដំឡើងកូតាទៅលើប័ណ្ណ និងមធ្យោបាយផ្សេងៗទៀតដើម្បីទាក់ទាញអតិថិជន។ តាមរយៈវិធីនេះ ទឹកប្រាក់ចំនួន 3,000 ដុល្លារតៃវ៉ាន់បានធ្វើឲ្យកាន់តែល្អ និងមានតម្លៃកាន់តែខ្លាំង ដោយជួយឲ្យគោលបំណងរបស់រដ្ឋាភិបាលក្នុងការធ្វើឲ្យមានឥទ្ធិពលលើការលើកទឹកចិត្តទទួលបានសម្រេច។

ជាការឆ្លើយតបទៅនឹងគោលការណ៍កក់ក្ដៅបំផុតអំពី “ប័ណ្ណរង្វាន់លើកទឹកចិត្តគុណនឹងបី” លោកនាយករដ្ឋមន្ត្រី ស៊ូ(Su) ក៏បានបកស្រាយដែរថា រដ្ឋាភិបាលនឹងធ្វើការបង្វិលប្រាក់ដោយផ្ទាល់ចំនួន 1,000 លានដុល្លារតៃវ៉ាន់ ទៅកាន់គណនីរបស់ប្រជាជនដែលមានប្រាក់ចំណូលទាប និងមធ្យម និងប្រជាជនក្រីក្រចំនួន 1.2 លានគ្រួសារ ដូច្នេះពួកគេអាចប្ដូរយក “ប័ណ្ណរង្វាន់លើកទឹកចិត្តគុណនឹងបី” សម្រាប់ធ្វើការចាយវាយ។

លោកនាយករដ្ឋមន្ត្រី ស៊ូ(Su) បានធ្វើការកត់ចំណាំថា “ប័ណ្ណរង្វាន់លើកទឹកចិត្តគុណនឹងបី” នឹងដាក់ឲ្យប្រើប្រាស់នៅខែក្រោយ (ថ្ងៃទី 15 ខែកក្កដា) ខណៈដែលអ្នកលក់តាមហាង និងអ្នកបើកអាជីវកម្មខ្នាតតូចអាចប្ដូរយកប្រាក់សុទ្ធនៅតាមធនាគារមួយសប្ដាហ៍ក្រោយបន្ទាប់ពីវិក្ក័យប័ត្របានចេញរួច។ បន្ថែមពីនេះទៀត ថេរវេលានៃការប្ដូរប្រាក់នឹងមានរយៈពេលរហូតដល់ដំណាច់ខែមីនា ឆ្នាំក្រោយ (2021) ខណៈដែលមិនមានការកំណត់លើទំនិញដែលអាចទិញបាននោះទេ ក្នុងនោះរួមមានសម្ភារៈផ្គត់ផ្គង់សម្រាប់ជំនួញ។

លោកនាយករដ្ឋមន្ត្រី ស៊ូ(Su) បានសង្កត់ធ្ងន់ថារដ្ឋាភិបាលបានមានគម្រោងស្ដារសេដ្ឋកិច្ចឡើងវិញ ដូច្នេះពួកគេនឹងធ្វើការណែនាំពីគម្រោង “ប័ណ្ណរង្វាន់លើកទឹកចិត្តគុណនឹងបី” ដោយសង្ឃឹមថាពិភពលោកមិនត្រឹមតែអបអរក្នុងការបង្កាជំងឺរាតត្បាតនោះទេ ប៉ុន្តែថែមទាំងមានការអបអរទៅលើវិធានការរំដោះដែលជួយប្រជាជនចេញពីភាពលំបាកលំបិន។ តាមរយៈនេះ វាគួរជួយវិបត្តិនៅតៃវ៉ាន់ទៅជាចំនុចផ្លាស់ប្ដូរដោយពួកយើងចាកចេញពីរោគរាតត្បាត ហើយក្លាយជាទឹកដីដ៏សែនសុខក្នុងអំឡុងពេលមានបញ្ហានេះ។

