:::

ដោយស្ថានភាពរោគរាតត្បាតបានថយចុះជាបណ្ដើរៗ ក្រុមផលិតកម្មម៉ាសរបស់តៃវ៉ាន់មិនត្រឹមតែបានជួយដល់ប្រជាជាតិរបស់ខ្លួនប៉ុណ្ណោះទេ តែពួកគេថែមទាំងបានជួយប្រទេសផ្សេងៗផងដែរ។

ស្លាក
ទីតាំង臺灣
ប្រភពទិន្នន័យCenters for Disease Control, MOHW
ចុចមើល : 8
ថ្ងៃខែប្រកាស : 2020/6/11
ថ្ងៃខែថ : 2020/6/11 上午 10:46:00

មជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងអ៊ឺរ៉ុបកណ្ដាល ((CECC) បានថ្លែងនៅថ្ងៃនេះថា (2) ជាមួយការដោះស្រាយជាមួយការរីករាលដាលជំងឺកូវីដ-19 (Covide-19) គោលការណ៍ស្នើរសុំម៉ាសបានបន្តចាប់ពីថ្ងៃទី31 ខែមករា រហូតដល់ដំណាច់ខែឧសភា ឆ្នាំ2020 ក្នុងគោលបំណងធ្វើវិភាជន៍ម៉ាសឲ្យស្របគ្នាជាមួយនឹងតម្រូវការ។ ម្យ៉ាងវិញទៀត CECC បានធ្វើការដើម្បីបង្កើនសមត្ថភាពផលិតកម្មម៉ាស ដោយកើតពី2.71លានម៉ាស ទៅដល់20លានម៉ាសក្នុងមួយថ្ងៃ។

CECC បានចង្អុលបង្ហាញថាប្រទេសរបស់យើងធ្វើការត្រួសត្រាយមុនប្រទេសដទៃទៀតក្នុងពិភពលោកដើម្បីអនុវត្តប្រព័ន្ធឈ្មោះជាក់លាក់ម៉ាសនៅថ្ងៃទី6 ខែកុម្ភៈដើម្បីដំណើរការភាពស្មើរគ្នា ដូច្នេះប្រជាជាតិរបស់យើងអាចធ្វើការជាវម៉ាសពីឱសថស្ថាន/មណ្ឌលសុខភាពច្រើនជាង6,000កន្លែង ជាមួយកាតធានារ៉ាប់រងសុខភាពប្រជាជាតិរបស់គេ។ បន្ថែមពីនេះទៀត ប្រព័ន្ធឈ្មោះជាក់លាក់ម៉ាសជំនាន់2.0 និង 3.0 ត្រូវបានបង្ហាញនៅថ្ងៃទី21 ខែមីនា និងថ្ងៃទី22 ខែមេសាដាច់ដោយឡែកពីគ្នា ដូច្នេះយើងអាចធ្វើការបញ្ជាទិញជាមុនតាមអនឡាញ ហើយយើងអាចទទួលបានម៉ាសនៅតាមហាងទំនិញ/ផ្សារទំនើប។ លើសពីនេះទៀត ប្រជាជាតិរបស់យើងថែមទាំងអាចធ្វើការបញ្ជាទិញជាមុន/ប្រមូលដោយផ្ទាល់ពីតាមហាងទំនិញ ដែលវាជួយទៅដល់ការរកជាវម៉ាសបានកាន់តែប្រសើរសម្រាប់ពួកគេ។ មួយវិញទៀត ចំនួនម៉ាសដែលប្រជាជនអាចរកជាវបានកើនឡើងពី2 ទៅ9ម៉ាសក្នុងមួយសប្ដាហ៍ ជាមួយនឹងការបង្កើនសមត្ថភាពផលិតកម្មប្រចាំថ្ងៃ ហើយម៉ាសចំនួនសរុបចំនួន700លានម៉ាសត្រូវបានផ្ដល់ជូនសាធារណៈជនទូទៅសម្រាប់ការរស់នៅ។ បន្ថើមពីលើនេះទៀត ដោយស្ថិតនៅក្រោមបម្រាមនៃការនាំចេញ ដើម្បីមើលថែទាំប្រជាជាតិយើងនៅក្រៅប្រទេស CECC បានដកបម្រាមនេះនៅថ្ងៃទី9 ខែមេសា ដូច្នេះប្រជាជាតិយើងអាចបញ្ជូនម៉ាសចំនួន30 ជារៀងរាល់រយៈពេលពីរខែទៅកាន់ប្ដីប្រពន្ធ ឬសាច់ញាតិនៅក្រៅប្រទេសនៅក្នុងកម្រិតទីពីរ និងអ្នកដទៃទៀតដែលរស់នៅក្រៅប្រទេស។

