:::

ធ្វើឲ្យមានភាពប្រសើរឡើងនៃប្រព័ន្ធវេជ្ជសាស្ត្រ និងការថែទាំសុខភាព ហើយពង្រីកចំនួននៃការត្រួតពិនិត្យ ដោយជួយការពារសុវត្ថិភាពសុខភាពប្រជាជាតិរបស់យើង

ស្លាក
ទីតាំង臺灣
ប្រភពទិន្នន័យCenters for Disease Control, MOHW
ចុចមើល : 8
ថ្ងៃខែប្រកាស : 2020/6/11
ថ្ងៃខែថ : 2020/6/11 上午 10:51:00

CECC បានថ្លែងនៅថ្ងៃទី2ថាពួកគេគួរបន្តក្នុងការពង្រឹងប្រព័ន្ធវេជ្ជសាស្ត្រ និងការថែទាំសុខភាពក្នុងការដោះស្រាយជាមួយការរីករាលដាលនៃជំងឺកូវីដ-19 (COVID-19) នៅជុំវិញពិភពលោក ហើយពួកគេបានសមិទ្ធផលពីគោលបំណងបីធំៗ៖
ពន្យឺតល្បឿននៃការរីករាលដាល៖ បង្កាការកើនឡើងភ្លាមៗនៃករណីឆ្លងក្នុងរយៈពេលខ្លី អាស្រ័យហេតុនេះធ្វើឲ្យមានការបង្កាផលប៉ះពាល់របស់វាទៅលើប្រព័ន្ធវេជ្ជសាស្ត្រ និងជីវិតប្រចាំថ្ងៃក្នុងសង្គម។ នៅពេលមានករណីមួយត្រូវបានរកឃើញ អ្នកដែលមានទំនាក់ទំនងជិតស្និតត្រូវបានដាក់នៅដាច់ដោយឡែកដើម្បីបន្ថយហានិភ័យនៃការឆ្លង។
រក្សាកម្លាំងពលកម្មសំខាន់ៗដើម្បីរក្សាប្រតិបត្តការនៃប្រព័ន្ធវេជ្ជសាស្ត្រ និងការថែទាំសុខភាព៖ បង្កាការឆ្លងទៅកាន់បុគ្គលិកនៅក្នុងអង្គភាព ដូច្នេះនៅពេលការឆ្លងជាសហគមន៍កើតឡើង វិធានការអន្តរាគមន៍ត្រូវបានអនុវត្តភ្លាមៗដើម្បីគ្រប់គ្រងទំហំ និងចំនួនរបស់ប្រជាជន។
បន្ថយចំនួនអ្នកជំងឺមានសភាពធ្ងន់ធ្ងរ និងចំនួនមរណភាព៖ អ្នកជំងឺមនាការហូរឆ្លងកាត់នៃចរន្ដឈាមតាមរន្ធមិនធម្មតាធ្ងន់ធ្ងរ និងអ្នកជំងឺមានសភាពធ្ងន់ធ្ងរ កែសម្រួលអតិភាពវេជ្ជសាស្ត្រ និងផ្ដល់ធនធានជាច្រើនទៅកាន់ការមើលថែទាំអ្នកជំងឺករណីធ្ងន់ធ្ងរ។

CECC បានឲ្យដឹងថាថ្មីៗនេះមានវិទ្យាស្ថានត្រូវបានចាត់តាំងចំនួន45កន្លែងដែលត្រូវបានបង្កើតឡើងសម្រាប់ការធ្វើតេសត្ត ដើម្បីពង្រាយបុគ្គលិកវេជ្ជសាស្ត្រធ្វើរោគវិនិច្ឆ័យ និងព្យាបាល ព្រមទាំងដើម្បីពង្រីកសមត្ថភាពធ្វើតេស្តនៅក្នុងប្រទេស ហើយវិទ្យាស្ថានទាំងនោះបង្កើនអតិបរមានៃការធ្វើតេស្តច្រើនជាង5,900ករណីប្រចាំថ្ងៃ ហើយចំនួននៃការធ្វើតេសត្តរបស់ពួកគេស្មើឲ្យចំនួន4%នៃចំនួនសមត្ថភាពសរុប។ ក្រៅពីនេះទៀត ការធ្វើតេស្តក្នុងរយៈពេលដ៏ទៀតទាត់ក៏ត្រូវបានពង្រឹង ដូច្នេះរបាយការណ៍ការធ្វើតេស្តអាចទទួលបានក្នុងរយៈពេល24ម៉ោង។