លោករដ្ឋមន្ត្រី តាំង ហ្វេង (Tang Feng) ដែលមិនមានដំណែងមន្ត្រីក្នុងមន្ត្រីជាន់ខ្ពស់យ័ន (Executive Yuan) បានមានប្រសាសន៍ថា “ប័ណ្ណរង្វាន់លើកទឹកចិត្តគុណនឹងបី” ត្រូវបានបែងចែកជាពីរវិធីផ្សេងគ្នា ក្នុងទម្រង់ជាឌីជីថល និងក្រដាស។ បន្ថែមពីនេះទៀត “ប័ណ្ណរង្វាន់លើកទឹកចិត្តគុណនឹងបី” ជាទម្រង់ឌីជីថល អាចរកបានក្នុងបីវិធីផ្សេងទៀតដូចជាតាមក្រេឌីតកាត ប្រាក់អេឡិចត្រូនិក និងការបង់ប្រាក់តាមអេឡិចត្រូនិក។ សម្រាប់ប្រាក់អេឡិចត្រូនិក វាប្រៀបដូចជា កាតងាយស្រួល (Easy Card), អាយ-ផាស់ (I-pass) និងផ្សេងៗទៀត ខណៈដែលការបង់ប្រាក់តាមអេឡិចត្រូនិកគឺសម្រាប់ការបង់ប្រាក់តាមទូរសព្ទដៃ។ បន្ទាប់ពីមានការរៀបចំរួចអំពីវិធីក្នុងការបង់ប្រាក់ សាធារណជនទូទៅអាចចាប់ផ្ដើមធ្វើការចាយវាយបាននៅថ្ងៃទី 15 ខែកក្កដា ហើយនៅពេលការប្រើប្រាស់ឈានដល់ចំនួន3,000ដុល្លារតៃវ៉ាន់ អ្នកប្រតិបត្តិការនៅតាមអាជីវកម្មផ្សេងៗនឹងធ្វើការផ្ដល់ដំណឹងជូនដល់អ្នកប្រើប្រាស់របស់ពួកគេតាមរយៈសារ SMS ការជូនដំណឹងតាមកម្មវិធី និងការជូនដំណឹងតាមវិធីផ្សេងៗទៀត ហើយតាមវិធីមួយទៀតគឺអ្នកប្រើប្រាស់អាចទៅហាងទំនិញដើម្បីពិនិត្យមើលថាការចាយវាយបានឈានដល់ការកំណត់ឬនៅ។ សម្រាប់មតិយោបល់ សូមយកក្រេឌីតកាតជាឧទាហរណ៍ ប្រសិនបើការចាយវាយមានចំនួនលើសពី 3,000 ដុល្លារតៃវ៉ាន់ វិក្ក័យប័ត្រនឹងធ្វើការកាត់ទឹកប្រាក់ 2,000 ដុល្លារតៃវ៉ាន់ពីប័ណ្ណ។ ប្រសិនបើការបង់ប្រាក់តាមរយៈអេឡិចត្រូនិកត្រូវបានធ្វើឡើងនៅក្នុងគណនីធនាគារ ទឹកប្រាក់ 2,000 ដុល្លារតៃវ៉ាន់នឹងត្រូវបានបង្វិលទៅវិញភ្លាមៗ។ បន្ថែមពីនេះទៀត រដ្ឋាភិបាលឥឡូវកំពុងពិចារណាអំពីការដកទឹកប្រាក់ 2,000 ដុល្លារតៃវ៉ាន់ជាប្រាក់សុទ្ធពីទូរ ATM។ ដោយសន្មតថាប្រសិនបុគ្គលម្នាក់ធ្វើការចាយវាយជាប់តាមរយៈវិធីសាស្ត្រណាមួយ ប៉ុន្តែរកឃើញថាមានវិធីល្អជាងនេះ ពួកគេអាចធ្វើការលុបចោលវិធីសាស្ត្រមុន ហើយការចាយវាយមុនៗក៏នឹងត្រូវបានលុបចោលដើម្បីធ្វើការគិតប្រាក់ឡើងវិញ។ វិធីសាស្ត្រដែលត្រូវបាននិយាយមកខាងលើនេះគឺបើកសម្រាប់សាធារណជនជ្រើសរើសដើម្បីប្រើប្រាស់។ សរុបមក គេសង្ឃឹមថាអ្នកគ្រប់គ្នាអាចទទួលបាន “ប័ណ្ណរង្វាន់លើកទឹកចិត្តគុណនឹងបី” តាមវិធីដែលងាយស្រួលបំផុតសម្រាប់ពួកគេ។

