:::

អ្នកដំណើរចូលក្នុងប្រទេសមកពីតំបន់អាស៊ីអាគ្នេយ៍គួរតែជូនដំណឹងដល់មន្រ្តីសុខាភិបាលមុនពេលវិលត្រឡប់ទៅកោះតៃវ៉ាន់វិញ ហើយស្នាក់នៅសណ្ឋាគារដែលដាក់នៅដាច់ដោយឡែក ប្រសិនបើពួកគេរស់នៅជាមួយអ្នកដែលមានជំងឺរ៉ាំរ៉ៃ, មនុស្សចាស់ និងកុមារ

ស្លាក
ទីតាំង臺灣
ប្រភពទិន្នន័យMinistry of Health and Welfare
ចុចមើល : 9
ថ្ងៃខែប្រកាស : 2020/4/27
ថ្ងៃខែថ : 2020/4/27 上午 10:55:00

នៅថ្ងៃទី 18 ខែមេសា, មជ្ឈមណ្ឌលបញ្ជាការប្រយុទ្ធនឹងជំងឺរាតត្បាតកណ្តាល (CECC) បានរាយការណ៍ថាមានការកើនឡើងយ៉ាងខ្លាំងនៃចំនួនករណីឆ្លងវីរុសកូរ៉ូណា 2019 (COVID-19) នៅអាស៊ីអាគ្នេយ៍។ ជាការឆ្លើយតបទៅនឹងការរីករាលដាលនៃ COVID-19 បន្តនៅក្នុងតំបន់ CECC បានប្រកាសនៅថ្ងៃនេះថា ចាប់ពីម៉ោង 00:00 ម៉ោងស្តង់ដានៅទីក្រុងតៃប៉ិ នៅថ្ងៃទី 21 ខែមេសា, អ្នកធ្វើដំណើរមកពីបរទេសដែលបានទៅប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ក្នុងរយៈពេល 14 ថ្ងៃចុងក្រោយ (ចាប់ផ្តើមម៉ោង 00:00 ម៉ោងស្តង់ដារនៅតៃប៉ិ នៅថ្ងៃទី 7 ខែមេសា) គួរតែបំពេញសេចក្តីប្រកាសស្តីពីសុខភាព និងការដាក់នៅដាច់ដោយឡែកក្នុងផ្ទះ ដោយសារជំងឺ COVID- 19 ហើយបញ្ជាក់ថាតើលំនៅដ្ឋានរបស់ពួកគេបានបំពេញលក្ខខណ្ឌតម្រូវការដាក់នៅដាច់ដោយឡែកក្នុងផ្ទះមុនពេលធ្វើដំណើរលើយន្តហោះ។ វិធានការណ៍ថ្មី មានគោលបំណងជួយការពារសុខភាពរបស់ប្រជាជាតិទាំងមូល។

CECC ក៏បានប្រកាសផងដែរថាអ្នកដំណើរចូលមកបែបនេះ គួរតែស្នាក់នៅក្នុងសណ្ឋាគារដាក់នៅដាច់ដោយឡែកមួយ បន្ទាប់ពីចូលកោះតៃវ៉ាន់ ប្រសិនបើពួកគេរស់នៅជាមួយមនុស្សដែលមានអាយុ 65 ឆ្នាំ ឬចាស់ជាងនេះ, ក្មេងអាយុ 6 ឆ្នាំ ឬក្រោមនោះ, អ្នកដែលមានជំងឺរ៉ាំរ៉ៃ (ដូចជាជំងឺសរសៃឈាមបេះដូង, ទឹកនោមផ្អែម ឬជំងឺសួត) ឬអ្នកដែលមិនមានបន្ទប់ដាច់ដោយឡែក (រួមទាំង បន្ទប់ទឹកដាច់ដោយឡែក) ។ អ្នកដែលធ្វើសេចក្តីប្រកាសអំពីសុខភាពមិនពិត នឹងត្រូវពិន័យរហូតដល់ NT$ 150,000 ដុល្លារ។

CECC បានចង្អុលបង្ហាញថាមានការកើនឡើងនៃការរាតត្បាតនៃការរីករាលដាលនៅក្នុងតំបន់អាស៊ីអាគ្នេយ៍/អាស៊ីខាងត្បូង ដែលនៅជិតយើង ដូចជាប្រទេសសិង្ហបុរី, ឥណ្ឌា និងឥណ្ឌូនេស៊ីហើយសេណារីយ៉ូនៃការរីករាលដាលរបស់ពួកគេ បានបន្តកាន់តែអាក្រក់ទៅៗជាមួយនឹងនិន្នាការកើនឡើងសម្រាប់ចំនួនករណីដែលបានឆ្លងថ្មីៗ ដែលឈានដល់កម្រិតខ្ពស់ថ្មីមួយនៅក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ។ ក្នុងចំណោមនោះ ករណីនៅក្នុងប្រទេសសឹង្ហបូរី ភាគច្រើនគ្របដណ្តប់ដោយក្រុមអន្តេវាសិកដ្ឋានពលករបរទេស ដែលមានចំនួនសរុបប្រហែល 2,700 ករណី ដែលស្មើនឹង 70% នៃករណីក្នុងស្រុក។ ចំពោះស្ថានភាពនៃការរាតត្បាតនៅប្រទេសហ្វីលីពីន, ម៉ាឡេស៊ី, និងប្រទេសថៃ, ការវិវត្តបានប្រែទៅជារាបស្មើ ឬថយចុះបន្តិចម្តងៗ។

មជ្ឈមណ្ឌលបញ្ជាការជំងឺរាតត្បាតកណ្តាល បានជម្រុញឱ្យប្រជាជនដែលនៅដាក់ដាច់ដោយឡែកក្នុងផ្ទះ ត្រូវលាងដៃឱ្យបានហ្មត់ចត់, ចៀសវាងការប៉ះភ្នែកច្រមុះ និងមាត់ដោយប្រើដៃ និងយកចិត្តទុកដាក់ចំពោះអាការៈក្អក។ ប្រសិនបើអ្នកវិវត្តទៅជាគ្រុនក្តៅ, ក្អក និងពិបាកដកដង្ហើម, កុំចេញទៅក្រៅរកការព្យាបាលដោយខ្លួនឯង, អ្នកគួរតែផ្តួចផ្តើមទាក់ទងការិយាល័យសុខាភិបាលក្រុង ឬមណ្ឌលសុខភាពក្រុង ឬមណ្ឌលថែទាំមូលដ្ឋាន ហើយធ្វើតាមការណែនាំ។ កុំប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈ។ អ្នកដែលល្មើសនឹងបទប្បញ្ញត្តិការដាក់នៅដាច់ដោយឡែកក្នុងផ្ទះ នឹងត្រូវទទួលការពិន័យជាទឹកប្រាក់ចំនួនអតិបរមា NT$ 1 លានដុល្លារ។

Was this information helpful? Yes    No