:::

ករណីតាមតំបន់នៅក្នុងប្រទេស នៅតែបន្តកើតមានដែលត្រូវបានរកឃើញដោយរោគវិនិច្ឆ័យស្មើសូន្យ ដូច្នេះវិធានការការពារការរាលដាល នឹងត្រូវបានបន្ធូរបន្ថយ

ស្លាក
ទីតាំង臺灣
ប្រភពទិន្នន័យCenters for Disease Control, MOHW
ចុចមើល : 12
ថ្ងៃខែប្រកាស : 2020/6/1
ថ្ងៃខែថ : 2020/6/1 下午 01:44:00

មជ្ឈមណ្ឌលបញ្ជាការការរាតត្បាតកណ្តាល (CECC) បានប្រកាសនៅថ្ងៃទី 26 ខែឧសភា ថាដោយពិចារណាលើហានិភ័យទាបនៃការរីករាលដាលនៃជំងឺកូវីដ-19 (COVID-19) នៅក្នុងប្រទេស គេគ្រោងនឹងបន្ធូរបន្ថយវិធានបង្ការការរីករាលដាលនៃជីវភាពរស់នៅរបស់ប្រជាជន បន្ទាប់ពីថ្ងៃទី 7 ខែមិថុនា ក្នុងគោលបំណងជួយពួកគេឱ្យមានជីវិតធម្មតាវិញដោយរលូន។

CECC បានបង្ហាញថាមិនមានករណីក្នុងតំបន់កើតឡើងក្នុងរយៈពេល 44 ថ្ងៃជាប់ៗគ្នា (ច្រើនជាង 3ដង នៃការបង្កាត់មេរោគ) ក្នុងប្រទេស ដែលបង្ហាញថាការងារធម្មតានិងទម្លាប់រស់នៅរបស់ប្រជាជននៅក្នុងប្រទេសពិតជាមានសុវត្ថិភាព។ ដូច្នេះប្រសិនបើករណីក្នុងតំបន់នៅតែអាចរក្សាបានដោយការធ្វើរោគវិនិច្ឆ័យស្មើសូន្យ ឬគ្មានការឆ្លងមេរោគសហគមន៍នៅត្រឹមថ្ងៃទី 7 ខែមិថុនា (ផុតកំណត់រយៈពេល 4 ដង) CECC គួរតែពង្រីកបន្ថែមទៀតនូវការបន្ធូរបន្ថយវិធានការបង្ការការរីករាលដាលសម្រាប់ប្រជាជនក្នុងជីវភាពរស់នៅ។ តាមពិត ដរាបណាសាធារណជនទូទៅ អាចធ្វើការជាមួយប្រព័ន្ធឈ្មោះពិត (រួមគ្នា) និងអនុវត្តវិធានការការពារផ្ទាល់ខ្លួន (លាងដៃឱ្យបានញឹកញាប់, ពាក់ម៉ាសនៅពេលដែលមិនអាចរក្សាបាននូវគម្លាតសង្គម) នៅពេលចូលរួមសកម្មភាពប្រចាំថ្ងៃនិងកម្សាន្តផ្សេងៗទៀត នោះនឹងលែងមានការរឹតត្បិតទាក់ទងនឹងចំនួនមនុស្សចូលរួមទៀតហើយ ។

CECC សូមថ្លែងអំណរគុណដល់ប្រជាជនដែលបានធ្វើការសហការជាមួយរដ្ឋាភិបាលក្នុងការអនុវត្តវិធានការណ៍បង្ការការឆ្លងរាលដាលនានាកន្លងមក ហើយសង្ឃឹមថាពួកគេនឹងបន្តចូលរួមសហការដូចពេលនេះនាពេលអនាគត ដើម្បីការពារសមិទ្ធិផលនៃការយកឈ្នះលើការបង្ការការរីករាលដាលនៃជំងឺរាតត្បាតរួមគ្នា។

Was this information helpful? Yes    No