:::

ការពន្យារពេល 30 ថ្ងៃដោយស្វ័យប្រវត្តិជាលើកទី 3 សម្រាប់ជនបរទេសដែលចូលមកកោះតៃវ៉ាន់នៅក្នុង ឬមុនថ្ងៃទី 21 ខែមីនា ជាមួយការលើកលែងទិដ្ឋាការ, ទិដ្ឋាការអ្នកទេសចរ ឬទិដ្ឋាការចុះចត មិនចាំបាច់ដាក់ពាក្យស្នើសុំ

ស្លាក
ទីតាំង臺灣
ប្រភពទិន្នន័យMinistry of Foreign Affairs
ចុចមើល : 6
ថ្ងៃខែប្រកាស : 2020/5/19
ថ្ងៃខែថ : 2020/5/21 下午 04:39:00

ដោយសារផលប៉ះពាល់ដែលវិធានការណ៍ត្រួតពិនិត្យព្រំដែនទប់ទល់នឹងជំងឺកូវីដ-19 (COVID-19) និងការហាមឃាត់ជើងហោះហើរ មានលើអ្នកទេសចរបរទេសទៅកាន់កោះតៃវ៉ាន់, MOFA បានប្រកាសស្តីពន្យារពេលទិដ្ឋាការស្វ័យប្រវត្តិរយៈពេល 30 ថ្ងៃជាលើកដំបូង នៅថ្ងៃទី 21 ខែមីនា និងលើកទី 2 នៅថ្ងៃទី 17 ខែមេសា។

ទោះបីជាមានសញ្ញាបង្ហាញថាជំងឺរាតត្បាតកំពុងត្រូវបានបញ្ឈប់ក៏ដោយ ក៏ការរឹតត្បិតការធ្វើដំណើរទូទាំងពិភពលោកមិនទាន់ត្រូវបានគេលើកចោលនៅឡើយទេ។ យោងតាមលក្ខខណ្ឌទាំងនេះ (ក្រសួងការបរទេស) MOFA ប្រកាសថារាល់អ្នកដំណើរទាំងអស់ដែលបានចូលមកកាន់កោះតៃវ៉ាន់នៅ ឬមុនថ្ងៃទី 21 ខែមីនា ឆ្នាំ 2020 លើទិដ្ឋាការអ្នកទេសចរ, ទិដ្ឋាការចុះចត ឬតាមរយៈកម្មវិធីលើកលែងទិដ្ឋាការ និងអ្នកដែលមិនបានស្នាក់នៅហួសកំណត់នៃរយៈពេលស្នាក់នៅស្របច្បាប់ ឥឡូវនេះនឹងត្រូវបានផ្តល់ការពន្យារពេល 30 ថ្ងៃដោយស្វ័យប្រវត្តិជាលើកទីបី (រយៈពេលស្នាក់នៅត្រូវបានពន្យារដល់ 90 ថ្ងៃ គិតជាសរុប) ដោយមិនចាំបាច់ដាក់ពាក្យស្នើសុំទេ។ រយៈពេលស្នាក់នៅសរុប មិនអាចលើសពី 180 ថ្ងៃឡើយ។ (ថ្ងៃបន្ទាប់ពីថ្ងៃចូលមកក្នុងប្រទេស នឹងត្រូវរាប់ជាថ្ងៃស្នាក់នៅដំបូង) ។ លក្ខខណ្ឌទាំងនេះអាចមានការផ្លាស់ប្តូរ ហើយអាចត្រូវបានកែតម្រូវតាមកាលៈទេសៈចាំបាច់។ លើសពីនេះ ឮ

ទីភ្នាក់ងារអន្តោប្រវេសន៍ជាតិ (NIA) បានប្រកាសពីកម្មវិធីចាកចេញដោយស្ម័គ្រចិត្តសម្រាប់អ្នកដែលបានពន្យារការស្នាក់នៅ។ ជនបរទេសដែលបានស្នាក់នៅហួសទិដ្ឋាការ ហើយចូលមកបង្ហាញខ្លួនចាប់ពីថ្ងៃទី 20 ខែមីនា ដល់ថ្ងៃទី 30 ខែមិថុនា មានសិទ្ធិទទួលបានវិធានការណ៍បន្ធូរបន្ថយទោស៖ ពួកគេនឹងមិនត្រូវបានឃុំខ្លួន ឬទទួលការហាមឃាត់ការមិនឲ្យចូល ហើយនឹងត្រូវទទួលពិន័យជាអប្បបរមាតែប៉ុណ្ណោះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលមើលគេហទំព័ររបស់អន្ដោប្រវេសន៍ជាតិតាមរយៈ https://www.immigration.gov.tw/5382/5385/7229/7238/217253/

Was this information helpful? Yes    No