CECC បានបង្ហាញបន្ថែមថា ម៉ាសចំនួន8លានម៉ាសក្នុងមួយថ្ងៃត្រូវបានស្នើសុំចាប់ពីថ្ងៃទី1 ខែមិថុនាដោយមានការៃឃើញអំពីការធ្លាក់ចុះនៃការរាតត្បាតនៅក្នុងប្រទេស និងការមានម៉ាសនៅក្នុងស្ដុកគ្រប់គ្រាន់ដើម្បីទប់ទល់នឹងជំងឺរាតត្បាតនេះ។ សម្រាប់ផលិតកម្មក្នុងស្រុកទាំងអស់ ការដាក់បម្រាមត្រូវបានដកចេញ ហើយម៉ាសអាចលក់បាននៅក្នុងទីក្រុងតៃវ៉ាន់ ឬទៅក្រៅប្រទេស។ ទោះបីជាយ៉ាងនេះក្ដី ប្រព័ន្ធឈ្មោះជាក់លាក់នៅតែបន្ត ខណៈដែលក្រុមម៉ាស Team Taiwan ដែលបង្កើនផលិតកម្មរបស់គេមិនត្រឹមតែអាចជួយប្រជាជាតិរបស់យើងនោះទេ ប៉ុន្តែថែមទាំងអាចជួយដល់ប្រទេសដទៃទៀតផងដែរ។ យ៉ាងនេះក្ដី ប្រជាជាតិរបស់យើងនៅតែអាចជាវម៉ាស MIT ដោយមួយក្នុងតម្លៃ5ដុល្លារតៃវ៉ាន់។ ក្រៅពីនេះ វាមិនមានការរឹតបន្តឹងបន្ថែមទៅលើការជញ្ជូន ផ្ញើ ឬដឹកជញ្ជូនទៅក្រៅប្រទេសនៅក្នុងធ្វើដំណើរ ថែមទាំងមានការអនុញ្ញាតលើការទទួលបានការនាំចេញទៀតផង។ នៅពេលម៉ាសក្នុងស្ដុកនៅសល់តិចជាង100ម៉ាស ចំនួនម៉ាសដែលត្រូវបានស្នើរសុំនឹងកើនឡើងដល់12លានម៉ាស។

CECC បាននិយាយថាតម្រូវការម៉ាសសរុបរបស់ប្រជាជាតិរបស់យើងសម្រាប់ខណៈពេលនេះអាចគ្រប់គ្រាន់ក្នុងមួយផ្នែកធំ ហើយពួកគេចង់ធ្វើការថ្លែងអំណរគុណសម្រាប់ការគាំទ្រយ៉ាងពេញទំហឹងនៃទាហានបម្រុងក្នុងកងទ័ព វិទ្យាស្ថានស្រាវជ្រាវវាយភណ្ឌតៃវ៉ាន់ (Taiwan Textile Research Institute) ដែលធ្វើការរៀបចំការអនុវត្តប្រមូលម៉ាស និងប្រៃសណីយ៍ឆុងវ៉ា (Chunghwa Post) ដែលទទួលរ៉ាប់រងទំនួលខុសត្រូវដ៏សំខាន់ទៅលើផ្នែកដឹងជញ្ជូន។ នៅថ្ងៃខាងមុខ CECC នៅបង្កើតយន្តការគ្រប់គ្រងគុណភាពដើម្បីធានាពីគុណភាពកេរ្តិ៍ឈ្មោះរបស់ MIT និងបង្វឹក និងណែនាំឧស្សាហកម្មឲ្យទទួលវិញ្ញាបនកម្មថ្នាក់ជាតិ អាស្រ័យហេតុនេះធ្វើឲ្យមានការលើកទឹកចិត្តដល់ឧស្សាហកម្មទ្រព្យបង្កាជំងឺរាតត្បាតនៅក្នុងប្រទេសទៅកាន់ទីផ្សារអន្តរជាតិ។

Was this information helpful? Yes    No