បន្ថែមពីនេះទៀត CECC គួរបន្តពិនិត្យការប្រមូល និងសមត្ថភាពការព្យាបាលតាមមន្ទីរពេទ្យ។ ជារួម មានមណ្ឌលដាក់ដោយឡែកសម្ពាធអវិជ្ជមានចំនួន963កន្លែង មណ្ឌលដាក់ដាច់ដោយឡែកទូទៅចំនួន1,031កន្លែង និងគ្រែចំនួន2,175នៅក្នុងមណ្ឌលឯកទេស គ្រែចំនួនសរុប4,169គ្រែ និងមានអាត្រាគ្រែទំនេរសរុបចំនួន68ភាគរយ។ ក្នុងការមើលឃើញនៃស្ថានភាពបច្ចុប្បន្ន ដោយសារនៅក្នុងដំណាក់កាលនៃភាពគ្រប់គ្រាន់សម្រាប់ធនធានវេជ្ជសាស្ត្រ ករណីនានាត្រូវបានផ្ដល់អតិភាពដោយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ប្រសិនបើរោគរាតត្បាតមានការរាលដាលកាន់តែខ្លាំង ហើយមណ្ឌលមន្ទីរពេទ្យមិនមានចំនួនគ្រប់គ្រាន់ដើម្បីទប់ទល់នឹងស្ថានភាព អ្នកជំងឺដែលត្រូវបានរកឃើញថាមានស្ថានភាពជំងឺកម្រិតស្រាល ហើយមិនត្រូវការការព្យាបាលច្រើននឹងត្រូវបានបញ្ជូនទៅកាន់ទីតាំងចត្តាឡីស៏កកណ្ដាលចំនួន27ទីតាំងដែលត្រូវបានបង្កើតឡើងកាលពីពេលថ្មីៗនេះ។ អាស្រ័យទៅតាមតម្រូវការដែលស្ថានភាពត្រូវការ នៅពេលចំនួននៃអ្នកជំងឺមានចំនួនច្រើនជាងចំនួនមណ្ឌលមន្ទីរពេទ្យ និងទីតាំងចត្តាឡីស៏កកណ្ដាលខ្លាំង ការរួមបញ្ចូលបន្ទប់ដាក់ដាច់ដោយឡែកសម្ពាធអវិជ្ជមាននឹងត្រូវបានប្រើប្រាស់ ដោយពួកគេអាចត្រូវបានបង្រួមគ្នាឥតឈប់ឈរសម្រាប់ការពង្រីកភ្លាមៗនៃសមត្ថភាពនៃការប្រមូល និងការព្យាបាល។

CECC បានបញ្ជាក់ថា ពួកគេបានពិនិត្យសមត្ថភាពការប្រមូល និងការព្យាបាលសម្រាប់វិទ្យាស្ថានមើលថែទាំប្រជាជនក្នុងរយៈពេលវែងដើម្បីធានាថាប្រព័ន្ធប្រតិបត្តិការថែទាំក្នុងរយៈពេលវែង និងបង្កាការឆ្លងជាសហគមន៍។ តារយៈការការរកឃើញពីការស៊ើបអង្កេតរបស់ពួកគេ ចំនួនគ្រែដែលអាចប្រើប្រាស់បានមានចំនួន12,000គ្រែ។ ក្រៅពីនេះ រដ្ឋាភិបាលប្រចាំតំបន់ក៏ចេញកម្មវិធីសម្រាប់ទីតាំងប្រមូលកណ្ដាលនានាសម្រាប់វិទ្យាស្ថានមើលថែទាំប្រជាជនក្នុងរយៈពេលវែង ដោយមានការផ្ដល់គ្រែសរុបចំនួន1,200គ្រែ ហើយគោលបំណងគឺដើម្បីសម្របសម្រួលនៅពេលករណីរោគវិនិច្ឆ័យត្រូវបានរកឃើញនៅក្នុងអង្គភាពទីកន្លែងស្នាក់នៅរបស់ពួកគេដែលត្រូវបានស្ថិតក្នុងបញ្ជីចាត់ទុកថាមានការពាក់ព័ន្ធ ដែលនឹងត្រូវបានប្ដូរទីតាំងទៅកាន់ទីតាំងប្រមូលកណ្ដាលជាមួយនឹងអតិភាព។ នៅក្នុងទីតាំងទាំងនោះ ពួកគេផ្ដល់មនុស្សម្នាក់ និងបន្ទប់មួយសម្រាប់ធ្វើការស្នាក់នៅដាច់ដោយឡែក និងកម្លាំងពលកម្មនឹងត្រូវបានដាក់ពង្រាយឲ្យបានទាន់ពេលវេលាដើម្បីផ្ដល់ជូនការមើលថែទាំដើម្បីបង្កាការរីករាលដាលនៃជំងឺនៅក្នុងអង្គភាព។

CECC ធ្វើការកត់ចំណាំថាពួកគេនឹងបន្តលើកកម្ពស់ផ្នែកអាសន្ននៃវេជ្ជសាស្ត្រក៏ដូចជាយុទ្ធសាស្ត្រដែលមានការរៀបចំរួច ដើម្បីធ្វើឲ្យប្រព័ន្ធវេជ្ជសាស្ត្រ និងការមើលថែទាំមានការប្រសើរឡើង ដូច្នេះដើម្បីធានាថានៅពេលការផ្ទុះនៃជំងឺមានការកើតឡើងសមត្ថភាពផ្នែកវេជ្ជសាស្ត្រមានភាពគ្រប់គ្រាន់ អាចត្រូវបានផ្ដល់ជូនដើម្បីឆ្លើយតបទៅនឹងការការពារសុខភាពសម្រាប់ប្រជាជនរបស់យើង។

Was this information helpful? Yes    No