:::

ទាក់ទងនឹងឥរិយាបថថ្មីនៃការរស់នៅប្រកបដោយភាពរីករាយសំដៅការពារការរីករាលដាលជំងឺរាតត្បាត, CECC បានផ្តួចផ្តើមអោយមាន “យុទ្ធនាការជីវភាពថ្មីនៃការបង្ការការរីករាលដាលជំងឺរាតត្បាត” ហើយសារធាណៈទូទៅត្រូវបានអំពាវនាវអោយឆ្លើយតបចំពោះការទំនាក់ទំនងលើបញ្ហានេះ។

ស្លាក
ទីតាំង臺灣
ប្រភពទិន្នន័យCenters for Disease Control, MOHW
ចុចមើល : 3
ថ្ងៃខែប្រកាស : 2020/5/18
ថ្ងៃខែថ : 2020/5/18 上午 10:39:00

ដោយមានការខិតខំប្រឹងប្រែងរួមគ្នាពីសំណាក់បុគ្គលិកផ្នែកការពារជំងឺរាតត្បាតជួរមុខ, បុគ្គលិកពេទ្យ, និងប្រជាជាតិទាំងអស់, ស្ថានភាពនៃការឆ្លងរាតត្បាតនៃជំងឺកូវីដ-19 (COVID-19) នៅក្នុងប្រទេសមានស្ថេរភាពជាលំដាប់។ ដើម្បីធ្វើឱ្យមានតុល្យភាពរវាងការបង្ការការរីករាលដាល និងគុណភាពជីវិតរបស់ប្រជាជន, CECC បាននិយាយនៅថ្ងៃនេះ (ទី30) ថានាពេលបច្ចុប្បន្ននេះខ្លួននឹងអនុវត្តឥរិយាបថថ្មីនៃការរស់នៅប្រកបដោយភាពរីករាយសម្រាប់ជាវិធានការមួយដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតដែលនឹងត្រូវធ្វើឡើងក្នុងពីររូបភាពទិដ្ឋភាពតាមរយៈសកម្មភាពខាងក្រៅ ក៏ដូចជាការរៀបចំម្ហូបអាហារ។ គោលបំណង គឺដើម្បីលើកទឹកចិត្តដល់សាធារណជនទូទៅឱ្យអនុវត្ត “យុទ្ធនាការជីវភាពថ្មីនៃការបង្ការការរីករាលដាលជំងឺរាតត្បាត” ដើម្បីឱ្យពួកគេមិនត្រឹមតែអាចអនុវត្តការបង្ការការរីករាលដាលបាន តែក៏អាចបន្ធូរអារម្មណ៍ និងរីករាយនឹងជីវិតបានផងដែរ។

CECC បានចង្អុលបង្ហាញបន្ថែមទៀតថាឥរិយាបថកិរិយាថ្មីនៃការរស់នៅប្រកបដោយភាពរីករាយសំដៅការពារការរីករាលនៃជំងឺរាតត្បាត នឹងត្រូវបានចាប់ផ្តើមនៅពេលដែលស្ថានភាពរាតត្បាតនៅក្នុងប្រទេសបានធូរស្រាលបន្តិចម្តងៗ ដើម្បីជួយដល់សាធារណជនទូទៅឱ្យវិលត្រឡប់ទៅរកជីវិតបែបធម្មតាវិញជាបណ្តើរៗ ដោយសង្ឃឹមថាពួកគេអាច ម្យ៉ាងគឺរក្សាវិធានការផ្ទាល់ខ្លួននៃការបង្ការការរីករាលដាលនៃជំងឺរាតត្បាត (លាងដៃឲ្យបានញឹកញាប់, ពាក់ម៉ាសពេលដែលមិនអាចរក្សាបាននូវគម្លាតសង្គម និងប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈ) ប៉ុន្តែត្រូវធានាថានឹងចូលរួមក្នុងសកម្មភាពខាងក្រៅដូចជា ការមើលការប្រគំតន្ត្រីខាងក្រៅ, ការសម្តែងសិល្បៈ និងព្រឹត្តិការណ៍កីឡា ឬចូលរួមសកម្មភាពដែលមានប្រយោជន៍ដល់សុខភាពរាងកាយ និងផ្លូវចិត្តដូចជា ការដើរ, កីឡា, និងទេសចរណ៍។ លើសពីនេះទៀត នៅពេលដែលមនុស្សចេញទៅញុំាអាហារនៅភោជនីយដ្ឋាន ឬតូបលក់ទំនិញ, ពួកគេអាចជ្រើសរើសហាងដែលមានរក្សាចម្ងាយពេលញ៉ាំអាហារ និងបែងចែកទីតាំងឲ្យបានសមរម្យ ហើយក៏មានកន្លែងដែលផ្តល់ជូននូវអាហារឈុតដ៏រីករាយផងដែរ។ ព័ត៌មានលម្អិតដែលបានរៀបរាប់ខាងលើ និងពេលវេលានៃការផ្តួចផ្តើមគំនិត នឹងត្រូវប្រកាសនៅពេលក្រោយ បន្ទាប់ពី CECC បានអញ្ជើញក្រសួងពាក់ព័ន្ធដើម្បីពិភាក្សា។

ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកជាស៊េរី នៅថ្ងៃទី 1 ឧសភា, CECC បានដាក់ចេញជាផ្លូវការនូវ "គោលការណ៍ណែនាំសម្រាប់ការបង្ការការរីករាលដាលនៃជំងឺកូវីដ-19 (COVID-19) ក្នុងឱកាសវិស្សមកាលសម្រាប់ប្រជាជន។" នៅពេលកំពុងរីករាយនឹងពេលវេលាវិស្សមកាលទាន់ពេលវេលា, សាធារណជនទូទៅនៅតែត្រូវការអនុវត្តអនាម័យផ្ទាល់ខ្លួនឲ្យបានល្អដូចជា លាងសម្អាតដៃ និងអនាម័យផ្លូវដង្ហើម និងអនាម័យពេលក្អក។ នៅពេលចេញទៅធ្វើសកម្មភាពផ្សេងៗនៅខាងក្រៅ, សាធារណៈជានទូទៅគួរតែរក្សាគម្លាតសង្គម 1,5 ម៉ែត្រក្នុងផ្ទះ និងក្រៅផ្ទះជាង 1 ម៉ែត្រ ប្រសិនបើម៉ាសមិនអាចពាក់បានគ្រប់ពេលវេលា។ ដូចគ្នានេះ សូមយកចិត្តទុកដាក់ចំពោះសុខភាពរបស់អ្នក និងសាច់ញាតិ និងមិត្តភក្តិរបស់អ្នក។ ប្រសិនបើអ្នកមានគ្រុនក្តៅ ឬរោគសញ្ញាផ្លូវដង្ហើម, អ្នកគួរតែពាក់ម៉ាស ហើយកុំចេញទៅក្រៅ។ ប្រសិនបើអ្នកត្រូវការការព្យាបាលវេជ្ជសាស្រ្ត កុំប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងរាលដាល។

Was this information helpful? Yes    No