ហ្សេន ចុង ជិន (Shen Jong-chin) រដ្ឋមន្ត្រីទទួលបន្ទុកផ្នែកកិច្ចការសេដ្ឋកិច្ច បានឲ្យដឹងថាការភ្ជាប់ចំណងការប្រើប្រាស់ “ប័ណ្ណរង្វាន់លើកទឹកចិត្តគុណនឹងបី” ក្នុងទម្រង់ឌីជីថល និងការជាវដោយប្រើប្រាស់ក្រដាសប្រាក់ជាមុន អាចរកជាវបានចាប់ពីថ្ងៃទី1 ខែកក្កដា ហើយកាលបរិច្ឆេទសម្រាប់ការប្រើប្រាស់វិញគឺចាប់ផ្ដើមពីថ្ងៃទី 15 ខែកក្កដា ជាមួយពេលកំណត់ក្នុងការអស់សុពលភាពប្រើប្រាស់នៅថ្ងៃទី 21 ខែធ្នូ ឆ្នាំនេះ។ សម្រាប់ “ប័ណ្ណរង្វាន់លើកទឹកចិត្តគុណនឹងបី” ក្នុងទម្រង់ជាក្រដាស រដ្ឋាភិបាលនឹងអនុញ្ញាតឲ្យសាធារណជន ដោយចាប់ផ្ដើមពីខែកក្កដាស្របគ្នាជាមួយប្រព័ន្ធឈ្មោះជាក់លាក់របស់ម៉ាស ដើម្បីធ្វើការបញ្ជាទិញមុននៅតាមហាងទំនិញ និងតាមគេហទំព័រតាមរយៈកាតធានារ៉ាប់រងសុខភាព ឬពួកគេអាចទៅការិយាល័យប្រៃសណីយ៍ដើម្បីធ្វើការជាវចាប់ពីថ្ងៃទី 15 ខែកក្កដាតទៅ។ សម្រាប់ហាងក្នុងការប្ដូរការប្រើប្រាស់ប័ណ្ណ ហាងជាមួយអាជីវកម្មដែលមានលេខសមោធានអាចទៅការិយាល័យប្រៃសណីយ៍ និងធនាគារដើម្បីធ្វើការប្ដូរយកប្រាក់។ សម្រាប់ហាងទំនិញដែលគ្មានលេខសមោធាន ពួកគេអាចប្រគល់ការងារទៅកាន់មន្ទីរពាណិជ្ជកម្មតាមស្រុក គណៈកម្មការគ្រប់គ្រងផ្សាររាត្រី សមាគមស្វយ័ត និងគ្រឹះស្ថានផ្សេងៗទៀតដើម្បីប្ដូរយកប្រាក់នៅការិយាល័យប្រៃសណីយ៍ និងធនាគារ។ បន្ទាប់មកទៀត នៅពេលប្រាក់ត្រូវបានបង្វិលទៅកាន់គណនី វានឹងបញ្ចេញទៅកាន់ហាង។ កត្តានេះ “ប័ណ្ណរង្វាន់លើកទឹកចិត្តគុណនឹងបី” ជួយធ្វើឲ្យ “ប្រាក់ចំនួនមួយពាន់ ក្លាយទៅជាបីពាន់” សម្រាប់បុគ្គលម្នាក់ វេទិកា និងម្ចាស់ហាងក៏មានឆន្ទៈក្នុងការឆ្លើយតបទៅកាន់គោលការណ៍របស់រដ្ឋាភិបាល និងបង្កើនមតិយោបល់ដើម្បីជាការលើកទឹកចិត្ដដល់សេដ្ឋកិច្ច។ វាត្រូវបានប៉ានប្រមាណថាគេអាចទទួលបានអត្ថប្រយោជន៍ក្នុងទឹកប្រាក់ចំនួន 100 ពាន់លានដុល្លារតៃវ៉ាន់។

Was this information helpful? Yes    No