:::

CECC ពង្រីកការរឹតបន្តឹងលើ “ជើងហោះហើរឆ្លងកាត់ត្រង់” និង “ហាមឃាត់ការដឹកជញ្ជូនអ្នកដំណើរឆ្លងកាត់

ស្លាក
ទីតាំង臺灣
ប្រភពទិន្នន័យCenters for Disease Control, MOHW
ចុចមើល : 11
ថ្ងៃខែប្រកាស : 2020/4/27
ថ្ងៃខែថ : 2020/4/27 下午 03:59:00

នៅថ្ងៃទី 23 ខែមេសា, មជ្ឈមណ្ឌលបញ្ជាការរាតត្បាតកណ្តាល (CECC) បានប្រកាសថាខ្លួននឹងពង្រីកការ “រឹតបន្តឹងលើជើងហោះហើរឆ្លងកាត់ត្រង់” និង “ការហាមឃាត់ការហោះហើរឆ្លងកាត់តាមកោះតៃវ៉ាន់” ក្នុងពេលដែលកំពុងបន្តមានការរីករាលដាលរាតត្បាតនៃជំងឺ COVID-19 នៅទូទាំងសកលលោក។ វិធានការណ៍ចាស់ ត្រូវបានកំណត់ថានឹងមានរក្សាប្រសិទ្ធិភាពរហូតដល់ថ្ងៃទី 29 ខែមេសា ខណៈដែលការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ ត្រូវបានគេគ្រោងទុកថានឹងលុបចោលនៅថ្ងៃទី 30 ខែមេសា។ CECC បានបញ្ជាក់ថាពេលវេលាដើម្បីលុបចោលការរឹតបន្តឹងនៅមិនទាន់មានការសម្រេចនៅឡើយ អាស្រ័យលើការវិវត្តនៃជំងឺរាតត្បាត COVID-19។

CECC បានរំលឹកថា ប្រជាជនដែលនៅតាមទីសាធារណៈ ត្រូវថែរក្សាអនាម័យដៃឱ្យបានល្អ, អនាម័យក្អកដោយការខ្ទប់ និងរក្សាគម្លាតសង្គម។ ត្រូវពាក់ម៉ាសពេលចូល ឬចាកចេញពីទីសាធារណៈ ឬកន្លែងមនុស្សច្រើន។ នៅពេលធ្វើដំណើរចូលក្នុងប្រទេសមកពីបរទេស ប្រសិនបើអ្នកមានគ្រុនក្តៅ ក្អក និងរោគសញ្ញាផ្សេងទៀត, អ្នកគួរតែជូនដំណឹងដល់បុគ្គលិកនៅព្រលានយន្តហោះ និងកំពង់ផែទទួលបន្ទុកផ្នែកចត្តាឡីស័ក ហើយគោរពតាមវិធានការណ៍បង្ការការរីករាលដាលផ្សេងៗ។ អ្នកគួរតែឆ្លងកាត់ការដាក់នៅដាច់ដោយឡែកក្នុងផ្ទះរយៈពេល 14 ថ្ងៃ។ ប្រសិនបើអ្នកមានចេញរោគសញ្ញាសង្ស័យណាមួយ សូមទាក់ទងទៅកាន់អ្នកផ្តល់សេវាថែទាំសុខភាព ឬសុខភាពសាធារណៈក្នុងតំបន់របស់អ្នក មុនពេលអ្នកទទួលការព្យាបាលណាមួយ។ សូមចងចាំថាមិនត្រូវប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈណាមួយឡើយ។ អ្នកគួរតែជូនដំណឹងដល់វេជ្ជបណ្ឌិតអំពីប្រវត្តិនៃការធ្វើដំណើរ, ការងារ, ការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ និងការស្នាក់នៅជាក្រុម (TOCC) នៅពេលស្វែងរកការព្យាបាល។

Was this information helpful? Yes    No